កម្ពុជានឹងមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញទៅទីផ្សារអន្តរជាតិចំនួន២ទៀតនាពេលឆាប់ៗខាងមុខនេះ

ភ្នំពេញ ៖ គម្រោង​សាងសង់​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ចំនួន​ ២របស់ក្រុមហ៊ុន (TPJ) Top Planning Japan Co Ltd ​ប្រទេស​ជប៉ុន​ នឹងត្រូវបង្ហាញវត្តមាន និងដំណើរការនៅក្នុងខេត្តចំនួន២ផ្សេងគ្នាក្នុងពេលឆាប់ៗខាងមុខនេះ មានទំនុកចិត្តពីក្រុមអ្នកវិនិយោគិនបរទេស ដែលកម្ពុជាអាចបើកដំណើរការទីផ្សារពាណិជ្ជកម្មបានដោយរលូន ។

ក្រុមហ៊ុន TPJ បានទទួល​ការអនុញ្ញាត​ពី​ក្រុមហ៊ុន​ធំ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​រួចហើយ​ក្នុងការ​សាងសង់រោង​ចក្រ​​នៅក្នុង​ខេត្តចំនួន​ ២ដោយ​រោងចក្រ​ ១​ ស្ថិតនៅក្នុង​ខេត្តកំពង់ធំ និង​ ១ ​ទៀត​ក្នុង​ខេត្តកំពង់ចាម ​ក្នុង​ផែនការ​ឆ្នាំ២០២២-២០២៥ ដើម្បី​បង្កើន​ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន និង​ទីផ្សារ​ផ្សេងទៀត​។ នេះបើតាមព័ត៌មានពីសមាគម​ស្វាយចន្ទី​កម្ពុជា(សសក)។

ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជាលោក អួន ស៊ីឡុត ​ប្រាប់ ​AMS ​ឱ្យដឹងថា ​នេះ​កាលពី​ឆ្នាំ​២០​២០ ​នៅក្នុង​ខេត្ត​ទាំង​ ២​នេះ​ត្រូវបាន​សិក្សា​ទីតាំង និង​កំណត់​រួចហើយ​លើ​ផ្ទៃដី​ចំនួន ៦ ហិកតា​នៃ​គម្រោង​រោងចក្រ​នីមួយៗ ប៉ុន្តែ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ ក៏​បានផ្អាក​ទៅវិញ​។

លោក អួន ស៊ីឡុត ​បានមានប្រសាសន៍ថា ​៖

“​​កន្លែង និង​ទីតាំង បានរៀបចំ​រួច​អស់ហើយ សម្រាប់ធ្វើ​ការសាងសង់ ប៉ុន្តែ​ដោយសារតែ​កូវីដ​ក៏​ផ្អាក​ទៅវិញ ប៉ុន្តែដោយសាររដ្ឋាភិបាលបានបើកទីផ្សារឡើងវិញនោះគម្រោង និងចាប់ផ្តើមឆាប់ៗនេះ ​ដោយក្រុមហ៊ុន ​គ្រោង​នឹង​កែច្នៃ​ស្វាយចន្ទី​ឱ្យបាន​ ២ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំៗ​សរុប​ ៤​ ម៉ឺន​តោន​(២ ​រោងចក្រ​)ក្នុងការ​នាំចេញ​ទៅកាន់​ជប៉ុន​។ រោងចក្រ​ទាំង​ ២ ​នេះ​ផលិត​បាន​ ៤ ​ម៉ឺន​តោន​ក្នុង ​១ ​ឆ្នាំ​ក៏​មិនពិបាកក្នុងការផ្គត់ផ្គង់ទេ​ ព្រោះ​កម្ពុជា​គ្រាន់តែ​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​មាន​ចំនួន​ ១ ១០០ ១១៨​ តោន​ក្នុង​ ១​ឆ្នាំៗ”

យោងទៅលើតួលេខពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានឱ្យដឹងថា ទិន្នផលគ្រាប់នៅរបស់កម្ពុជា លក់ទៅប្រទេសវៀតណាម នៅឆ្នាំ ២០២១ មានប្រមាណ ១ ១០​០ ១១៨តោន ដែលគិតជាទឹកប្រាក់ចំនួន ១,៨៤ពាន់លានដុល្លារអាមេរិក។ តួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ក្នុងឆ្នាំ ២០២១ ប្រមាណ ៩១៤ ៧៩៥.៧២ តោន បានកើនឡើង ៣៤៣,១៧ ភាគរយ ក្នុងនោះនាំទៅប្រទេសវៀតណាមចំនួន ៩០៦ ៦២០តោន។ ក្នុងចំណោមគ្រាប់ស្វាយចន្ទីសរុប ៥០ ភាគរយជាគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃ។

មកទល់ពេលនេះមានក្រុមហ៊ុនបរទេសមួយចំនួន ដែលបានទាក់ទងមកកាន់ ស.ស.ក ដើម្បីបើកទិញគ្រាប់ស្វាយចន្ធី គឺក្រុមហ៊ុន Intersnack និងក្រុមហ៊ុន Olymp របស់ប្រទេសសិង្ហបុរី មានទីតាំងរោងចក្រនៅក្នុងប្រទេសវៀតណាម បានស្នើឱ្យសមាគមជួយជ្រើសរើសបុគ្គលិកគ្រប់គ្រងឃ្លាំង ដើម្បីបើកទិញគ្រាប់ឆៅនារដូវប្រមូលផលឆ្នាំ២០២២ ខាងមុខក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។

ដោយឡែកក្រុមហ៊ុន Red River Food របស់អឺរ៉ុប មានទីតាំងរោងចក្រនៅក្នុងប្រទេសវៀតណាម ក៏ត្រូវការគ្រាប់ស្ងួត ៥០០០តោន ជាពិសេស សំដៅលើចន្ទីសរីរាង្គ ដែល ស.ស.ក ពិបាកផ្គត់ផ្គងដោយសារតម្លៃទាបពេក។

យោងតាមក្រសួងពាណិជ្ជកម្ម សេចក្តីព្រាងគោលនយោបាយជាតិកំពុងត្រូវបានប្រមូលផ្តុំធាតុចូលពីភាគីពាក់ព័ន្ធ និង ប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងអ្នកផ្គត់ផ្គង់ផលិតផលគ្រាប់ស្វាយចន្ទីដ៏សំខាន់។ ក្រោម​គោលនយោបាយ សង្វាក់ផលិត​កម្មគ្រាប់ស្វាយចន្ទី ត្រូវបានរំពឹងថានឹងបង្កើតឡើងសម្រាប់ កាត់បន្ថយការនាំចូលផលិតផលផ្សេងៗ ដើម្បីបម្រើទីផ្សារក្នុងស្រុក តំបន់ និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី