ចំណេះដឹង ៖ បញ្ហាកូវីដបានធ្វើឲ្យមានផលប៉ះពាល់ទៅដល់អាជីវកម្មតូចធំរាប់លាននៅទូទាំងពិភពលោក ហើយបានបណ្តាលឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះទំនោរ និងទឹកចិត្តរបស់អតិថិជនដែលជាអ្នកទិញ។ ជាមួយគ្នានេះ សម្រាប់ម្ចាស់អាជីវកម្មនានាដែលមានបំណងផ្លាស់ប្ដូរស្លាកសញ្ញាអាជីវកម្មរបស់ខ្លួន បន្ទាប់ពីទទួលរងនូវការខាតបង់ក្នុងអំឡុងពេលជួបវិបត្តិកូវីដ ក៏ត្រូវតែមានការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយផងដែរ។

អាជីវកម្មដែលបានបិទ ឬផ្អាកបណ្តោះអាសន្នកាលនៅក្នុងអំឡុងវិបត្តិជំងឺកូវីដធ្ងន់ធ្ងរកាលពីពេលកន្លងទៅនេះ កំពុងស្វែងតែរកឱកាសត្រឡប់មកចូលរួមទីផ្សារប្រកួតប្រជែងវិញ ប៉ុន្តែត្រូវចាំថាអត្តចរិតរបស់អតិថិជនរបស់អ្នកមួយចំនួនធំគឺបានផ្លាស់ប្តូររួចទៅហើយចាប់គិតតាំងពីការជ្រើសរើស ការស្វែងរកប្រភេទទំនិញ ឬសេវាកម្មរហូតទៅដល់ការបញ្ជាទិញទំនិញ។

ផ្អែកតាមការស្រាវជ្រាវមួយដែលមានឈ្មោះថា McKinsey បានរកឃើញថា អតិថិជនជាជនជាតិអាមេរិកដល់ទៅប្រមាណ ៧៥ភាគរយ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺបានផ្លាស់ប្តូរស្លាកយីហោនៃទំនិញប្រើប្រាស់របស់ពួកគេប្រចាំថ្ងៃ ក្រោមហេតុផលសំខាន់ៗចំនួន៣ រួមមាន កត្តាតម្លៃ, ការជំរុញ និងផ្តល់ភាពងាយស្រួល រួមជាមួយនឹងកត្តាផ្គត់ផ្គង់មុខទំនិញដែលមានក្នុងស្តុកស្រាប់។
ដូចនេះ សម្រាប់ម្ចាស់អាជីវកម្មទាំងឡាយដែលមានបំណងចង់ផ្លាស់ប្តូរស្លាកយីហោ ( Rebranding) ក្រោយវិបត្តិកូវីដនោះ គួរតែពិចារណាទៅលើកត្តាសាមញ្ញចំនួន ៨មុននឹងសម្រេច៖
១- ពិនិត្យមើលឡើងវិញចំពោះទស្សនៈវិស័យបេសកកម្ម និងតម្លៃរបស់ក្រុមហ៊ុនរបស់អ្នក (vision, mission & value)
២- វាយតម្លៃទៅលើភាពខ្លាំងនៃស្លាកយីហោរបស់អ្នក ទាំងគុណភាព បរិមាណ និងលទ្ធភាពនៅលើបណ្តាញសង្គម
៣- ព្យាយាមស្វែងយល់ពីទឹកចិត្តរបស់អតិថិជនគោលដៅ ឬអតិថិជនដែលមានសក្តានុពលនៅលើទីផ្សារការប្រកួតប្រជែង ក៏ដូចជាស្ថានភាពទូទៅនៃមជ្ឈដ្ឋានដែលបានផ្លាស់ប្តូរនៅក្នុងតំបន់គោលដៅ
៤- គិតឡើងវិញថា តើផ្នែកនៃអាជីវកម្មណាមួយរបស់អ្នកដែលគួរតែត្រូវបាននៅបន្ត ឬត្រូវតែកាត់ចោល និងយកមកធ្វើការកែប្រែថ្មី
៥- ពិចារណារកឲ្យឃើញនូវគោលគំនិតថ្មី ច្បាស់លាស់ អំពីយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរស្លាកយីហោ (Rebrading strategy) ដែលមានបូករួមទាំងបេសកកម្មទស្សនៈវិស័យ ទីតាំង និងរូបរាងថ្មី
៦- ដាក់ផែនការក្នុងការធ្វើការឌីសាញថ្មីទៅលើគ្រប់ចំណុចដែលចាំបាច់បូករួមទាំងស្លាកសញ្ញាផង
៧- ចាប់ផ្តើមធ្វើតេស្តជាមួយនឹងអតិថិជនចំពោះការយល់ឃើញនៃរូបរាងថ្មីរបស់យីហោរបស់អ្នក ឬដំណើរការថ្មី ព្រមទាំងផលិតផលថ្មីជាដើម
៨- បើកសម្ពោធដោយមានការចូលរួម និងផ្សព្វផ្សាយទៅកាន់អតិថិជនអំពីការផ្លាស់ប្តូរយីហោរបស់អ្នកជាផ្លូវការ
ទោះបីជាយ៉ាងណាក្តី ដើម្បីអាចប្រតិបត្តិការអាជីវកម្មបានក្នុងពេលដែលពិភពលោកនៅមិនទាន់ស្រាកស្រាន្តពីវិបត្តិសេដ្ឋកិច្ចនៅឡើយក្រោយវិបត្តិកូវីដនេះ វាមិនមែនជារឿងដែលងាយស្រួលនោះទេ។ ក្នុងន័យនេះ អ្នកក៏ត្រូវតែធ្វើការពិចារណាទៅលើកត្តាជាច្រើនផ្សេងទៀតពាក់ព័ន្ធទៅវិធីសាស្ត្រនៃការផ្សព្វផ្សាយ (ធ្វើឌីជីថលម៉ាឃីតធីង) ដែលរួមមានទាំងការធ្វើវីដេអូផ្សព្វផ្សាយ និងការបង្កើនសកម្មភាពនៅក្នុងបណ្តាញសង្គមជាដើម ដើម្បីធ្វើយ៉ាងណាឲ្យយីហោរបស់អ្នកមានការទទួលស្គាល់កាន់តែច្រើន និងបានដឹងកាន់តែទូលាយទៅដល់អតិថិជនគោលដៅ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content