ឯកឧត្តម នេត្រ ភក្ត្រា៖ ច្បាប់ក៏អនុវត្ត សេដ្ឋកិច្ចប្រជាសហគមន៍ក៏លើកស្ទួយ ទើបអាចថែរក្សាព្រៃបាន

ភ្នំពេញ ៖ ថ្លែងងនៅក្នុងពិធីប្រកាសជាផ្លូវការ យុទ្ធនាការផ្លាស់ប្ដូរឥរិយាបទសង្គមស្ដីពី “ការការពារសត្វព្រៃយើង៖ កាត់បន្ថយការទិញ និងហូបសាច់សត្វព្រៃ” ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងអំពីការអនុវត្តច្បាប់ចំពោះព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ ការថ្លែងរបស់ឯកឧត្តមបែបនេះ ក្រោយក្រសួងបានមើលឃើញថា ការអនុវត្តច្បាប់តែមួយមុខគឺមិនទាន់គ្រប់ជ្រុងជ្រោយ។

ទៅតាមច្បាប់ បុគ្គលដែលបរបាញ់សត្វព្រៃ ឬព្រៃឈើដែលស្ថិតក្រោមការអភិរក្ស នឹងត្រូវប្រឈមមុខនឹងការដាក់ទោសទណ្ឌជាប់ពន្ធធនាគារ ឬអាចពិន័យជាប្រាក់ទៅតាមកម្រិតបទល្មើស។ ប៉ុន្តែបើទោះបីជាច្បាប់បានដាក់កំហិតយ៉ាងនេះក្ដី ការប្រព្រឹត្តិបទល្មើសគឺនៅតែមាន គ្រាន់តែមានជាទ្រង់ទ្រាយតូច។

បើតាមប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្ត្រា នេះក៏ដោយសារតែមនុស្សមានបញ្ហាក្រពះជាបញ្ហាប្រឈមធំ មានន័យថា ពួកគេមិនមានជម្រើសអ្វីក្រៅពីធ្វើអំពើខុសច្បាប់ទាំងនោះ ដើម្បីបានប្រាក់ផ្គត់ផ្គង់គ្រួសារ។ ម្យ៉ាងទៀត ប្រជាជនរស់នៅដោយមានការពឹងអាស្រ័យលើធនធានធម្មជាតិច្រើន ដូច្នេះពិបាកនឹងកាត់ផ្ដាច់ពីការអាស្រ័យអនុផលច្រើនលើសលប់។

ឯកឧត្តមបានថ្លែងបន្តថា ៖

“យើងអាចវៃខ្នោះជនល្មើសបាន តែបើប្រពន្ធគាត់បីកូនមកសំពះសុំអង្វរឱ្យដោះលែងប្ដីគាត់ តើយើងមានអារម្មណ៍យ៉ាងម៉េច? គាត់គឺជាប្រជាជនរបស់យើង ជាសាច់ឈាមរបស់យើង! បើយើងមិនជួយបង្កើនសេដ្ឋកិច្ចពួកគាត់ ខ្ញុំជឿថា ពួកគាត់សុខចិត្តជាប់គុគ ឱ្យតែកូនគាត់មានបាយហូប”

ឆ្លើយតបទៅនឹងផែនការបង្កើនជីវភាពដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីបង្វែរពួកគាត់ពីមុខរបរខុសច្បាប់ ក្រសួងបរិស្ថានបានបង្កើតជានាយកដ្ឋានសហគមន៍មូលដ្ឋានដែលផ្ដោតសំខាន់លើកិច្ចការដូចជា៖

  • ការផ្ដល់នូវលទ្ធភាពជូនប្រជាពលរដ្ឋតាមរយៈការឱ្យ ពូជគោ ពូជក្របី ជ្រូក មាន់ ទា ដើម្បីឱ្យពួកគេចិញ្ចឹមក្នុងការបង្កើនសេដ្ឋកិច្ចខ្លួនផង និងដើម្បីបង្កើតសុវត្ថភាពស្បៀងសម្រាប់សហគមន៍ផង។
  • ការជំរុញអេកូទេសចរណ៍ ដោយឈរលើគោលការណ៍ «ទេសចរផ្សារភ្ជាប់ជាមួយទឹកដី» មានន័យថា ជំរុញប្រជាជនឱ្យជ្រើសរើសការដើរលេងបែបផ្សងព្រេង ដើម្បីស្គាល់ពីទឹកដីរបស់ខ្លួនកាន់តែច្បាស់ ក៏ដូចជាផ្សព្វផ្សាយបន្តតាមរយៈបណ្ដាញសង្គម។

ជាក់ស្ដែងដូចជានៅតំបន់ខ្នងផ្សារ ក្រសួងបរិស្ថានបានប្រើប្រាស់យុទ្ធសាស្ត្រជំរុញអ្នកដែលជាប់សង្ស័យពីការបរបាញ់សត្វព្រៃ និងដាក់អន្ទាក់សត្វ ឱ្យរវល់ជាមួយនឹងការនាំភ្ញៀវដើរកំសាន្ត ដូច្នេះពួកគេនឹងឃ្លាតឆ្ងាយពីការប្រព្រឹត្តបទល្មើសដោយឯកឯង។

គួរបញ្ជាក់ថា នៅឆ្នាំ ២០២១កន្លងទៅនេះ ក្រសួងបរិស្ថានបានប្រមូលអន្ទាក់ចំនួនជាង ៦ម៉ឺនអន្ទាក់ ដែកចំនួននេះគឺស្មើនឹង២០%ប៉ុណ្ណោះ  ក៏បានសេចក្ដីថា ៨០%ទៀតគឺនៅក្នុងព្រៃដែលមិនទាន់បានដោះ។ ហេតុនេះហើយ ទើបក្រសួងលើកផែនការអន្ទាក់សូន្យឡើងមក ដើម្បីដោះអន្ទាក់ឱ្យអស់ពីក្នុងព្រៃ និងលែងមានអន្ទាក់ថ្មីៗទៀត ដោយរៀបចំឱ្យប្រជាជនទទួលបានចំណូលពីសហគមន៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦