អង្គការ SPTF និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសហការគ្នាលើកកម្ពស់ការគាំពារអតិថិជនក្នុងវិស័យសេវាហិរញ្ញវត្ថុ

ភ្នំពេញ ៖ អង្គការ SPTF និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ជំរុញនូវកំណើនប្រកបដោយការទទួលខុសត្រូវ លើកកម្ពស់ស្ថេរភាពវិស័យហិរញ្ញវត្ថុ និងបង្កើនការការពារអតិថិជន។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ប្រព្រឹត្តទៅកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅក្នុងរាជធានីភ្នំពេញ ក្រោមអធិប្បតីយភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីធនាគារជាតិនៃកម្ពុជា។ ភាគីពាក់ព័ន្ធបរិយាបន្នហិរញ្ញវត្ថុមកពីជុំវិញពិភពលោក បានចូលរួមក្នុងពិធីនេះដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

លោក Nitin Madan នាយកផ្នែក បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ប្រចាំអាស៊ីអាគ្នេយ៍​នៃអង្គការ SPTF បាននិយាយថា ភាពជាដៃគូថ្មី ដែលមានតែមួយ​ និងដំបូងគេបង្អស់នេះ នឹងបង្កើតជាផែនទីចង្អុលផ្លូវ នាំដល់ការរីកចម្រើនវិស័យហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចវិស័យធនាគារនិងហិរញ្ញវត្ថុទាំងមូលផងដែរ។

លោកថ្លែងបន្តថា ៖

“សមាគម និងសមាជិករបស់ខ្លួនក៏អាចដាក់ពាក្យស្នើសុំសហហិរញ្ញប្បទាន សម្រាប់អនុវត្ត និងពង្រឹងសមត្ថភាពលើការអនុវត្តបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវក្នុងចំណោមស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍”

សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​ ដែលមានសមាជិក ១២១គ្រឹះស្ថាន  គឺជា​​សមាគម​វិជ្ជាជីវៈមិនរកប្រាក់ចំណេញ​ មានគោលដៅ​​ធានាឱ្យបានថាប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសំបូរបែប ទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកប​ដោយនិរន្តរភាព។ សមាគមអាចសម្រេចគោលដៅនេះបានតាមរយៈការសម្របសម្រួលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ប្រតិបត្តិករជនបទ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអាជ្ញាធរ ម្ចាស់ជំនួយ អ្នកផ្តល់ឥណទាន វិនិយោគគិន និងអ្នកពាក់ព័ន្ធផ្សេងៗ
ទៀត។

ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ដែលបានដាក់ចេញនាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមជំរុញការអនុវត្តប្រតិបត្តិការអាជីវកម្មល្អបំផុតតាមស្តង់ដារអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា និងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានហិរញ្ញវត្ថុចំពោះអតិថិជន ព្រមទាំងលើកកម្ពស់មុខមាត់វិស័យហិរញ្ញវត្ថុទាំងមូល។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ មានគោលបំណងពង្រឹងការអនុវត្តអាជីវកម្មប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ដោយមើលពីជ្រុងនៃការគ្រប់គ្រងហានិភ័យ ដើម្បីជំរុញនូវកំណើនប្រកបដោយការទទួលខុសត្រូវ ការលើកកម្ពស់ស្ថេរភាពវិស័យហិរញ្ញវត្ថុ និងបង្កើនការការពារអតិថិជន។

លោកបាថ្លែងដូច្នេះថា ៖

“កិច្ចផ្តួចផ្តើមនេះ ត្រូវបានដាក់ចេញស្របពេលដែល Smart Campaign ឈានដល់ទីបញ្ចប់ ដោយនឹងជំនួសដោយកិច្ចសហប្រតិបត្តិការជាមួយ SPTF-CERISE ក្នុងដំណើរដ៏សកម្មបន្តទៅមុខ។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងដើរតួនាទីក្នុងកិច្ចការជំរុញ និងអនុវត្តនូវស្តង់ដារការពាអតិថិជនថ្មីរបស់ SPTF-CERISE ក៏ដូចជាវិញ្ញាបនបត្រទទួលស្គាល់ផងដែរ”

អង្គការSPTF និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងជួយគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ស្វែងយល់ស្តង់ដារការងារអតិថិជន (Client Protection Pathway) និងស្តង់ដារសាកលសម្រាប់ការគ្រប់គ្រងការប្រតិបត្តិកិច្ចការសង្គម និងបិរស្ថាន (Universal Standards for Social & Environmental Performance Management )របស់អង្គការSPTF។ ការបង្កើនកិច្ចគាំពារអតិថិជន គឺជាអាទិភាពមួយក្នុងយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា សម្រាប់និរន្តរភាពទីផ្សារហិរញ្ញវត្ថុរយៈពេលវែង។

លោក គិត សុវណ្ណរិទ្ធិ អគ្គនាយករងត្រួតពិនិត្យទី១​ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖

“ជំនឿទុកចិត្តពីសាធារណជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការជាកត្តាចម្បងក្នុងការរក្សាចីរភាពគ្រឹះស្ថាន ការបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល ហើយកិច្ចការពារអតិថិជនក៏ត្រូវបានចាត់ទុកជាការងារអាទិភាពដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់”

លោកស្រី Laura Foose នាយកប្រតិបត្តិអង្គការ SPTF បានឱ្យដឹងថា ចាប់តាំងពីអង្គការ SPTF បានបង្កើតឡើងក្នុងឆ្នាំ២០០៥ យើងបានឃើញឥទ្ធិពលនៃការធ្វើការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចការស្វ័យបញ្ញត្តិប្រកបដោយប្រសិទ្ធភាព។

លោកស្រីបានលើកឡើងថា ៖

“តាមប្រទេសដែលមានភូមិសាស្រ្ត និងវប្បធម៌ខុសៗគ្នា ទីផ្សារហិរញ្ញវត្ថុនឹងមានសុខមាលភាពល្អ លុះណាអតិថិជនទទួលបានការពារ នៅពេលដែលអ្នកផ្តល់សេវារួមគ្នាអនុវត្តក្រមសីលធម៌ និងស្តង់ប្រតិបត្តិការដូចគ្នា ព្រមទាំងទទួលខុសត្រូវចំពោះមុខគ្នាទៅវិញទៅមក។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងអាចចម្រេចទៅបាន លុះណាតែមានការដឹកនាំដ៏រឹងមាំ ព្រមទាំងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល។ ដូច្នេះអង្គការSPTF សូមថ្លែងអំណរគុណចំពោះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារជាតិនៃកម្ពុជា ចំពោះការប្តេជ្ញាចិត្តសម្រេចចំពោះចក្ខុវិស័យរួមមួយនេះ”

អនុស្សរណៈនៃការយោគយល់គ្នាពេលនេះ កើតឡើងក្រោមយន្តការការពារអតិថិជននៅកម្ពុជា ដែលជាកិច្ចសហប្រតិបត្តិការរវាងអង្គការ SPTF សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ ADA Microfinance។


លោក Madan បានថ្លែងថា ៖

“យន្តការនេះរួមមាន ក្រមប្រតិបត្តិវិស័យហិរញ្ញវត្ថុ វគ្គបណ្តុះបណ្តាលវិញ្ញាបនបត្រការការពារអតិថិជន ការវាយតម្លៃនិងសវនកម្មខាងក្រៅ ដើម្បីត្រួតពិនិត្យ និងបង្ហាញពីប្រតិបតិ្តការ វិញ្ញាបនបត្រថ្នាក់ជាតិអំពីបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ កិច្ចគាំពារអតិថិជនរួមនឹងចំណេះដឹង ហិរញ្ញវត្ថុ និងការសម្របសម្រួលលើគោលនយោបាយឬបទប្បញ្ញត្តិពាក់ព័ន្ធ”

ការងាររបស់អង្គការ SPTF នៅប្រទេសកម្ពុជា ទទូលបានការគាំទ្រពីរដ្ឋាភិបាលប្រទេសលុចហ្សំបួរ តាមរយៈក្រសួង​ការ​បរទេស និងកិច្ចការអឺរ៉ុប ដែលផ្តល់មូលនិធិដល់ RIFF-SEA ។ ការងារបស់អង្គការSPTF ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើក្រមប្រតិបត្តិវិស័យហិរញ្ញវត្ថុ ដើរតាមយន្តការការពារអតិថិជន (Client Protection Pathway) ដែលល្បីល្បាញលើសកលលោក ក៏ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/06/2026

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម