ក្រុមអ្នកឃ្លាំមើលជាច្រើនបានកត់សំគាល់ឃើញថា តម្លៃប្រេងឆៅសកលក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះបានបន្តធ្លាក់ចុះថ្លៃមកនៅក្រោម១០០ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងតែពីដើមខែមីនាមក។

តម្លៃប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក Brent crude ដែលជាស្លាកសញ្ញាយីហោរបស់ទីផ្សារប្រេងឆៅរបស់ពិភពលោកបានធ្លាក់ចុះត្រឹមតែ៩៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមថ្ងៃអង្គារម្សិលមិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តីតម្លៃប្រេងសាំងឯណោះវិញនៅតែបន្តកើនឡើងក្នុងអត្រាបំបែកកំណត់ត្រានៅឡើយគិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ។

បណ្តុំក្រុមហ៊ុនលក់រថយន្តរបស់អង់គ្លេស RAC (The Royal Automobile Club) ដែលមានសមាជិកប្រើប្រាស់សេវាកម្មរបស់ខ្លួនដល់ទៅ១២លាននាក់មកពីជុំវិញពិភពលោកនោះបានលើកឡើងថា ទោះបីជាមិនទាន់អាចចុះតម្លៃមកវិញភ្លាមៗ ប៉ុន្តែក្រុមអ្នកលក់សាំងរាយកំពុងចាប់ផ្តើមលក់សាំងដែលមានតម្លៃធ្លាក់ចុះទាំងនោះជាបណ្តើរមកវិញហើយក្រោយទទួលបានស្តុកថ្មីពីសំណាក់ក្រុមអ្នកលក់ដុំ។
តម្លៃជាមធ្យមនៃប្រេងសាំងគិតត្រឹមថ្ងៃចន្ទគឺមានប្រមាណជា ១៦៣,៧១ ផេន (pence) ក្នុងមួយលីត្រ ហើយប្រេងម៉ាស៊ូតមានតម្លៃកើនឡើងខ្លាំងដល់កំណត់ត្រារហូតទៅដល់ ១៧៨,៦៨ផេន (pence) ក្នុងមួយលីត្រ ដោយ ១០០ផេន(pence) ស្មើនឹង១ផោនលុយអង់គ្លេសឬ ១,៣១ដុល្លារលុយអាមេរិក។
គួររំលឹកឡើងវិញដែរថា គិតចាប់តាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលប្រទេសរុស្ស៊ីបានបើកយុទ្ធនាការយោធាក្នុងការលុកលុយចូលទៅកាន់ប្រទេសអ៊ុយក្រែនមក តម្លៃប្រេងឆៅបានចាប់ផ្តើមស្ទុះកើនឡើងជាបន្តបន្ទាប់រហូតដល់កំណត់ត្រាមួយមិនធ្លាប់មានរយៈពេល១៤ឆ្នាំចុងក្រោយ។
អ្នកនាំពាក្យរបស់ RAC លោក Simon Williams បានលើកឡើងថា ទោះបីជាតម្លៃប្រេងសាំងនៅតែស្ថិតនៅក្នុងអត្រាខ្ពស់នៅឡើយក្តី ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ និងអ្នកបើកបរយានយន្តទាំងឡាយគួរតែរីករាយចំពោះដំណឹងនៃប្រេងឆៅដែលកំពុងធ្លាក់ចុះមកវិញលើកនេះ។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះតម្លៃប្រេងឆៅបានធ្លាក់ចុះក៏ដោយសារតែក្តីសង្ឃឹមថានឹងមានបទឈប់បាញ់គ្នាមួយរវាងអ៊ុយក្រែននិងរុស្ស៊ីក្រោយកិច្ចប្រជុំជាបន្តបន្ទាប់និងជាពិសេសគេបានរំពឹងទុកថាតម្រូវការពីទីផ្សារនៃប្រទេសចិននឹងត្រឡប់មកវិញក្នុងពេលដែលករណីរីករាលដាលនៃវិរុសកូវីដកំពុងតែមានភាពធូរស្រាល៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/05/2026
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

លំនៅឋានតម្លៃមធ្យមនៅតែមានតម្រូវការពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស អ្នកទើបរៀបការរួចថ្មីថ្មោង
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 29/05/2026
បើទោះបីស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរឡើងដូចមុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត ខណៈតម្រូវការទីផ្សារនៅតែមាន ជាក់ស្ដែងលំនៅឋានតម្លៃមធ្យម ( តម្លៃ៥ម៉ឺន ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ

អ្នកជំនាញហិរញ្ញវត្ថុព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏ជាឱកាសវិនិយោគដើម្បីក្លាយជាអ្នកមានជំនាន់ថ្មី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/05/2026
អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content