ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរវាងវិស័យកសិកម្ម និងមីក្រូហិរញ្ញវត្ថុ ក្នុងគោលដៅរួមជំរុញផលិតភាពកសិកម្មនៅកម្ពុជាប្រកបដោយគុណភាព និងបរិយាបន្ន។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លៃងថា កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរវាងស្ថានប័នទាំងពីរ តាមរយៈការបញ្ច្រៀបចំណេះដឹងហិរញ្ញវត្ថុដល់សមាជិកសហគមន៍ ការសិក្សាស្រាវជ្រាវ ការអនុវត្តគម្រោងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យទាំងពីរ និងដើម្បីជម្រុញឲ្យមានការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ឥណទានក្នុងវិស័យកសិកម្មក្នុងឆ្នាំ២០២០ មានចំនួន ១៩,៣ភាគរយ នៃឥណទានសរុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុ(២៧,៥ទ្រីលានរៀល) ដែលស្មើនឹង ៥,៣ទ្រីលានរៀល ឬជិត ១៣០០លានដុល្លាអាមេរិក។

លោកបានបន្តទៀតថា ៖
«វិស័យកសិកម្ម ជាវិស័យដ៏មានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះបាន និងកំពុងមានការវិវត្តយ៉ាងខ្លាំងពីការធ្វើកសិកម្មបែបប្រពៃណីទៅជាការធ្វើកសិកម្មតាមបែបទំនើប ឬកសិឧស្សាហកម្ម តាមរយៈការធ្វើពិពិធកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងការនាំចេញ។ ការផ្លាស់ប្តូរនេះ ទាមទារជាចាំបាច់នូវធនធានមនុស្ស និងបច្ចេកទេសថ្មីៗ ហើយជាពិសេស ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩នេះ ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតកម្មរបស់កសិករ សហគមន៍កសិកម្ម និងអ្នកផ្គត់ផ្គង់ក្នុងការស្តារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ»
ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយភាពរឹងមាំ និងនិរន្តរភាព លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាបានមានប្រសាសន៍ថា ៖
«ពិតណាស់ដែលយើងត្រូវអភិវឌ្ឍន៍តាមរយៈការពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម នឹងដែលត្រូវការការចូលរួមជាចាំបាច់ពីភាគីពាក់ព័ន្ធនានា ជាពិសេសពីវិស័យហិរញ្ញវត្ថុ»

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ហត្ថា បរិច្ចាគកុំព្យូទ័រ ដល់វិទ្យាល័យចំនួន ០៥ នៅខេត្តមណ្ឌលគីរី និងខេត្តក្រចេះ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/06/2026
ធនាគារ ហត្ថា តាមរយៈ លោក Wee Mun Seng អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា និងក្រុមការងារ បាននាំយកកុំព្យូទ័រចំនួន១០០គ្រឿង បរិច្ចាគជូនដល់វិទ្យាល័យចំនួន០៥ ស្ថិតនៅក្នុងខេត្តមណ្ឌលគីរី និងខេត្តក្រចេះ។

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/06/2026
SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content