សូចនាករល្អៗជាច្រើននៅកម្ពុជា ជួយជំរុញការស្តារសេដ្ឋកិច្ចក្នុងឱកាសប្រារព្វពិធីបុណ្យចូលឆ្នាំ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុនសែន បានផ្ញើសារលិខិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលឆ្នាំនេះត្រូវបានសម្តេចសម្រេចឱ្យបើកនូវពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំដែលបានខកខាន២ឆ្នាំមកហើយ ស្របពេលដែលសញ្ញាណល្អៗសម្រាប់កម្ពុជាបានកើតឡើងដែលជាសូចនាករសម្រាប់ឱកាសស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដបានថមថយឥទ្ធិពលទាំងពិភពលោក និងនៅកម្ពុជា។

សូចនាករទី១ ៖ គឺទិន្នន័យពីសន្ទស្សន៍ដែលបានចេញផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia បានបង្ហាញថា ក្នុងចំណោមប្រទេសទាំង ១២១ នៅលើពិភពលោកដែលមានសមត្ថភាពស្ដារសេដ្ឋកិច្ចងើបចេញពីវិបត្តិកូវីដ ១៩ បានលឿនជាងគេនោះ គឺប្រទេសកម្ពុជាបានឈរនៅលំដាប់ទី ២ បន្ទាប់ពីប្រទេសអារ៉ាប់រួម ជាប្រទេសដែលមានសមត្ថភាពស្ដារសេដ្ឋកិច្ចបានលឿនជាងគេនៅលើពិភពលោក ដោយកម្ពុជាទទួលបានពិន្ទុឪ ៨០.៥ ពិន្ទុ ខណៈប្រទេសមហាសេដ្ឋីអារ៉ាប់រួមដែលឈរនៅកំពូលតារាងមានលំដាប់ពិន្ទុ ៨៥.៥ ពិន្ទុ ។

សូចនាករទី២ ៖ តម្លៃប្រេងសាំង បានបន្ដថយចុះតិចតួចយោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ចាប់ពីថ្ងៃទី១១ រហូត ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ គឺប្រេងសាំងធម្មតា មានតម្លៃ ៥ ០៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះបានបានថយចុះមកវិញ២០០រៀល បើធៀបទៅការលក់​រយៈពេល១០ថ្ងៃមុន។ចំណែកប្រេងម៉ាស៊ូតវិញ មានតម្លៃ ៥ ១០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺមានការចុះចំនួន២០០រៀល ។

សូចនាករទី៣ ៖ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុប ១៥១ ៦៨០នាក់ កើនឡើង១១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ៖ ផ្លូវអាកាស ៨៦ ៥៨៨ នាក់ កើនឡើង១៥៨%, ផ្លូវគោក ៦៣​ ០៤៨នាក់ កើនឡើង៦៩%, ផ្លូវទឹក ២ ០៤៤នាក់។

បើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីទេសចរណ៍បានបញ្ជាក់ថា តាមការប៉ាន់ស្មាន កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណពី ៦០ម៉ឺននាក់ ទៅ៧០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ឬអាចច្រើនជាងនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ៖ ១-លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរ​ទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោងមុនពេលមកដល់កម្ពុជា។ ២-លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជានិង៣-អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្ដល់ទិដ្ឋាការពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ទាំងអ្នកដំណើរតាមផ្លូវអាកាសផ្លូវគោក និងផ្លូវទឹក ។

សូចនាករទី៤ ៖ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋជួបជុំ និងការលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយបានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស នៅក្នុងខេត្តចំនួន៤ រួមមាន ៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ។ ជាមួយគ្នានេះកម្ពុជា សម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បានជាង ៩២ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី១០ ខែមេសា កម្ពុជា ចាក់ដូសទី១ បានចំនួនជិត ១៥លាននាក់ ដូសទី២ បានជាង ១៤លាននាក់ ដូសទី៣ បានជាង ៨លាននាក់ ដូសទី៤ បានជាង ១លាននាក់។ ការសម្រេចបានផែនការ ចំនួនច្រើនក្នុងល្បឿនដ៏លឿននេះ ក៏ដោយសារកម្ពុជារកបានវ៉ាក់សាំងក្នុងល្បឿនមួយដ៏លឿន ដែលពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងសរុបជិត ៥០លានដូស ហើយនៅសល់ក្នុងស្តុកជិត ៩លានដូសទៀត។

សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់ក្នុងសារលិខិតថារាជរដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្ត្រ និងវិធានការជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ទាំងខាងរដ្ឋបាល សុខាភិបាល សន្តិសុខ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតប្រជាជន រក្សាស្ថិរភាពសង្គម រក្សាលំនឹងសេដ្ឋកិច្ច និងលំនឹងនៃជីវភាពរស់នៅ ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាជន។

បច្ចុប្បន្ន ស្ថានភាពទូទៅកាន់តែបានល្អប្រសើរឡើង ដែលឆ្លុះបញ្ចាំងអំពីជោគជ័យរបស់យើងក្នុងការទប់ស្កាត់មិនឱ្យប្រជាជនធ្លាក់ក្នុងជ្រោះមរណៈនៃជំងឺកូវីដ-១៩ និង បានផ្ដល់ការរំពឹងទុកប្រកបដោយភាពវិជ្ជមានចំពោះការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងឆ្នាំ២០២២ នេះ។ ប៉ុន្តែ ទោះបីជាដូច្នេះក្តី ក៏ជំងឺកូវីដ-១៩ នៅតែជាការគំរាមកំហែងយ៉ាងធំនៅឡើយដល់ការរស់នៅរបស់ ប្រជាជន ដែលទាមទារឱ្យប្រជាជនម្នាក់ៗត្រូវរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី បន្តអនុវត្តឱ្យបានខ្ជាប់​ខ្ជួននូវវិធានការសុវត្ថិភាពនានា ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានពេញលេញ និងការអនុវត្តវិធានការ ៣ការពារ និង៣កុំ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)