លោក ង៉ែត ជូ ​បង្ហាញពីគន្លងថ្មីៗនៃការ​វិនិយោគ​អចលនទ្រព្យ​នៅកម្ពុជា

ភ្នំពេញ​៖ លោក ង៉ែត ជូ ជាអ្នក​វិនិយោគ​ និងជាអ្នកជំនាញ​នៃវិស័យហិរញ្ញវត្ថុមួយរូប​នៅក្នុងប្រទេស​កម្ពុជា ហើ​យ​លោកតែងតែផ្ដល់​នូ​វដំបូន្មានសម្រាប់ប្រជាពលរដ្ឋ​កម្ពុជា អ្នកវិនិយោគ​ថ្មី​ដែលទើបប្រឡូក​ក្នុងការ​វិនិ​យោគ​ជា​ដើម ។ នៅថ្ងៃនេះ ​លោក​បានចែករំលែក​នូវ​គន្លឹះថ្មី​ៗ នៃការ​វិនិយោគ​អចលនទ្រព្យចំពោះ​អ្នកដែលមាន​បំណ​ង​ចង់​វិនិយោគគួរតែសិក្សា​ស្វែង​យល់។ គន្លងថ្មី​នៃ​ការ​វិនិយោគ​ដែលលោក ង៉ែត ជូ បានចែករំលែកនោះរួមមាន៖

១) ប្តូរពីការវិនិយោគតាមគ្នា ទៅជាវិនិយោគដែលមានយុទ្ធសាស្ត្រ នវានុវត្តន៍ និងគោលបំនងច្បាស់លាស់។

២) ប្តូរពីការវិនិយោគលើគម្រោងតូចៗទៅជាការវិនិយោគលើគម្រោងធំៗ ដើម្បីបង្កើនប្រសិទ្ធិភាព ភាពទា​ក់​ទាញ និងសមត្ថភាពក្នុងការប្រកួតប្រជែង។

៣) ប្តូរពីរបៀបធ្វើប្រតិបត្តិការ និងការគ្រប់គ្រងធម្មតាមកជារបៀបឌីជីថល។

៤) ប្តូរពីអាជីវកម្មក្រៅផ្លូវការមកជាអាជីវកម្មបែបផ្លូវការ ចុះបញ្ជី បង់ពន្ធ និងគោ​រព​តា​ម​អ​នុ​លោម​ភា​ពនៃ​ក្រ​ប​ខណ្ឌច្បាប់ និងបទបញ្ញត្តនានា។ល។

៥) ដើម្បីអនុវត្តចំនុចទាំង៤ខាងលើបានគឺត្រូវប្តូរពីមានចំណេះដឹងតិចតួចមកជាមានចំណេះដឹង និង​បណ្តាញ​ទូលំទូលាយ និងប្តូរពីធ្វើការពីម្នាក់ឯងមកជាក្រុមការងារដែលមានសមត្ថភាព វិន័យ និង​វប្ប​ធម៌​ល្អ។

លោក ង៉ែត ជូ ​បានមានប្រសាសន៍​តាមប្រព័ន្ធទូរសព្ទ​ប្រាប់ ​AMS ឱ្យដឹងថា សម្រាប់​អ្វីដែលលោក​បានចែក​រំលែក​នេះ គួរតែចាប់ផ្ដើមពីពេលនេះតទៅ​ដោយមិនគួរ​រង់ចាំដល់ស្ថានភាពបានប្រសើរជាង ​ឬរង់ចាំពេលដល់​គេ​បាន​វិនិយោគច្រើនហើយទើប​ចាប់ផ្ដើម​នោះទេ។

លោកថា​៖

​”ពេលនេះគឺជាស្ថានភាពល្អណាស់​សម្រាប់អ្នក​វិនិ​យោ​គ ដែលចង់វិនិយោគ​អចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា​ ដូច្នេះ​អ្នកដែលមានទុន​គ្រប់គ្រាន់ខ្ញុំសូម​លើក​​ទឹក​ចិត្ត​ឱ្យ​គាត់ចាប់ផ្ដើម​ធ្វើសកម្មភាព​វិនិយោគពីពេលនេះតទៅ”

លោក​បន្តថា​ ៖

“ក្នុងស្ថានភាព​នៃ​សង្គ្រាមរវាង​រុស្ស៊ី និងអ៊ុយក្រែន​ មិនទាន់មានភាពច្បាស់លាស់​នៅឡើយ យើង​ពិបាកក្នុងការព្យាករណាស់ថា​នឹង​ប្រសើរ​ជាង​នេះ នៅពេលណា ហើយអតិផរណា​នៅលើ​ពិភពលោក​ក៏កំពុង​តែកើនឡើង​ ។ ដូច្នេះ​យើងក៏មិនដឹងទៀត​ថា​អតិផរណា​នៅលើពិភពលោកវា​បន្ត​កើនឡើងដល់ពេលណាដែរ បើសិនជា​យើង​រង់ចាំ​ឱ្យអ្វី​ៗចប់សព្វគ្រប់ ហើយទើបយើងចាប់ផ្ដើមធ្វើ​សកម្ម​ភាពនោះជាការ​យឺតពេល​ហើយ”

លោកបញ្ជាក់ថា សម្រាប់អ្នកមានហិរញ្ញវត្ថុគ្រប់គ្រាន់​ គឺជា​ឱកាស​ល្អ​ក្នុងការ​ដាក់ទុនវិនិយោគ​ ហើយវា​ក៏ជារឿងពិត​ផងដែរ​រាល់ការអភិវឌ្ឍ​គម្រោង​នឹង​មានបញ្ហា​ប្រឈម​ច្រើន​ ប៉ុន្តែ​ធម្មតាអ្នកវិនិយោគធំៗ​គេរង់ចាំមួយរយៈសិន​ទើបបណ្ដាក់ទុនវាមិនខុសទេ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)