ប្រេងសណ្ដែកផ្កាយ ផលិតផលថ្មី និងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព

បាត់ដំបង ៖ សណ្ដែកផ្កាយ ជារុក្ខជាតិមួយប្រភេទមានដើមកំណើតនៅអាម៉េរិកខាងត្បូង ផ្លែនេះមានរាងតូចដូចផ្កាយដែលមានគ្រាប់ ៤-៧ គ្រាប់ក្នុងមួយផ្លែ ហើយគ្រាប់របស់វាទៀតសោតមានភាពពេញនិយមខ្លាំង ជាពិសេសប្រេងដែលបានមកពីគ្រាប់សណ្ដែកផ្កាយនេះមានតម្រូវការខ្ពស់ ព្រោះមានប្រយោជន៍ចំពោះសុខភាព។

ស្ដេចប្រេងសណ្ដែកផ្កាយ ឬ KING SACHA INCHI OLD ជាយីហោផលិតផលប្រេងសណ្ដែកផ្កាយក្នុងស្រុកមួយ ដែលផលិតយ៉ាងសម្រិតសម្រាំងឱ្យបាននូវផលិតផលសម្រេចដែលអាចជាជំនួយជួយដល់សុខភាពអ្នកបរិភោគក៏ដូចជាអ្នកប្រើប្រាស់ថែមទៀតផង។

លោក ហ៊ីង មករា ជាអ្នកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុនស្ដេចប្រេងសណ្ដែកផ្កាយបានមានប្រសាសន៍ថា ៖

“មូលហេតុដែលយើងចាប់ផ្ដើមបង្កើតផលិតផលប្រេងសណ្តែកផ្កាយគឺដោយសារតែយើងមើលឃើញថា សណ្ដែកផ្កាយវាជាដំណាំកសិកម្មមួយប្រភេទដែលអាចដាំដុះនៅក្នុងស្រុកបាន ទទួលផលបានល្អ ហើយវាសម្បូរទៅដោយសារធាតុចិញ្ចឹម អូមេហ្គា ៣ អូមេហ្គា ៦ និង​ ៩ ពិសេសគឺអាចយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺបានជាច្រើនមុខបាន”

ពិសេសជាងនេះទៅទៀត លោកបន្ថែមថា​ តាមរយៈអាជីវកម្មមួយនេះ លោកក៏បានរួមចំណែកផ្ដល់ការងារឱ្យប្រជាជនក្នុងតំបន់អាចរកបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងជាផ្នែកមួយជួយដល់ប្រជាជនទាំងឡាយណាដែលមានបញ្ហាសុខភាពផងដែរ។ ពាក់ព័ន្ធទៅនឹងសណ្ដែកផ្កាយដែលជាវត្ថុធាតុដើម គឺជាកសិផលក្នុងខេត្តបាត់ដំបងផ្ទាល់ ត្រូវបានដាំដុះ ប្រមូលផល នាំចូលរោងចក្រដើម្បីចម្រាញ់ និងវេចខ្ចប់ជាផលិតផលប្រេងដែលមានគុណភាពគួរជាទីទុកចិត្តដល់អ្នកប្រើប្រាស់។

លោក មករា បញ្ជាក់ដែរថា ៖

“ប្រេងសណ្ដែកផ្កាយរបស់យើងមាន២ប្រភេទគឺ ស្ដេចប្រេងសណ្ដែកផ្កាយ SACHA INCHI OLD ប្រភេទទឹក(ហូប) តម្លៃលក់រាយ ៣៨ដុល្លារក្នុងមួយដប និងស្ដេចប្រេងសណ្ដែកផ្កាយ SACHA INCHI OLD ប្រភេទរឹត(លាប) តម្លៃលក់រាយ ១៣ដុល្លារក្នុងមួយដប។ លើសពីនេះទៅទៀត អតិថិជនដែលនិយមគាំទ្រស្ដេចប្រេងសណ្ដែកផ្កាយនេះភាគច្រើនជាប្រជាជនវ័យកណ្ដាល និងវ័យចំណាស់ ដោយសារពួកគាត់យកចិត្តទុកដាក់នឹងបញ្ហាសុខភាព ហើយក៏មើលឃើញពីអត្ថប្រយោជន៍របស់ផលិតផលនេះ ពិសេសគឺជាផលិតផលក្នុងស្រុក និងងាយស្រួលរកទិញផងដែរ”

ចំពោះអត្ថប្រយោជន៍វិញ អ្នកគ្រប់គ្រងទីផ្សារខាងលើរៀបរាប់ផងដែរថា ប្រេងសណ្ដែកផ្កាយមានគុណប្រយោជន៍ជាងប្រេងធម្មតា ដូចជា ជួយសុខភាពភ្នែក ខួរក្បាល បេះដូង ឆ្អឹង ស្បែក និងសរសៃសក់ ការពារជំងឺទឹកនោមផ្អែម រលាកសន្លាក់ ជួយដល់ការសម្រកទម្ងន់ កាត់បន្ថយខ្លាញ់ក្នុងកោសិកា និងជួយប្រព័ន្ធក្នុងរាងកាយទាំងមូលផងដែរ។

ក្រៅពីនេះ​ ប្រេងសណ្ដែកផ្កាយមានផ្ទុក OMEGA មួយចំនួនដូចជា OMEGA 3 មានមុខងាបំបាត់ការឈឺសន្លាក់ ជួយកាត់បន្ថយខ្លាញ់រំបេះដូង កាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ និងពោះវៀន ការពារជំងឺមហារីក។ OMEGA 6 មានមុខងារបន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី2។ ចុងក្រោយគឺ OMEGA 9 ដែលមានមុខងារបង្កើនកូលេស្ទេរ៉ូលនៅក្នុងចរន្តឈាម និងការពារប្រព័ន្ធប្រសាទផងដែរ។

គួរបញ្ជាក់ដែរថា ស្ដេចប្រងសណ្ដែកផ្កាយបានចាប់ផ្ដើមកើតមានឡើងតាំងពីដើមឆ្នាំ២០១៥ ដែលត្រូវការចំណាយដើមទុនជាច្រើនគួរសមលើការដាំដុះ សាងសង់រោងចក្រ ទិញម៉ាស៊ីន និងឧបករណ៍ចម្រាញ់ ព្រមទាំងចំណាយលើការវេចខ្ចប់ផងដែរ។ ចំណែកផលលំបាកដែលគេបានជួបប្រទះគឺទាក់ទងទៅនឹងការជ្រើសរើសដីឱ្យបានត្រឹមត្រូវក្នុងការដាំដុះដំណាំសណ្ដែកផ្កាយឱ្យទទួលបានទិន្នផលល្អ។ ជាចុងក្រោយ លោក ហ៊ីង មករា ក៏សូមអរគុណដល់អតិថិជនដែលបានគាំទ្រផលិតផលស្ដេចប្រេងសណ្ដែកផ្កាយកន្លងមក ហើយសម្រាប់ពេលអនាគតលោក និងក្រុមការងារមានបំណងចង់ពង្រីកការដាំដុះដំណាំសណ្ដែកផ្កាយនេះឱ្យបានកាន់តែច្រើន ជួយឱ្យកសិករមានការងារធ្វើគ្រប់ៗគ្នា និងពង្រីកទីផ្សារឱ្យកាន់តែធំទូលាយ ដើម្បីឱ្យបងប្អូនងាយស្រួលរកទិញ និងប្រើប្រាស់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី