ការអភិវឌ្ឍផលិតផលទេសចរណ៍បានក្លាយជាយុទ្ធសាស្ត្រអាទិភាពដើម្បីលើកមុខមាត់ខេត្តប៉ែកឦសាន

ក្នុងការជំរុញខេត្តមួយឲ្យក្លាយទៅជាខេត្តនៃបណ្ដុំសេដ្ឋកិច្ចរបស់ជាតិបាន ទាមទារឲ្យមានការចូលរួមពីវិស័យជាច្រើន ជាពិសេសវិស័យដែលអំណោយផលនៅក្នុងតំបន់នោះស្រាប់។ ដោយឡែក ខេត្តមណ្ឌលគិរី អំណោយផលល្អខាងកសិកម្មដោយមានផ្ទៃដីធំទូលាយ ព្រមទាំងជាប្រភេទដីក្រហមដែលអំណោយផលយ៉ាងខ្លាំងទៅដល់ការដាំដុះ។ ទេសភាពខៀវស្រងាត់នៃចំការរាប់រយហិចតាលាតសន្ធឹងតាមដងផ្លូវ បូកផ្សំនឹងជ្រលងភ្នំខ្វែងខ្វាត់បានបង្កឲ្យខេត្តនេះ មានភាពទាក់ទាញគួរសមសម្រាប់វិស័យទេសចរណ៍។

ដោយហេតុថាខេត្តនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរួមចំណែកធំក្នុងសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ផែនការមេ ដែលក្នុងនោះរួមមានយុទ្ធសាស្ត្រធំៗចំនួន៦ ដើម្បីធ្វើយ៉ាងណា លើកកម្ពស់គ្រប់ផ្នែកនៃខេត្តនេះឲ្យដើរទន្ទឹមគ្នា និងពង្រឹងបន្ថែមនូវចំណុចខ្លាំងប្រចាំតំបន់ ដើម្បីឲ្យខេត្តនេះក្លាយជាតំបន់គោលដៅទេសចរណ៍កាន់តែមានសក្តានុពលបន្ថែមមួយកម្រិតទៀត។

យុទ្ធសាស្ត្រមួយក្នុងចំណោមនោះ គឺផ្ដោតទៅលើការអភិវឌ្ឍផលិតផលទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ហើយដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រមួយនេះ ត្រូវមានការអភិវឌ្ឍផ្នែកផ្សេងៗដូចជា៖

•  នៅឆ្នាំ២០៣៥ តម្រូវការបន្ទប់ស្នាក់នៅនឹងកើនឡើងដល់៧,០០០បន្ទប់ ខណៈដែលបច្ចុប្បន្នមានត្រឹមតែ១,២៣០បន្ទប់ ដូច្នេះចំនួននេះនឹងមានកំណើនបន្តទៀតដើម្បីផ្គត់ផ្គង់បាននូវតម្រូវការភ្ញៀវទេសចរ

•  ការជំរុញការវិនិយោគសម្បទាទ្រទ្រង់ទេសចរណ៍សំខាន់ៗ ដូចជា សណ្ឋាគារលំដាប់ផ្កាយ (MICE) ទីលានវាយកូនគោល ពហុកីឡដ្ឋាន សកម្មភាពនិងសេវាកម្សាន្ត ដែលជាសកម្មភាពសំខាន់ៗក្នុងការធ្វើឲ្យខេត្តកាន់តែមានភាពរស់រវើក

•  ការជំរុញការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍ថ្មីៗបន្ថែមពីលើតំបន់រមណីយដ្ឋានទេសចរណ៍ដែលមានស្រាប់

• ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ដើម្បីបង្វែរភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឲ្យងាកទៅចាប់អារម្មណ៍ខេត្តដាច់ស្រយាលទាំងនេះ

•  ការជំរុញសកម្មភាពកសិ-ទេសចរណ៍ ដោយការទាញវិស័យកសិកម្មជាប្រយោជន៍ ក៏ដូចជារៀបចំវិស័យនេះឲ្យមានស្តង់ដារ ដើម្បីអាចទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរបាន

•  ការអភិវឌ្ឍទេសចរណ៍វ័យចំណាស់ ទេសចរណ៍សុខភាព និងទេសចរណ៍ផ្ទះទី២ ដែលជាតំបន់ដែលមានព្រៃឈើ មានខ្យល់អាកាសល្អសម្រាប់ភ្ញៀវវ័យចំណាស់ដែលចូលនិវត្តន៍ និងត្រូវការផ្ទះទី២ដើម្បីសំរាកលំហែ។

ដោយឡែក ផែនការមេនៃខេត្តប៉ែកឦសាននេះមានគោលបំណងប្រមូលផ្ដុំធាតុចូលបន្ថែមទៀត ជាពិសេសទាក់ទងនឹងវិស័យទឹកស្អាត អគ្គិសនី កសិកម្ម រ៉ែនិងថាមពល ការគ្រប់គ្រងដីធ្លី ព្រលានយន្តហោះ សហគ្រាសធុនតូចនិងមធ្យម និងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីប្រែក្លាយខេត្តនេះឲ្យក្លាយទៅជាគោលដៅទេសចរណ៍អន្តរជាតិមួយ។ គួររំលឹកថា ប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជាមកទល់ពេលនេះមានចំនួនបីហើយ គឺរាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទី១ ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចទី២ និងខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចទី៣ ចំណែកឯខេត្តប៉ែកឦសានដែលរួមមាន មណ្ឌលគិរី ស្ទឹងត្រែង រតនៈគិរី គឺកំពុងស្ថិតក្នុងផែនការដើម្បីប្រែក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)