បច្ចុប្បន្ន ទីផ្សារជួលរថយន្តនៅបណ្តាប្រទេសលោកខាងលិចគឺមានតម្លៃរហូតទៅដល់ជាង ១០០ពាន់លានដុល្លាររួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយដោយបណ្តាញផ្សព្វផ្សាយអន្តរជាតិ The WEFORUM ។

នៅក្នុងសតវត្សរ៍ទី២១ គឺជាឱកាសមាសសម្រាប់បណ្តាក្រុមហ៊ុនជួលរថយន្តធំលើលោកដូចជា Uber, Grab, EuropCar និង Hertz ជាដើមដើម្បីអាចកើបលុយចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ពីសេវាកម្មដ៏ងាយស្រួលមួយនេះ ដោយសារតែមួយរយៈចុងក្រោយនេះមានមនុស្សជាច្រើនលាននាក់មិនអាចធ្វើដំណើរតាមយន្តហោះសម្រាប់ថ្ងៃវិស្សមកាលរបស់គេឡើយ ដោយបានត្រឹមជ្រើសយកការធ្វើដំណើរក្នុងស្រុកតាមតំបន់នៃប្រទេសរបស់គេប៉ុណ្ណោះ។

ក្រុមហ៊ុនជួលរថយន្តកាន់តែច្រើនបាននាំគ្នាផ្លាស់ប្ដូរទម្លាប់ប្រើរថយន្តផ្ទាល់ខ្លួន ហើយងាកមកប្រើប្រាស់រថយន្តដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ ពីព្រោះថាមិនត្រឹមតែមានតម្លៃធូរថ្លៃ និងទទួលបានការលើកទឹកចិត្តច្រើននោះទេ ហើយវាក៏បានផ្តល់ភាពងាយស្រួលខ្លាំងទៅលើការបើកបរជាមួយមុខងារស្វ័យប្រវត្តិ និងទំនើបៗជាច្រើនដែលមានបំពាក់នៅក្នុងរថយន្ត។

អ្នកជំនាញបានបង្ហាញភាពជឿជាក់ថា បដិវត្តថ្មីនៃការប្រើប្រាស់រថយន្តអគ្គិសនីនឹងត្រូវនាំមុខគេខ្លាំងតាមរយៈសេវាកម្មជួលរថយន្តទាំងនេះ ពីព្រោះថា ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ ចំនួនបញ្ជាទិញរថយន្តអគ្គិសនីថ្មីៗជាមួយនឹងក្រុមហ៊ុនមានការកើនឡើងជាលំដាប់ ខណៈដែលក្រុមហ៊ុនទាំងនោះនៅតែបន្តរកបានប្រាក់ចំណេញយ៉ាងច្រើនក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច។
យ៉ាងណាក៏ដោយ បើទោះបីជាមានភាពយឺតយ៉ាវបន្តិចធៀបទៅនឹងបណ្តាប្រទេសនៅអឺរ៉ុប ប៉ុន្តែក្រុមហ៊ុនធំៗនៅតែបន្តការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន ដោយក្នុងនោះកាលពីខែតុលា ក្រុមហ៊ុន Hertz បានបញ្ជាទិញរថយន្ត Tesla ដល់ទៅ១០០ ០០០គ្រឿងបន្ថែម។ ដោយឡែក Europcar បានប្រកាសសន្យាថា នឹងបង្កើនចំនួនប្រើប្រាស់រថយន្តអគ្គិសនី ពី ៣ទៅ ២០ភាគរយនៃរថយន្តសម្រាប់ជួលទាំងអស់របស់ខ្លួននៅត្រឹមឆ្នាំ២០២៤។
ក្រៅពីនោះក៏មានកត្តាជុំរុញផ្សេងៗទៀតដែលគេអាចមើលឃើញផងដែរ ដូចជាគោលការណ៍បៃតង Green Deal របស់ប្លុកអឺរ៉ុបក៏បានធ្វើការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ថានឹងបន្ថែមទីតាំងសាកថ្មរថយន្តយ៉ាងហោចណាស់ទៅដល់១លានកន្លែងទៀតនៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។ លើសពីនេះ ទីផ្សារសកលក៏នឹងរំពឹងទុកផងដែរថា នឹងអាចលក់ចេញរថយន្តអគ្គិសនីដល់ទៅ ៤០ភាគរយនៃចំណែកទីផ្សារទាំងអស់នាក្នុងឆ្នាំ២០៤០៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2026
វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការជំរុញបរិវត្តកម្មឌីជីថលសម្រាប់អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/05/2026
ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH)




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content