បរទេស ៖ យោងតាមតួលេខដែលត្រូវបានប្រកាសដោយទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារគ្រប់គ្រងច្បាប់ទីផ្សារចិនបានបង្ហាញថា កាលពីឆ្នាំ២០២០កន្លងទៅនេះដំណាំ និងផលិតផលសរីរាង្គប្រមាណ ៩៩៩ ០០០ តោនត្រូវបានលក់ចេញជាមួយនឹងទំហំទឹកប្រាក់ប្រមាណជា ៨០,៤៣ពាន់លានយ័ន ស្មើនឹងជាង ១២,៤៧ពាន់លានដុល្លារ។

ប្រភពដដែលបានបញ្ជាក់ដែរថា គិតមកត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២១នេះ រដ្ឋាភិបាលនៃប្រទេសចិនបានផ្តល់អជ្ញាប័ណ្ណឲ្យទៅក្រុមហ៊ុនប្រមាណជា ១៤ ០០០ នៅទូទាំងប្រទេសដើម្បីប្រតិបត្តិការនៅក្នុងវិស័យកសិកម្មសរីរាង្គ និងមានផលិតផលសរីរាង្គប្រមានជា ២២ ០០០ប្រភេទ ។
ចំនួនដំណាំ និងផលិតផលសរីរាង្គសម្រាប់ឆ្នាំ២០២០ មានការកើនឡើងប្រមាណជា ១៣,៥២ភាគរយធៀបទៅនឹងចំនួនជាមធ្យមដែលចិនធ្លាប់ធ្វើបានគិតចាប់ពីចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០២០ បានជួយឲ្យអជ្ញាធរកាន់តែងាយស្រួលក្នុងការគ្រប់គ្រង និងធ្វើច្បាប់ប្រឆាំងទៅនឹងផលិតផលកសិផលខុសច្បាប់ដែលកំពុងចរាចរនៅក្នុងទីផ្សារ។

នៅក្នុងផ្នែកមួយនៃផែនការមេរបស់រដ្ឋាភិបាលចិនរយៈពេល៥ឆ្នាំ លើកទី១៤ ដែលទើបតែត្រូវបានអនុម័តកាលពីពេលថ្មីៗទៅនេះបានបញ្ជាក់ថា កិច្ចការងារគ្រប់គ្រងការផ្តល់អជ្ញាប័ណ្ឌសម្រាប់ផលិតផលសរីរាង្គគឺជាភាពចាំបាច់បំផុតដើម្បីអាចបង្កើនប្រាក់ចំណូលសម្រាប់ឧស្សាហកម្មនៅតាមទីជនបទព្រមទាំងជួយជម្រុញការអភិវឌ្ឍបៃតងនៅតាមទីជនបទផងដែរ។
គួរឲ្យដឹងដែរថា ចាប់តាំងតែពីឆ្នាំ២០១៣ មកដល់ឆ្នាំ២០១៩ ផលិតផលសរីរាង្គដែលដំណើរការនៅក្នុងទីផ្សារចិនបានកើនឡើងពី ២៧,៩៨ពាន់លានយ័ន ទៅដល់ ៦៧,៨២ពាន់លានយ័ន។ ទីផ្សារនេះកាន់តែមានភាពរឹងម៉ាំដោយក្នុងនោះអ្នកជំនាញជឿជាក់ថាផលិតផលសរីរាង្គប្រមាណជា ៩៨,៩ពាន់លានយ័ននឹងអាចធ្វើបានសម្រេចនៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន-រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា ១ សប្តាហ៍នៅដែនសមុទ្រនៃខេត្ត Qingdao
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បានប្រកាសថា លំហាត់សមយុទ្ធប្រចាំឆ្នាំ Joint Sea-2026 នៅក្នុងទឹកដីនៃប្រទេសចិន នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃចន្ទនេះ តទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content