ការសិក្សា ៖ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២

ភ្នំពេញ ៖ បន្ទាប់ពីតម្រូវការទីផ្សារធំៗរបស់កម្ពុជា ព្រមទាំងសកម្មភាពធុរកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មក្នុងស្រុក បាន និងកំពុងងើបឡើងជាបណ្តើរៗ  គេសង្កេតឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបានបន្តងើបឡើង ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២នេះ។

យោងតាមការព្យាករណ៍របស់ស្ថាប័នធំៗ បានឱ្យដឹងថា សេដ្ឋកិច្ចសកល បាន និងកំពុងងើបឡើងបណ្តើរៗ និងរំពឹងថានឹងសម្រេចបានកំណើន ៣,៦% ក្នុងឆ្នាំ២០២២ ដោយប្រទេសភាគច្រើន បាន និងកំពុងជំរុញវិធានការគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញ, ពនឿនការចាក់វ៉ាក់សាំងបន្ថែម និងធ្វើអន្តរាគមន៍នានា ដើម្បីបន្តបង្កើនភាពស៊ាំសហគមន៍រឹងមាំ និងការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី (New Normal)។

ទោះជាយ៉ាងនេះក្តី កំណើនសេដ្ឋកិច្ចសកលប្រឈមនឹងការថមថយថែមទៀត ដោយសារការថមថយកំណើនសេដ្ឋកិច្ចចិន, ការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក, ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន, និងការលេចឡើងនូវជំងឺកូវីដ-១៩ បំប្លែងថ្មី (New Variants) ដែលធ្វើឱ្យរំខាន និងបង្កភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងសេដ្ឋកិច្ច ក៏ដូចជាបានធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងអត្រាអតិផរណាមានការកើនឡើងខ្ពស់ ។

ទន្ទឹមនេះ, យោងតាមព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​ទី១ ឆ្នាំ២០២២ បានឱ្យដឹងថា  សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងរក្សាបានកំណើន ៥,៤% ក្នុងឆ្នាំ២០២២នេះ បើទោះបីជារងការប៉ះទង្គិច ដោយប្រយោលពីការផ្ទុះឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ ។ ការរក្សាបានកំណើនេះ គឺដោយសារតែទីផ្សារធំៗ របស់កម្ពុជា នៅតែមានតម្រូវការ ព្រមទាំងសកម្មភាពធុរកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មក្នុងស្រុក បាននិងកំពុងងើបឡើងជាបណ្តើរៗ ដោយសារការបន្តអនុវត្តវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល រួមមានការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ និងការផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងអំឡុងពេលព្យួរការងារជាដើម។

របាយការណ៍បានបញ្ជាក់ដូច្នេះថា ៖

“ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បានបន្តងើបឡើងតាមរយៈការកើនឡើងនូវផលិតកម្មក្នុងស្រុក ស្របពេលការនាំចេញ បន្តមានកំណើនល្អ លើការនាំចេញផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ ដូចជា កង់ ខ្សែភ្លើង និងបង្គំខ្សែភ្លើង គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត”

សូចនាករសំខាន់ៗ ដែលបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បានបន្តងើបឡើង ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ​មានដូជា ៖

អតិផរណា និងអត្រាប្តូរប្រាក់ ៖ អតិផរណាមធ្យមប្រចាំត្រីមាសទី១ ឆ្នាំ២០២២ មានអត្រា ៥,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះ សន្ទស្សន៍ថ្លៃសាច់ជ្រូកបានកើនឡើង ៤,៦%, ត្រី ៥,២%, ខណៈឧស្ម័ន (Gas) ២៨%, ប្រេងសាំងធម្មតា ៣៧,២% និងប្រេងម៉ាស៊ូត ៤៤,៤% ។ ទន្ទឹមនេះ, អត្រាប្តូរប្រាក់ជាមធ្យមក្នុងរង្វង់ ៤ ០៧២ រៀល/ ដុល្លារអាមេរិក បានកើនឡើង ០,១% ។

ស្ថានភាពហិរញ្ញវត្ថុ សាធារណៈ ៖ នៅត្រីមាសទី១ ឆ្នាំ២០២២, ការប្រមូលចំណូលសរុបអនុវត្តបានចំនួន ៥ ៤៤២,៤ ពាន់លានរៀល (ស្មើ ២៤,៥% នៃច្បាប់ថវិកាប្រចាំឆ្នាំ) បានកើនឡើង ៦,២% ក្នុងនោះ ចំណូលចរន្តសរុប ៥ ៤៣១, ៩ ពាន់លានរៀល បានកើនឡើង ៦,៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ កំណើននេះ គាំទ្រដោយពន្ធលើប្រាក់ចំណូលនិងប្រាក់ចំណេញ, ពន្ធលើទំនិញ និងសេវាប្រើប្រាស់ និងពន្ធលើពាណិជ្ជកម្មអន្តរជាតិ តាមរយៈការបន្តពង្រីកមូលដ្ឋានពន្ធ, ការធ្វើទំនើបភាវូបនីយកម្ម, ការអនុវត្តវិធានការកែទម្រង់, និងនិន្នាការងើបឡើងវិញ នៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ទន្ទឹមនេះ, ចំណាយសរុបអនុវត្តបាន ៧ ៥១០,៧ ពាន់លានរៀល(ស្មើនឹង ២៤,២% នៃច្បាប់ថវិកាប្រចាំឆ្នាំ) បានកើនឡើង ២៨,២% ធៀបនឹង រយៈពេលដូចគ្នាឆ្នាំ ២០២១ កន្លងទៅ ដោយសារកើនលើចំណាយមូលធន ប្រមាណ ៤១,៨% ជាពិសេសលើចំណាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ ជារួម ការអនុវត្តថវិកានេះ បានធ្វើឱ្យថវិកាចរន្តមានអតិរេកចំនួន ១ ១៦៩,៩ ពាន់លានរៀល ។

ស្ថានភាពរូបិយវត្ថុ ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២, រូបិយវត្ថុទូទៅ (M2) សរុបមានចំនួន ១៦៣,១ ទ្រីលានរៀល បានកើនឡើង ១៣,៨% និងទុនបម្រុងរូបិយបណ្ណបរទេសដុល មានចំនួន ២០,៣ ពាន់លានដុល្លារអាមេរិក បានកើនឡើង ០,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ទន្ទឹមនេះ, ឥណទានដែលផ្តល់ដោយធនាគារពាណិជ្ជមានចំនួន ១៧១,៤ ទ្រីលានរៀល បានកើនឡើង ២៣,៩% ដោយសារការផ្តល់ឥណទានដល់គ្រឹះស្ថានមិនបម្រើសេវាហិរញ្ញវត្ថុ និងតម្រូវការផ្ទាល់ខ្លួន។

ពាណិជ្ជកម្មក្រៅ ៖ នៅត្រីមាសទី១ ឆ្នាំ២០២២, ការនាំចេញទំនិញមានទឹកប្រាក់សរុបចំនួន ៤ ៨៩៩ លានដុល្លារអាមេរិក បានកើនឡើង ២៨,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បើមិនរាប់បញ្ចូលមាស, ការនាំចេញ មានទឹកប្រាក់សរុបចំនួន ៤ ៨១៤,៤ លានដុល្លារអាមេរិក បានកើនឡើង ២៦,៥% ក្នុងនោះបានគាំទ្រដោយការនាំចេញផលិតផលកាត់ដេរ, កង់, ខ្សែភ្លើងនិងបង្គំខ្សែភ្លើង, គ្រឿងបង្គុំអេឡិចត្រូនិក, គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត។ រីឯ, ការនាំចូលទំនិញមានទឹកប្រាក់សរុប ចំនួន ៧ ៤៤៥,៩ លានដុល្លារអាមេរិក បានធ្លាក់ចុះ ០,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ។ បើមិនរាប់បញ្ចូលមាស, ការនាំចូលមានទឹកប្រាក់សរុបចំនួន ៦ ១៦៤,៨ លានដុល្លារអាមេរិក បានកើនឡើង ២១,៦ % ដោយសារការកើនឡើងនៃការនាំចូលវាយនភណ្ឌនិងសម្លៀកបំពាក់, បរិក្ខារសំណង់, ប្រេងឥន្ធនៈ, ទោចក្រយានយន្ត និងគ្រឿងអេឡិចត្រូនិកជាដើម។

ទេសចរណ៍ ៖ នៅត្រីមាសទី១ ឆ្នាំ២០២២, ភ្ញៀវទេសចរអន្តរជាតិសរុបមានចំនួន ១៥៩ ៥៤៦ នាក់ បានកើនឡើង ១២៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ កំណើននេះ ដោយសារការបន្ធូរបន្ថយនីតិវិធីធ្វើដំណើរពីបរទេស, ការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំង, ការបង្កើតបាននូវភាពសុំសហគមន៍ ដែលបានអនុញ្ញាតឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ច ដំណើរការឡើងវិញ និងត្រលប់ទៅរកនិន្នាការធម្មតាក្នុងគន្លងប្រក្រតីភាពថ្មី ។

ការវិនិយោគឯកជន ៖ នៅត្រីមាសទី១ ឆ្នាំ២០២២, គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបមានចំនួន ៤៧ គម្រោង បានកើនឡើង ៣ គម្រោង ស្មើនឹង ៦,៨%។ ទុនវិនិយោគសរុបចំនួន ២ ៥២០,៦ លានដុល្លារអាមេរិក បានកើនឡើង ១៤,២ % ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ទន្ទឹមនេះ, គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៤៣ គម្រោង បានកើនឡើង ១៥ គម្រោង ស្មើនឹង ៥៣,៦% និងទុនវិនិយោគសរុបចំនួន ២ ២១៩,៤ លានដុល្លារអាមេរិក បានកើនឡើង ២១០,៣ % ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ គាំទ្រដោយគម្រោងវិនិយោគលើមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង, វារីអគ្គិសនី, រោងចក្រផលិតសំបកកង់យានយន្ត, សណ្ឋាគារ, រោងចក្រស៊ីម៉ង់ត៍, កសិដ្ឋានដាំដំណាំចេក និងដំណាំហូបផ្លែផ្សេងៗទៀត, រោងចក្រដំឡើងរថយន្ត និងមន្ទីរពេទ្យពហុព្យាបាល។

សំណង់ ៖ នៅត្រីមាសទី១ ឆ្នាំ២០២២, ការអនុម័តលើសំណើគម្រោងសាងសង់ សរុបមានចំនួន ១ ០០១ គម្រោង បានធ្លាក់ចុះ ៦៥ តម្រោង ស្មើនឹង ៦,១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ ការធ្លាក់ចុះ គម្រោងប្រភេទសំណង់សាធារណៈ, សំណង់លំនៅឋាន- ភូមិគ្រឹះ, សំណង់ពាណិជ្ជកម្ម, សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។ ទោះបីជាយ៉ាងណាក្តី, វិស័យសំណង់ រំពឹងថានឹងងើបឡើងវិញក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២២ នេះ ដោយសារកំណើនការផ្តល់ឥណទានលើវិស័យសំណង់ បានបន្តកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងបន្តតាមដាន និងដាក់ចេញគោលនយោបាយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា សំដៅបញ្ចៀសហានិភ័យដែលអាចនឹងកើតឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី