សិង្ហបុរី ៖ បញ្ហាអតិផរណាទំនិញឡើងថ្លៃ ការដឹកជញ្ជូនឡើងថ្លៃ បាន និងកំពុងកើតឡើងរហូតក្លាយទៅជាចំណែកមួយដែលធ្វើឱ្យកើតមានវិបត្តិជាសកលលោកដោយសារតែបញ្ហានៃជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដោយក្នុងនោះសូម្បីតែប្រទេសក្នុងតំបន់អាស៊ីមួយចំនួនក៏ទទួលរងផលប៉ះពាល់ផងដែរ។

ជាក់ស្តែង ប្រទេសសិង្ហបុរី ដែលពិភពលោកទទួលស្គាល់ថាជាប្រទេសមួយមានការអភិវឌ្ឍខ្លាំងក៏កំពុងជួបផលលំបាកដែរ នឹងកំពុងពិបាកដោះស្រាយ ពីព្រោះថាប្រទេសម៉ាឡេស៊ីដែលជាអ្នកផ្គត់ផ្គង់ទីផ្សារសាច់មាន់មួយចំណែកធំរបស់ខ្លួននោះបានឈានទៅដល់ការសម្រេចចិត្តហាមប្រាមការនាំចេញសាច់មាន់គិតចាប់តាំងតែពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២មកម្ល៉េះ។

ពលរដ្ឋសិង្ហបុរី ជាពិសេសក្រុមអាជីវករជាច្រើនរបស់សិង្ហបុរីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចចិត្តមួយនេះដោយក្នុងនោះលោក Daniel Tan ថៅកែហាងលក់បាយមាន់យីហោ OK Chicken Rice បានលើកឡើងថា ៖ ការហាមប្រាមនេះមានន័យស្រដៀងគ្នា ថា McDonald នឹងដំណើរការអាជីវកម្មដោយគ្មាននំបឺហ្គឺរ ខណៈដែលក្រុមហ៊ុន Coca Cola នឹងដំណើរការដោយមិនមានលក់ភេសជ្ជៈកូកាកូឡាយ៉ាងដូច្នេះដែរ។
ទោះបីជាយ៉ាងណាក្តី លោក Tan បានលើកឡើងដែរថា ៖
“ដោយសារតែក្នុងរយៈពេលនៃការហាមប្រាមនាំចេញសាច់មាន់ពីប្រទេសម៉ាឡេស៊ីនឹងអាចអូសបន្លាយពី ២ ទៅ ៣ សប្តាហ៍អាជីវករទាំងឡាយនឹងត្រូវប្រើប្រាស់យុទ្ធសាស្ត្រដែលធ្លាប់បានធ្វើកាលពីពេលមានបញ្ហាស្រដៀងគ្នានេះកើតឡើងកាលពីអតីតកាលម្តងហើយ។ ពួកយើងនឹងបង្ខំចិត្តប្រើប្រាស់សាច់មាន់កកដែលភាគច្រើនជាសាច់មាន់ដែលផ្គត់ផ្គង់ពីប្រទេសប្រេស៊ីលនៅក្នុងដំណាក់កាលនេះ”
គួរឲ្យដឹងដែរថា បច្ចុប្បន្ន ប្រទេស ម៉ាឡេស៊ី គឺជាអ្នកផ្គត់ផ្គង់សាច់មាន់ដល់ទៅ ៣៤ភាគរយនៃទីផ្សារសាច់មាន់សរុបនៅក្នុងទីផ្សារប្រទេសសិង្ហបុរី។ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីក៏បានពន្យល់ដែរថា ការអនុវត្តការរឹតត្បិតនេះធ្វើឡើងរហូតដល់ពេលដែលផលិតផលក្នុងស្រុកព្រមទាំងតម្លៃថ្លៃដើមមានស្ថានភាពល្អប្រសើរឡើងវិញ និងគ្រប់គ្រាន់សម្រាប់ទីផ្សារក្នុងស្រុកជាមុនសិន ពីព្រោះថាពេលនេះទីផ្សារសាច់មាន់កំពុងទទួលរងផលប៉ះពាល់ខ្លាំងដោយសារតែបញ្ហាជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ចាប់តាំងតែពីព្រឹត្តិការណ៍លុកលុយដោយយោធាបានកើតឡើងដំបូងកាលពីខែកុម្ភៈមក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content