បបែលយក្សទឹកសាបមួយក្បាល ដែលត្រូវបានប្រជានេសាទនៃខេត្តស្ទឹងត្រែងចាប់បានដោយចៃដន្យ កាលពីថ្ងៃទី១៣ ខែមិថុនា កន្លងមកនេះ បានក្លាយទៅជាមតិកាដ៏ពេញនិយមបំផុតក្នុងបណ្តាញសង្គម ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ប៉ុន្តែតើអ្នកបានដឹងទេថា ទោះបីជាវាត្រូវបានចេញផ្សាយអស់ជាងមួយសប្តាហ៍កន្លងមកក្តីនៅក្នុងប្រទេសរបស់យើងប៉ុន្តែប្រធានបទនេះកំពុងបន្តបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរពាសពេញពិភពលោកជា ដោយសារតែបណ្តាញសារព័ត៌មានអន្តរជាតិធំៗលើពិភពលោកកំពុងតែចែកចាយ និងចេញផ្សាយព្រោងព្រាតជាបន្តបន្ទាប់ គិតត្រឹមល្ងាចថ្ងៃអង្គារម្សិលមិញនេះ។

ប្រសិនបើអ្នកចូលទៅកាន់ផ្ទាំងវេបសាយ ហើយវាយអក្សរថា Largest Freshwater Fish Found in Cambodia នោះលទ្ធផលដែលអ្នកអាចមើលឃើញថា វេបសាយកំពូលៗដូចជា BBC, CNN, AP, Washington Post, Al Jazeera, Xinhuar, The Guardian, RTE, NDTV, NBC news និងវេបសាយតូចធំស្ទើររាប់មិនអស់ផ្សេងៗទៀតបានចុះផ្សាយអំពីហេតុការណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះគ្រប់គ្នា។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់យើងជាពលរដ្ឋកម្ពុជាចំពោះប្រភេទមតិកាបែបនេះ យើងសង្កេតឃើញថា នៅគ្រប់ចំណងជើងនៃអត្ថបទដែលត្រូវបានចេញផ្សាយ គឺមានភ្ជាប់ជាមួយនឹងពាក្យថា Cambodia ឬមានន័យថាប្រទេសកម្ពុជាស្ទើរតែទាំងអស់។
ហេតុការណ៍បែបនេះគឺជាអ្វីយើងគួរតែរីករាយទាំងអស់គ្នា ពីព្រោះថា ឈ្មោះរបស់ប្រទេសយើងកំពុងត្រូវបានផ្សព្វផ្សាយទៅកាន់មនុស្សរាប់រយលាននាក់នៅទូទាំងពិភពលោក ហើយជាពិសេសនោះគឺថា ដោយមិនមានចំណាយថវិកាណាសូម្បីតែមួយរៀលលុយខ្មែរឡើយ។

គួរបញ្ជាក់ផងដែរថា តាមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញកម្ពុជា ក្រោយយកបានសំណាក DNA រួចរាល់ និងលែងបបែលនោះចូលទៅទន្លេវិញ ក្រុមការងារបានរកឃើញថា បបែលយក្សជាបបែលភេទញឺមានទំងន់រហូតទៅដល់៣០០ គីឡូក្រាម មានប្រវែងពីកន្ទុយដល់ក្បាលដល់ទៅ ៣,៨៩ ម៉ែត្រ និងប្រវែងទទឺកដងខ្លួន ២,២ ម៉ែត្រ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/03/2026
«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង
ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 12/03/2026
ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហាប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់
អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈប្រេងនៅទីផ្សារសកលស្រុតថ្លៃបន្តិចមកវិញ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 11/03/2026
សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈកម្ពុជា ពឹងផ្អែកលើថ្លៃដើមនៃការនាំចូល
ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/03/2026
ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់
SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 11/03/2026
បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content