ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិកឆ្នាំ២០២៤ ដែលនឹងត្រូវប្រារព្ធឡើងនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងកំពុងធ្វើឲ្យ រដ្ឋាភិបាលប្រញាប់ប្រញាល់យ៉ាងខ្លាំងក្នុងការត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរ និងកីឡាកររាប់ម៉ឺននាក់។
ក្នុងផ្នែកមួយនៃផែនការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមួយនេះ ទីក្រុងប៉ារីសបាន និងកំពុងដំណើរការគម្រោងដ៏គួរឲ្យចាប់អារម្មណ៍មួយគឺជាគម្រោងសាងសង់ភូមិកីឡាឆ្លាតវ៉ៃ និងនិរន្តភាពមួយកន្លែងសម្រាប់ទទួលស្វាគមន៍នៃការមកដល់ក្រុមកីឡាករគ្រប់ប្រទេសប្រមាណជា ១៥ ០០០នាក់។

ភូមិកីឡាថ្មីនេះត្រូវបានអជ្ញាធរអះអាងថា នឹងសាងសង់ឡើងដោយបច្ចេកវិទ្យាទំនើបបំផុតតាមបែបឆ្លាតវ៉ៃ ជាពិសេស ផ្តោតសំខាន់ទៅលើការបញ្ចេញកាបូនឌីអុកស៊ីតទាបបំផុតទាំងថាមពលប្រើប្រាស់ និងការប្រើប្រាស់វត្ថុធាតុដើមក្នុងការកសាងគម្រោងនេះ ។
វត្ថុធាតុដើមដែលអាចកែច្នៃវិញបានដល់ទៅ៩៤ភាគរយត្រូវបានប្រើប្រាស់ក្នុងការសាងសង់អគារស្នាក់នៅ ខណៈដែលបច្ចេកវិទ្យាប្រើប្រាស់ពីខាងក្នុងសុទ្ធតែជាបច្ចេកវិទ្យា និងឧបករណ៍ដែលបានបញ្ចេញការបំពុលអាកាសទាបជាងធម្មតាដល់ទៅពាក់កណ្តាល។ ក្រៅពីនេះក្រុមអ្នកវិស្វកម្មបានព្យាយាមប្រើប្រាស់វិធីសាស្ត្រសាងសង់ថ្មីៗផងដែរ ដូចជាការប្រើប្រាស់ឈើសិប្បនិមិ្មត និងស៊ីម៉ង់ដែលប្រើប្រាស់ថាមពលបញ្ចេញជាតិពុលតិច ខណៈដែលតួរអគារមានការឌីសាញគួរជាទីទាក់ទាញ។

ប្រធានប្រតិបត្តិ SOLIDEO លោក Nicolas Ferrand បានបញ្ជាក់ថា គម្រោងនេះនៅក្រោយចប់ព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅពី២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នោះរួច អគារទាំងនោះនឹងក្លាយទៅជាអគារអាផាតមិន ខុនដូ និងអគារសម្រាប់ជួលជាការិយាល័យ ។
លោកបន្តថា ៖ ភូមិកីឡាឆ្លាតវ៉ៃថ្មីនេះនឹងអាចកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតដល់ទៅពាក់កណ្តាលក្នុងផ្ទៃក្រឡាមួយម៉ែត្រការ៉េនេះមានន័យថា គេអាចធ្វើបានមុនផែនការដែលបារាំងចង់បានសម្រាប់ឆ្នាំ២០៣០រួចទៅហើយដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាស។ ដូចនេះប្រសិនបើអាចធ្វើវាបានជោគជ័យលើកនេះនោះគេក៏អាចធ្វើវាបានដូចគ្នានៅតាមទីកន្លែងផ្សេងទៀតក្នុងប្រទេស ៕
សូមបញ្ជាក់ថា ភូមិកីឡាឆ្លាតវ៉ៃនេះលាតសន្ធឹងលើផ្ទៃក្រឡាសរុប៧ហិកតា ហើយត្រូវបានសាងសង់ឡើងដោយអាចតភ្ជាប់ជាមួយនឹងទីក្រុងប៉ារីសតាមរយៈប្រព័ន្ធធ្វើដំណើរសាធារណៈជាច្រើនប្រភេទដែលសុទ្ធតែជាបច្ចេកវិទ្យានឹងប្រើប្រាស់ថាមពលបៃតងសុទ្ធសាធ និងប្រើប្រាស់ពេលវេលាត្រឹមតែ២០នាទីប៉ុណ្ណោះទៅកាន់ទីតាំងប្រកួតទាំងអស់នៅក្នុងទីក្រុង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content