កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាថ្មីសម្រាប់វិស័យអប់រំ សុខាភិបាល និងកសិកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ ៖ កម្ពុជា បានដាក់ឱ្យប្រើប្រាស់ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាថ្មីសម្រាប់វិស័យអប់រំ សុខាភិបាល និងកសិកម្ម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យ​ប្រើប្រាស់ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថ្មីចំនួន៣លើវិស័យអប់រំ សុខាភិបាល និងកសិកម្ម ដែលជាឯកសារគោលនយោបាយដ៏សំខាន់ដែលនឹងត្រូវប្រើប្រាស់ជាទិសដៅ និងជាយុទ្ធសាស្ត្រក្នុងការអនុវត្តគោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ឆែម គាតរិទ្ធិ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មបានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាថ្មីចំនួន៣នេះ គឺដោយសារកម្ពុជាយល់ពីសារៈសំខាន់នៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) សម្រាប់ការស្ដារប្រទេសជាតិឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងគោលបំណងសម្រេចចក្ខុវិស័យប្រទេសឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ឆែម គាតរិទ្ធី បានមានប្រសាសន៍ថា ៖

“ផែនទីបង្ហាញផ្លូវដែលបានបង្កើតឡើងនេះគឺជាលទ្ធផលនៃភាពជាដៃគូដ៏រឹងមាំរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងការលើកកម្ពស់សមត្ថភាពនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា”

ឯកឧត្តម បន្តថា ៖

“ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទាំង៣នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាដែលកំពុងត្រូវការក្នុងវិស័យអប់រំ សុខាភិបាល និងកសិកម្ម ដែលជាឯកសារមេដ៏សំខាន់សម្រាប់ដៃគូពាក់ព័ន្ធ និងជាឯកសារគោលនយោបាយយុទ្ធសាស្ត្រក្នុងការសម្រេចចក្ខុវិស័យខាងលើ”

លោកស្រី Mi Ock Mun ប្រធានវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណរដ្ឋកូរ៉េ បានលើកឡោះងថា ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាថ្មីត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នេះនឹងលើកកម្ពស់សម​ត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ជាតម្រូវការចាំបាច់នៅក្នុងគោលនយោ​បាយយុទ្ធសាស្ត្ររបស់កម្ពុជា។

លោកស្រីបានមានប្រសាសន៍ថា ៖

“កម្ពុជា – កូរ៉េ នឹងឆ្ពោះទៅរកការកសាងភាពជាដៃគូដ៏រឹងមាំបន្ថែមទៀត តាមរយៈគម្រោងសហប្រតិបត្តិការបន្តបន្ទាប់ទៀត។ វាក៏នឹងចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាផងដែរ ជាពិសេសសម្រេចចក្ខុវិស័យ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលមានគោលបំណងលើកកម្ពស់គោលដៅកំណើនការងារ សមធម៌ និងប្រសិទ្ធភាពរបស់ស្ថាប័នសាធារណៈ និងការគ្រប់គ្រងធនធានទាំងអស់”

សូមបញ្ជាក់ថា ការប្រកាសដាក់ឱ្យ​ប្រើប្រាស់ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថ្មីចំនួន៣លើវិស័យអប់រំ សុខាភិបាល និងកសិកម្មត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញចំនួនប្រមាណ១២៧នាក់។ ក្នុងនោះរួមមានប្រធានវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណរដ្ឋកូរ៉េ និងតំណាងមកពីក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់