បាងកក ៖ រដ្ឋាភិបាលនៃប្រទេសថៃកាលពីដើមសប្តាហ៍កន្លងទៅនេះបានប្រកាសថានឹងចាប់ផ្តើមធ្វើការបម្រូលពន្ធតម្លៃបន្ថែម Value Added Tax (VAT) ពីក្រុមហ៊ុនបច្ចេកវិទ្យាបរទេសទាំងអស់ ហើយរំពឹងទុកថានឹងអាចទទួលបានប្រាក់ចំណូលបន្ថែមជារៀងរាល់ឆ្នាំយ៉ាងហោចណាស់ ១៥៤,៧០លានដុល្លារ។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងហិរញ្ញវត្ថុប្រទេសថៃ លោក Ekniti Nitithanpraphas បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា រាល់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសទាំងអស់ដែលបានចុះឈ្មោះដើម្បីដំណើរការសេវាកម្មនៅក្នុងប្រទេសនឹងត្រូវទាមទារឲ្យមានការចុះឈ្មោះផងដែរជាមួយនឹងទម្រង់បង់ប្រាក់ពន្ធដា VAT ផងដែរ ដោយក្នុងនោះមានក្រុមហ៊ុនចំនួន៦៩ហើយដែលបានចុះឈ្មោះរួចរាល់ក្នុងចំណោមក្រុមហ៊ុនគោលដៅ១០០ដែលជាផែនការរបស់រដ្ឋាភិបាល។

ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះនឹងត្រូវបែងចែកជា៥ប្រភេទផ្សេងគ្នា រួមទាំងអាជីវកម្មបែបសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងអាជីវកម្មលក់ទំនិញអនឡាញដែលបូករួមមានទាំងក្រុមហ៊ុនបច្ចេវិទ្យាយក្ស ដូចជា Facebook, Google, Grab និង Netflix ផងដែរ។
លោកបន្តថា ក្រុមហ៊ុនទាំងឡាយណាដែលមានប្រាក់ចំណូលលើសពី ១,៨លានបាត ឬប្រហែលជា ៥៥ ០០០ដុល្លារ នឹងត្រូវមានកាតព្វកិច្ចក្នុងការបង់ពន្ធ VAT ចំនួន៧ភាគរយជារៀងរាល់ខែហើយថៃបានដាក់ផែនការប្រមូលពន្ធឲ្យបានថែមប្រមាណជា៥ពាន់លានបាតខណៈដែលប្រាក់ពន្ធដា VAT ដែលប្រមូលបានជារៀងរាល់ឆ្នាំគឺមានប្រមាណជា ៨០០ពាន់លានបាតរួចទៅហើយ។
គួរឲ្យដឹងដែរថាកាលពីសប្តាហ៍មុនរដ្ឋាភិបាលបានប្រកាសអនុម័តក្នុងការបន្តការយកពន្ធ VAT ក្នុងអត្រា៧ភាគរយនេះរហូតទៅដល់ខែកញ្ញា ឆ្នាំ២០២៣ ទាំងដែលអត្រាមួយនេះគឺត្រូវបានអនុវត្តនៅក្នុងប្រទេសគិតចាប់តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ ដែលជាពេលវេលានៃវិបត្តិហិរញ្ញវត្ថុរបស់អាស៊ីនាគ្រានោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content