ភ្នំពេញ ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កាណាដា បានបង្ហាញពីចំណុចវិជ្ជមាន និងមានការកើនឡើងជាលំដាប់ ជាក់ស្ដែង កាលពីឆ្នាំ២០២១កន្លងទៅនេះ បើទោះជាស្ថិតនៅក្នុងអំឡុងពេលកំពុងប្រឈមនឹងវិបត្តិនៃជំងឺឆ្លងជាសកល ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២សម្រេចបានទំហំ ៩៥៤,៨២លានដុល្លារ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានលើកឡើងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា ក្នុងឆ្នាំ២០២១ ក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី មានទំហំទឹកប្រាក់រហូតដល់ ៩៥៤,៨២ លានដុល្លាអាមេរិក។

ឯកឧត្តមប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ៖
“ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះកម្ពុជាបាននាំចេញទៅប្រទេសកាណាដាក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី ដែលមានទំហំទឹកប្រាក់រហូតដល់ ៩៥៤,៨២ លានដុល្លាអាមេរិក ក្នុងឆ្នាំ២០២១”
ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងថា ដើម្បីឲ្យទទួលបានផ្លែផ្កាកាន់តែប្រសើរ គប្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូច និងមធ្យម ការចរចារពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ព្រមទាំងការអភិវឌ្ឍន៍គម្រោងជំនួយផ្សេងៗទៀត ដូចជាការក៏សាងធនធានមនុស្ស និងការអភិវឌ្ឍន៍ផ្នែកបច្ចេកទេសដល់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើដល់រដ្ឋាភិបាលនៃប្រទេសកាណាដា ពិនិត្យលទ្ធភាពក្នុងការសិក្សាទៅលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា និងស្នើឱ្យមានការរៀបចំកិច្ចជំនួបពាណិជ្ជកម្ម រវាងវិនិយោគិនកាណាដា ដែលបានវិនិយោគនៅប្រទេសថៃ និងទ្បាវ ជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជាទើបសម្រេចបាន នាពេលថ្មីៗនេះ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងពីជំនួយបច្ចេកទេសក្រោមគម្រោង Canadian Trade and Investments Framework (CTIF ) ជាការអនុវត្តដ៏ល្អបំផុតនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសកាណាដាលើការជួយដល់ការធ្វើកំណែទម្រង់គោលនយោបាយទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ព្រមទាំងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ច។
ឯកឧត្តមប៉ាន សូរស័ក្តិ ក៏បានស្នើដល់ភាគីកាណាដា បន្តនូវជំនួយក្រោមគម្រោង CTIF នេះ លើជំនួយបច្ចេកទេសដល់កម្ពុជា ទាក់ទងការអភិវឌ្ឍន៍សមត្ថភាព SMEs ការចូលរួមតាំងពិព័រណ៌ និងការផ្គូរផ្គងឱ្យមានជំនួបពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ម្យ៉ាងទៀត ស្នើឱ្យមានការផ្តល់ការអនុគ្រោះពិសេសដល់កម្ពុជា ដែលជាប្រទេសមានគម្លាតសេដ្ឋកិច្ចតិចជាងប្រទេសអាស៊ានមួយចំនួន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content