សម្តេចតេជោ ហ៊ុន សែន មានជំនឿថាទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម នឹងកើនលើស១០ពាន់លានដុល្លារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ទំហំនៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា- វៀតណាម នឹងបន្តកើនឡើងលើសពី១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំខាងមុខ ខណៈដែលបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩បានថមថយជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមកាលពីព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា កម្ពុជា និងភាគីវៀតណាមបានធ្វើការរួមគ្នា និងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់កម្រិតខ្ពស់ហួសពីផែនការដែលបានគិតទុកគឺមានរហូតដល់ជិត១០ ពាន់លានដុល្លារ។ នេះជាជោគជ័យមួយដែលភាគីទាំងពីរបានប្រឹងប្រែងដោយសារថាកម្ពុជា មានមូលដ្ឋាននៃការផលិត ចំណែកវៀតណាមានមូលដ្ឋាននៃការកែច្នៃ ដូចនេះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរសម្រេចបានលទ្ធផលល្អ ។

សម្តេចតេជោ បានថ្លែងបន្តថា អ្វីដែលប្រជាជនកម្ពុជា និងប្រជាជនវៀតណាមទទួលបានផលប្រយោជន៍ទៅវិញទៅមកគឺដោយសារប្រទេសទាំងពីរ មានព្រំដែនមួយប្រកបដោយសន្តិភាពកិច្ចសហប្រតិបត្តិការ និងមិត្តភាព។ ដូច្នេះការដែលអាចបន្តថែរក្សាព្រំដែនមួយឱ្យបានល្អ គឺជាកិច្ចការមួយដើម្បីឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចបន្តធ្វើពាណិជ្ជកម្ម និងធុរកិច្ចជាមួយគ្នាបានយ៉ាងល្អ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានសម្ដែងភាពរីករាយដែលបានឃើញកា​រចាប់ផ្ដើមសេវាកម្មហោះហើរផ្ទាល់រវាងកម្ពុជា និងវៀតណាមដែលសម្បូរទៅដោយប្រជាជននៃប្រទេសទាំងពីរក្នុងការធ្វើដំណើរទៅមក។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងដំណើរការចូលរួមវេទិការទេសចរណ៍អាស៊ានរបស់សម្ដេចដែលខិតខំជំរុញធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍អាស៊ាននេះបើកដំណើរការឡើងវិញដើម្បីបន្តគាំទ្រដល់សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាស៊ានក៏ដូចជាអាស៊ីផងដែរ។ សម្តេចក៏បានលើកឡើងអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគទេសចរណ៍ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីឱ្យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែមានការតភ្ជាប់ខ្លាំងថែមទៀត និងអំពីការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងវៀតណាមដែលនេះជាគំនិតមួយក្នុងការសិក្សាធ្វើយ៉ាងណាឱ្យការតភ្ជាប់លើវិស័យផ្លូវដែកនេះ ព្រោះថាការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងវៀតណាមក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)