ស្ទឹងត្រង់ ៖ សត្វផ្សោត គឺជាថនិកសត្វប្រភេទខ្ពស់ដែលពិភពលោកចាត់ចូលជាប្រភេទសត្វកម្រ ព្រោះវាមានរស់នៅលើប្រទេសត្រឹមតែចំនួន៦ប៉ុណ្ណោះ ដោយក្នុងនោះកម្ពុជាគឺជាប្រទេសដែលមានសត្វផ្សោតរស់នៅច្រើនជាងគេ ដោយមានចំនួន ៨៩ក្បាល។ នេះបើតាមរបាយការណ៍ជំរឿនសត្វផ្សោតឆ្នាំ២០២០។

ប្រភេទផ្សោតដែលរស់នៅតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជាមានឈ្មោះថា ផ្សោតក្បាលត្រឡោក ឬផ្សោតទន្លេមេគង្គ ហើយឈ្មោះជាភាសាអង់គ្លេសគឺ Irrawaddy Dolphin និងមានឈ្មោះវិទ្យាសាស្ត្រថា Orcaella Brevirostris។ រីឯជម្រកសំខាន់សម្រាប់សត្វផ្សោតទឹកសាបនៅកម្ពុជា គឺនៅអន្លង់ព្រែកកាំពីដែលស្ថិតនៅក្នុងខេត្តក្រចេះ។

យ៉ាងណាមិញ សម្រាប់អន្លង់ឈើទាលដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ប្រទេសឡាវឯណោះវិញ ក៏ជាអន្លង់ដែលធ្លាប់មានសត្វផ្សោតរស់នៅផងដែរ គ្រាន់តែថាចំនួនផ្សោតនៅទីនោះមានចំនួនតិចតួច។ បើតាមរដ្ឋបាលជលផលអន្លង់នេះបានបញ្ជាក់ឱ្យដឹងថានៅទីនេះមានផ្សោតរស់នៅចំនួន ៨ក្បាលកាលពីឆ្នាំ២០០៧ ប៉ុន្តែនៅសល់ត្រឹម ៣ក្បាល នៅឆ្នាំ២០១៨ និងបន្តថយចុះ មកនៅត្រឹមមួយក្បាលកាលពីឆ្នាំ២០២១។

សត្វផ្សោតដែលនៅសល់មួយក្បាលចុងក្រោយនេះ បានរស់នៅតែម្នាក់ឯងនៅក្នុងអន្លង់ឈើទាលអស់រយៈពេលមួយឆ្នាំ ខណៈសត្វផ្សោតផ្សេងទៀតបានស្លាប់ជាបន្តបន្ទាប់។ អ្នកទេសចរដែលធ្វើដំណើរតាមទូកទៅតាមតំបន់អន្លង់ឈើទាលតែងតែប្រទះភ្នែកឃើញផ្សោតមួយក្បាលនេះហែលមកលេងជុំវិញទូក ដែលវាហាក់បានបង្ហាញពីភាពអផ្សុក និងភាពឯកោរបស់ខ្លួនដែលត្រូវបាត់បង់សមាជិកដទៃទៀតអស់ និងត្រូវរស់នៅតែម្នាក់ឯងក្នុងផ្ទៃទឹកដ៏ធំធេងនេះ។
រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ផ្សោតមួយក្បាលនេះត្រូវបាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតទៅហើយ ដែលការស្លាប់នោះត្រូវបានសន្និដ្ឋានថា ដោយសារអត់ចំណី ព្រោះមានមងជាប់នៅនឹងកន្ទុយដែលនាំឱ្យផ្សោតនេះមិនអាចបំលាស់ទីចាប់ចំណីបានលឿន។ ផ្សោតនេះស្លាប់ក្នុងអាយុ២៥ឆ្នាំ ខណៈអាយុរស់នៅរបស់សត្វផ្សោតគឺចន្លោះពី ២៧ ដល់ ៣០ឆ្នាំ។
ការបាត់បង់សត្វផ្សោតមួយក្បាលចុងក្រោយពីអន្លង់ឈើទាលនេះជាការសោកស្ដាយបំផុតមួយ ថ្វីបើសត្វផ្សោតមានការបន្តពូជយឺត ពោលគឺអាចពពោះបាននៅអាយុ ៧ ទៅ ៩ ឆ្នាំ ដោយពពោះចំនួន១៤ខែ និងត្រូវការរយៈពេល ២ ទៅ៣ឆ្នាំ ក្នុងការផ្ដល់កំណើតម្ដងទៀត ជាពិសេស សត្វផ្សោតពពោះម្ដងបានតែកូនមួយប៉ុណ្ណោះ។ ដូច្នេះហើយ ការកើតបានកូនផ្សោតនីមួយៗ គឺពិតជារឿងគួរឱ្យត្រេកអរណាស់។
ទោះបីជាយ៉ាងណាក្ដី ការរស់នៅរបស់សត្វផ្សោតគឺស្ថិតនៅក្នុងការគំរាមកំហែងណាស់ ដោយរាប់បញ្ចូលទាំងសកម្មភាពសាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គដែលនាំឱ្យមានបម្រែបម្រួលលំហូរទឹក ការដាក់មង ឬនេសាទខុសច្បាប់ជាដើម។ ដោយហេតុថា សត្វប្រភេទនេះ មិនចេះតែនៅអន្លង់ណាមួយទេ និយាយជារួម វត្តមានរបស់សត្វផ្សោត គឺជាការបញ្ជាក់អំពីគុណភាពរបស់ទឹកទន្លេ ដែលមានន័យថាវត្តមានរបស់សត្វផ្សោតនៅទីកន្លែងណាមួយបានបញ្ជាក់ថាប្រព័ន្ធអេកូឡូស៊ី និងស្ថានភាពរបស់ទន្លេនៅទីនោះមានភាពប្រសើរ សម្បូរទៅដោយត្រីគ្រប់ប្រភេទរស់នៅ។
គួរបញ្ជាក់ថា ផ្សោតត្រូវបានដាក់ឈ្មោះ និងមានលេខកូដរបស់វាទៅតាមព្រុយខ្នង ដែលព្រុយខ្នងនេះមានភាពខុសប្លែកពីគ្នានៅតាមអន្លង់ដែលពួកវារស់នៅ។ ព្រុយខ្នងនេះគឺជាលក្ខណៈសម្គាល់ដ៏សំខាន់ (ID) ដើម្បីកំណត់ចំនួនផ្សោត ឧទាហរណ៍ថា ផ្សោតនេះមានព្រុយខ្នងបែបនេះ ត្រូវមានឈ្មោះនេះជាដើម។ ចំណែកឯការរាប់ចំនួនផ្សោត គឺធ្វើឡើងទៅលើតែផ្សោតវ័យជំទង់ និងមេពូជប៉ុណ្ណោះ។ ដោយហេតុថាកូនផ្សោតដែលកើតមកនៅមានកត្តាប្រឈមជាច្រើន ពោលគឺ មិនអាចប្រាកដថានឹងរស់ ១០០% នៅឡើយ។ កូនផ្សោតដែលបានកើតមកភ្លាម អាចមានប្រវែង ១ម៉ែត្រ និងមានទម្ងន់ប្រមាណ ១០គីឡូក្រាម ហើយបៅដោះមេវាក្នុងរយៈពេល២ឆ្នាំដំបូង។ សត្វផ្សោត ត្រូវបានគេដឹងថា មិនងាយបំលាស់ទីចេញពីអន្លង់ដែលវាធ្លាប់រស់នៅនោះទេ លុះត្រាតែវាមានការគំរាមកំហែង។ ប៉ុន្តែការបំលាស់ទីរបស់វាក៏មិនប្រាកដថាអាចធ្វើឱ្យវារស់បានដែរ ថ្វីត្បិតតែវាត្រូវការលក្ខខណ្ឌអំណោយផលខ្ពស់ដើម្បីរស់ ហើយពេលខ្លះទៀត ផ្សោតអាចវង្វេងក្នុងពេលបំលាស់ទីទៀតផង។ ជាក់ស្ដែង ដូចជាការប្រទះឃើញសាកសពផ្សោតចំនួន២ក្បាលកាលពីឆ្នាំ២០២០ ដែលវង្វេងធ្លាក់ទៅដល់ខេត្តត្បូងឃ្មុំជាដើម៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អបអរសាទរសង្រ្កាន្តអម្រឹត ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content