ភ្នំពេញ ៖ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមហ៊ុនចំនួន ១៥ ដែលបានចុះបញ្ជីជាភាគហ៊ុន និងចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្មនៅផ្សារមូលបត្រកម្ពុជា (ផមក) និងបានប្រមូលកៀរគរថវិកាពីទីផ្សារមូលបត្របានប្រមាណ ២៨១លានដុល្លារអាមេរិក។
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋភិបាលទទួលបន្ទុកជាអគ្គនាយក នៃ ផ.ម.ក ក៏បានបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃនេះផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ១៥ ដែលរួមមានក្រុមហ៊ុនចំនួន៩ បានចុះបញ្ជីជាភាគហ៊ុន និង ៦ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។

លោកបានថ្លែងដូច្នេះក្នុងពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ជេអេសលែន ភីអិលស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយតករមូលបត្រកម្ពុជាថា ៖
“សរុបទុនដែលក្រុមហ៊ុនទាំងអស់នេះប្រមូលកៀរគរបានពីទីផ្សារមូលបត្រមានប្រមាណជាង ២៨១ លានដុល្លារអាមេរិក”
លោកបានថ្លែងបន្តថា ក្រុមហ៊ុនទាំងនេះមិនត្រឹមតែមានលទ្ធភាពទទួលបានប្រភពទុនដែលមានថ្លៃដើមទាប និងជាទុនរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការលើកទឹកចិត្តពន្ធដារពីរាជរដ្ឋាភិបាល បង្កើនកិត្តិនាមរបស់ខ្លួននៅលើទីផ្សារជាតិ និងអន្តរជាតិ ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីដៃគូអាជីវកម្មសក្តានុពល និងទទួលបានទំនុកចិត្តបន្ថែមពីអតិថិជន វិនិយោគិន និងសាធារណជនទូទៅទៀតផង។

ដោយឡែក ក្រុមហ៊ុន ជេអេសលែន ភីអិលស៊ី (JS Land) ជាក្រុមហ៊ុនទី២ ដែលចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារកំណើននៃ ផមក ដែលមាននិមិត្តសញ្ញា “JSL” ភាគហ៊ុនចុះបញ្ជីសរុបចំនួន ២៥ ៧១០ ០០០ ភាគហ៊ុន ជាមួយនឹងថ្លៃបោះផ្សាយលក់មូលបត្រលើកដំបូងក្នុងមួយឯកតាស្មើនឹង ១ ៩០០ រៀល និងមានមូលធនូបនីយកម្មទីផ្សារសរុបប្រមាណ ៤៨.៨ ប៊ីលានរៀល (ជាង ១២ លានដុល្លាអាមេរិក)។
លោក ស៊ូ សុជាតិ បានលើកឡើងថា ក្រុមហ៊ុនជេអេសលែន ជាក្រុមហ៊ុនទីមួយស្ថិតក្នុងវិស័យអចលនទ្រព្យ ដែលបានឈានជើងចូលផ្សារមូលបត្រកម្ពុជា។ លោកបានគូសបញ្ជាក់ផងដែរថា ៖
“ក្រុមហ៊ុន ជេអេសលែន គឺជាក្រុមហ៊ុនល្អ និងច្បាស់លាស់មួយដែលហ៊ានចុះបញ្ជីនៅផ្សារមូលបត្រ ដោយក្រុមហ៊ុនមានអភិបាលកិច្ចល្អ មានតម្លាភាពរបាយការណ៍ហិរញ្ញវត្ថុ ដែលផ្តល់ទំនុកចិត្តដល់អតិថិជនមិនមែនមួយថ្ងៃ ឬមួយឆ្នាំ គឺរហូតក្នុងការកាន់កាប់នៅក្នុងការទទួលបានសិទ្ធិលើខុនដូរបស់ក្រុមហ៊ុន ជេអេសលែន”
ដោយឡែក ឧកញ៉ា កូយ ឡេសាន ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិក្រុមហ៊ុនជេអេសលែន ភីអិលស៊ី ក៏បានលើកឡើងផងដែរថា ការប្រមូលមូលធនតាមរយៈទីផ្សារភាគហ៊ុននឹងអនុញ្ញាតឱ្យយើងអាចពង្រីកខ្លួន និងពន្លឿនផែនការមេរបស់ក្រុមហ៊ុនឱ្យលេចជារូបរាងឡើងកាន់តែច្បាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លើសពីនេះទៅទៀត ការក្លាយជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជានឹងផ្តល់ឱ្យក្រុមហ៊ុននូវការប្រកួតប្រជែងមួយដែលឈានមុខគេ បង្កើតបាននូវទំនុកចិត្តិ ហើយក្នុងពេលជាមួយគ្នានេះ គឺបង្កើតបាននូវទីផ្សារដើម្បីដោះស្រាយបាននូវគុណតម្លៃសម្រាប់អតិថិជន អ្នកវិនិយោគ និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុនផ្ទាល់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ
ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/03/2026
ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content