សត្វកាំប្រម៉ាសមុទ្រ ឬហៅថា Sea Urchin ត្រូវបានគេយកមកច្នៃជាប្រភេទអាហារសមុទ្រដ៏មានរសជាតិ និងប្រជាប្រិយភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយរបស់អឺរ៉ុប ជាពិសេសនៅប្រទេសជប៉ុន។

នៅលើទីផ្សារអាមេរិក និងលោកខាងលិច សាច់សត្វកាំប្រម៉ាសមុទ្រត្រឹមតែ ២០០ក្រាមប៉ុណ្ណោះ (២ខាំ) គេអាចលក់បានក្នុងតម្លៃ ១០០ដុល្លារ ឬ ១គីឡូក្រាមត្រឹមតែ ៥០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបើនៅប្រទេសជប៉ុនវិញតម្លៃរបស់វាអាចមានតម្លៃគុណលើសដល់ទៅ៥ដងឯណោះ។
កាំប្រម៉ាសមុទ្រ គឺជាប្រភេទអាហារសមុទ្រមួយក្នុងចំណោមអាហារសមុទ្រផ្សេងទៀតដែលមានគុណប្រយោជន៍ចំពោះសុខភាពអ្នកទទួលទាន ដែលទាមទារឲ្យមានការប្រមូលផលដោយប្រើដៃសុទ្ធសាធពីបាតសមុទ្រ ដែលជាមូលហេតុធ្វើឲ្យប្រជានេសាទ ឬអ្នកប្រមូលចាំបាច់ត្រូវតែមុជចុះទៅបាត់សមុទ្រដោយផ្ទាល់ដើម្បីប្រមូលផលយកមកលើគោក។ ដោយសារតែមានផលលំបាកក្នុងការប្រមូលបែបនេះហើយ ទើបជារៀងរាល់ឆ្នាំកំណើនសត្វកាំប្រម៉ាសមុទ្រតែងកើនឡើងជាប្រចាំ។

អ្នកជំនាញខាងជីវៈចម្រុះ និងជីវិតសត្វសមុទ្របានបង្ហាញពីភាពជឿជាក់ថា អម្បូរសត្វកាំប្រម៉ាសមុទ្រនេះមានទៅដល់រាប់រយប្រភេទ ប៉ុន្តែមានមួយចំនួនតិចតួចប៉ុណ្ណោះដែលអាចយកមកធ្វើជាអាហារទទួលទានបាន។
ហេតុអ្វីបានចំនួនសត្វកាំប្រម៉ាសមុទ្រមានកំណើនលើសលប់ ប៉ុន្តែបែរជាមានតម្លៃថ្លៃកប់ពពកបែបនេះ?

កាលដំបូងឡើយ Urchin ឬ Uni (កាំប្រម៉ាសមុទ្រ) នេះត្រូវការអ្នកដែលចេះមុជទឹកដ៏មានជំនាញបំផុត ដើម្បីអាចប្រមូលផលពួកវាបាន ដោយការចំណាយពេលយ៉ាងយូរ ជាមួយនឹងការប្រើប្រាស់ឧបករណ៍ និងសម្ភារៈចាំបាច់មួយចំនួនទៀត។ សត្វកាំប្រម៉ាខ្លះ បើទោះជាបានប្រមូលយកពីបាតសមុទ្រ ប៉ុន្តែមិនប្រាកដថា មានគុណភាពល្អអាចយកមកធ្វើជាអាហារបាននោះទេ ដូច្នេះត្រូវទាមទារភាពប៉ិនប្រសប់របស់
អ្នកមុជទឹក ដើម្បីជ្រើសរើសយកតែកាំប្រម៉ាណាដែលមានអាយុកាលគ្រប់គ្រាន់។ បន្ទាប់មកវាត្រូវបានដឹកញ្ជូនយកទៅដល់កន្លែងវះយកសាច់ដែលនៅទីនោះក៏ចាំបាច់ទាមទារឲ្យមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ថែមទៀតទៅលើការប្រមូលសាច់ ពីព្រោះថាសាច់របស់វាងាយនឹងបែកបាក់ ហើយគុណភាពរបស់វានឹងធ្លាក់កម្រិតពី Grade A plus មកត្រឹម Grade B ដែលអាចធ្វើឲ្យប៉ះពាល់ដល់តម្លៃយ៉ាងខ្លាំងក្នុងអត្រាសើ្មនឹងមួយភាគបួននៃតម្លៃពេញ។
សាច់របស់កាំប្រម៉ាសមុទ្រដែលប្រមូលបានត្រូវបែងចែកយ៉ាងត្រឹមត្រូវ និងថែរក្សាបានយ៉ាងម៉ត់ចត់បំផុត ពីព្រោះថាអាយុកាលនៃសាច់ទាំងនេះនៅក្រៅសម្បកអាចរក្សាបានគុណភាព និងរសជាតិត្រឹមតែ៥-៧ថ្ងៃប៉ុណ្ណោះមុនពេលសាច់ធ្លាក់គុណភាព និងធ្លាក់តម្លៃ។
គួរឲ្យដឹងដែរថា សត្វកាំប្រម៉ាសមុទ្រនេះ គឺជាអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់ ដូចជា ជាតិប្រូតេអ៊ីនខ្ពស់ ផ្ទុកសារធាតុហ្វាប័រ (Fiber) ព្រមទាំងសារធាតុបំប៉នជាច្រើនទៀត ដូចជា វីតាមីន A , វ៉ីតាមីន E , កាល់ស្យូម និងអីយ៉ូត។ មិនត្រឹមប៉ុណ្ណោះ វានឹងអាចជួយគាំទ្រដល់ការផ្លាស់ប្ដូរឈាមផង ជំនួយដល់សុខភាពផ្លូវភេទផង និងជំនួយដល់ប្រព័ន្ធប្រសាទផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content