ក្រុងឡុងដ៍ ៖ ប្រទេសអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ីចំនួន ៥ និងបុគ្គលដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភចំនួន ៣ រូប រួមទាំងលោក Gennady Timchenko បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) បញ្ជាឱ្យដាក់ពង្រាយកងទ័ពទៅកាន់តំបន់ផ្ដាច់ខ្លួន Donbas ភាគខាងកើតអ៊ុយក្រែន ដែលខ្លួនប្រកាសទទួលស្គាល់ឯករាជ្យកាលពីថ្ងៃចន្ទ។

លោកនាយករដ្ឋមន្ត្រី Boris Johnson និយាយថា ធនាគារដែលរងទណ្ឌកម្មរួមមានធនាគារ Rossiya, IS Bank, General Bank, Promsvyazbank និង Black Sea Bank។ ការវាយប្រហារធនាគាររុស្ស៊ីទាំងនេះអាចធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ច និងរដ្ឋាភិបាលរុស្ស៊ីយ៉ាងប្រសិទ្ធភាព។ ជាឧទាហរណ៍ ធនាគារ Promyzaz គ្រប់គ្រង ៧០ ភាគរយនៃកិច្ចសន្យារដ្ឋរបស់ក្រសួងការពារជាតិរុស្ស៊ី។
ចំពោះបុគ្គលដែលទទួលរងទណ្ឌកម្ម មានទំនាក់ទំនងជិតស្និទ្ធនឹងលោក Putin លោកនិយាយថា ៖
“ទ្រព្យសម្បត្តិណាមួយដែលពួកគេកាន់កាប់នៅក្នុងចក្រភពអង់គ្លេស នឹងត្រូវបានបង្កក ហើយបុគ្គលដែលពាក់ព័ន្ធនឹងត្រូវហាមឃាត់មិនឱ្យធ្វើដំណើរនៅទីនោះ”

លោក Johnson ប្រាប់សភាជាន់ទាបអង់គ្លេសទៀតថា ៖
“ឥឡូវនេះ យើងរៀបខ្លួនយើងសម្រាប់ដំណាក់កាលបន្ទាប់ដែលអាចធ្វើទៅបានចំពោះផែនការរបស់លោក Putin ។ លោកកំពុងបង្កើតលេសសម្រាប់ការវាយលុក”
ក្រោយប្រកាសទទួលស្គាល់ឯករាជ្យសាធារណរដ្ឋ Donetsk និង Luhansk នៃតំបន់ Donbas លោក Putin បញ្ជាឱ្យកងទ័ពចូលទៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមបំបែកខ្លួននេះ ហើយឈានដល់ការវាយប្រហារ។
ជាមួយនឹងសកម្មភាពថ្មី ចក្រភពអង់គ្លេសគំរាមកាត់ផ្តាច់ការចូលប្រើប្រាស់ប្រាក់ដុល្លារអាមេរិក និងប្រាក់ផោនរបស់អង់គ្លេសរបស់ក្រុមហ៊ុនរុស្ស៊ីដោយរារាំងពួកគេពីការបង្កើនដើមទុននៅទីក្រុងឡុងដ៍។ លុយរាប់រយពាន់លានដុល្លារហូរពីរុស្ស៊ីចូលទីក្រុងឡុងដ៍ និងទឹកដីក្រៅប្រទេសរបស់ចក្រភពអង់គ្លេស ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ ហើយក្រុងឡុងដ៍ក្លាយជាទីក្រុងនៃជម្រើសសម្រាប់មហាសេដ្ឋីរុស្ស៊ី និងអតីតសាធារណរដ្ឋសូវៀតផ្សេងទៀត។
ការប្រកាសរបស់លោក Johnson ក៏ធ្វើឡើង ស្របពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលហាមឃាត់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងហិរញ្ញវត្ថុថ្មីដោយជនជាតិអាមេរិកនៅក្នុងតំបន់បំបែកខ្លួនអ៊ុយក្រែន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន-រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា ១ សប្តាហ៍នៅដែនសមុទ្រនៃខេត្ត Qingdao
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បានប្រកាសថា លំហាត់សមយុទ្ធប្រចាំឆ្នាំ Joint Sea-2026 នៅក្នុងទឹកដីនៃប្រទេសចិន នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃចន្ទនេះ តទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content