ភ្នំពេញ ៖ បច្ចុប្បន្ននេះ បើទោះបីជាកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៨ ក្រុមហ៊ុន ដែលបាន និងកំពុងធ្វើអាជីវកម្មធានារ៉ាប់រងក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងនៅមានទំហំតូចនៅឡើយ ដែលទាមទារវិស័យនេះផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងបន្ថែមជូនសារធារណជនបន្ថែម ដើម្បីការជំរុញកំណើននៃការប្រើប្រាស់សេវាធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយដូចបណ្តាប្រទេសជឿនលឿនលើសកលោក។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងសិក្ខាសិលាស្តីពី “ការចែករំលែកចំណេះដឹងជូនអ្នកសារព័ត៌មាន អំពីកិច្ចដំណើរការនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា” កាលពីចុងសប្តាហ៍កន្លងមក បានថ្លែងថា ទីផ្សារធានារ៉ាប់រងកម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប្រមាណ ២០% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដោយមានទំហំទីផ្សារជាបុព្វលាភធានារ៉ាប់រងដុល កើនឡើងដល់ប្រមាណ ៣០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ។ ទោះបីជាសកលលោករងវិបត្តិនៃជំងឺកូវី៥-១៩ ក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងកម្ពុជា បន្តរក្សាបានកំណើនប្រមាណ ១០% ធៀបនឹងឆ្នាំ២០២០ ។

យ៉ាងណាមិញ បើពិនិត្យមើលអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចកម្ពុជា (Insurance Penetration Rate) មានតែ ១,១១% និងការប្រើប្រាស់សេវាធានារ៉ាប់រងដង់ស៊ីតេធានារ៉ាប់រង (Insurance Density) មានតែ ១៨,៧៥ ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ ដែលតួរលេខនេះ ទាបជាងបណ្តាប្រទេសនានាក្នុងតំបន់ និងសាកល។ សូចនាករទាំងនេះ បញ្ជាក់ថា ទី១. ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការរីកចម្រើននាពេលអនាគត និងទី២. ការប្រើប្រាស់សេវាធានារ៉ាប់រងនៅមានកម្រិតទាប ដែលចម្បងបណ្តាលមកពីការយល់ដឹងរបស់សាធារណជនអំពីសេវាធានារ៉ាប់រងនៅតិចតួចនៅឡើយ។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានថ្លែងដូច្នេះថា ៖
“ការបញ្ជ្រាបចំណេះដឹងដល់សាធារណជនអំពីសេវាធានារ៉ាប់រង និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង គឺជាកត្តាគន្លឹះក្នុងការជំរុញកំណើននៃការប្រើប្រាស់សេវាធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយ ដូចបណ្តាប្រទេសជឿនលឿនលើសកលោក”
ឯកឧត្តមបានបន្តថា អាស្រ័យហេតុនេះ អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ជាស្ថានចម្លងចំណេះដឹងអំពីសេវាធានារ៉ាប់រងពីទីផ្សារធានារ៉ាប់រងទៅកាន់ សាធារណជនគ្រប់រូប។ ជាការពិត ដើម្បីឱ្យសារព័ត៌មានអាចបំពេញតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់លើកិច្ចការនេះ អ្នកព័ត៌មានត្រូវមានចំណេះដឹងឱ្យបានច្បាស់លាស់ និងត្រឹមត្រូវអំពីសេវាធានារ៉ាប់រង មានដូចជា អត្ថប្រយោជន៍នៃការធានារ៉ាប់រង ផលិតផលធានារ៉ាប់រង ដំណើរការនៃទីផ្សារធានារ៉ាប់រង និងបទប្បញ្ញត្តិទាក់ទង នឹងការធានារ៉ាប់រងជាដើម។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានថ្លែងថា សារៈសំខាន់នៃធានារ៉ាប់រងត្រូវបានគេទទួលស្គាល់ជាទូទៅ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដោយសារវាជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ដែលជួយលោក‑អ្នក និងមនុស្សជាទីស្រឡាញ់របស់ខ្លួនឱ្យបានរួចផុតពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលមានគ្រោះអកុសលកើតឡើង ដូចជាគ្រោះថ្នាក់ដល់ជីវិត, អគ្គិភ័យ, គ្រោះថ្នាក់ចរាចរណ៍ជាដើម។
លោក ហ៊ុយ វ៉ាថារ៉ូ បានបន្តថា ប៉ុន្តែសារៈសំខាន់នេះច្រើនត្រូវបានមើលរំលងដោយក្រុមគោលដៅមួយចំនួន ជាពិសេសនៅកម្ពុជាយើង ដោយសារកត្តាជាសារវ័ន្តមួយចំនួន ដូចជាទីផ្សារធានារ៉ាប់រងនៅមានអាយុក្មេងខ្ចី និងកង្វះការយល់ដឹងជាសាធារណៈអំពីហានិភ័យ ក៏ដូចជាមុខងារនិងអត្ថប្រយោជន៍នៃធានារ៉ាប់រង។
បច្ចុប្បន្ន បើទោះជាកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៨ ក្រុមហ៊ុនកំពុងធ្វើអាជីវកម្មធានារ៉ាប់រងក៏ដោយ ក៏ទីផ្សារធានារ៉ាប់រងនៅមានទំហំតូចនៅឡើយ មានន័យថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនពុំមានធានារ៉ាប់រងដើម្បីការពារស្ថានភាពហិរញ្ញវត្ថុដែលប៉ះពាល់ដោយការកើតឡើងនូវហានិភ័យផ្សេងៗនោះទេ ក្នុងន័យម៉្យាងទៀតការកើតឡើងនូវហានិភ័យដែលគ្មានការធានាទាំងនោះ បានធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះ ឬក្រុមគ្រួសាររបស់គេ ជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។
លោក ហ៊ុយ វ៉ាថារ៉ូ បានថ្លែងដូច្នេះថា ៖
“ដើម្បីដោះស្រាយបញ្ហាចំពោះមុខក្នុងការលើកកម្ពស់ចំណេះដឹងសាធារណៈអំពីធានារ៉ាប់រង, និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បាននិងកំពុងអនុវត្តនូវសកម្មភាពជាក់ស្តែងជាច្រើនក្នុងការអប់រំផង និងផ្សព្វផ្សាយផងដល់សារធារណជន អំពីគោលការណ៍គ្រឹះធានារ៉ាប់រង ក៏ដូចជាស្ថានភាពទូទៅនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ដោយប្រើប្រាស់មធ្យោបាយចាំបាច់នានាដែលសមស្របនឹងសភាពការណ៍”
លោកបានថ្លែងបន្តថា ក្រុមហ៊ុនធានារ៉ាប់រងភាគច្រើន ក៏បានដើរតួនាទីរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងធានារ៉ាប់រងជូនសាធារណជនផងដែរ តាមរយៈការរៀបចំសិក្ខាសាលាសាធារណៈសម្រាប់អតិថិជនគោលដៅ និងការផ្សព្វផ្សាយផលិតផលដែលរំលេចទៅដោយខ្លឹមសារអប់រំអំពីអត្ថប្រយោជន៍ធានារ៉ាប់រង។ ទន្ទឹមនេះ បណ្តាញសារព័ត៌មានមួយចំនួនក៏បានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងកម្ពុជាផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content