តាមផែនការ និងការប្តេជ្ញាចិត្តធ្វើឲ្យគ្មានការបំពុលបរិស្ថាន ឬ Net Zero របស់សកលលោកបានកើនឡើងដល់ទៅ២០០ភាគរយនៅតាមបណ្តាប្រទេសនានាលើសកលលោកចន្លោះពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២០ ប៉ុន្តែយោងតាមការស្រាវជ្រាវ និងចេញផ្សាយដោយ BAIN បានឲ្យដឹងថា ក្នុងនោះមានមិនដល់ពាក់កណ្តាលនៃផែនការផងដែលកំពុងស្ថិតនៅលើដំណើរឆ្ពោះទៅរកគោលដៅ។

ជាផ្នែកមួយដ៏សំខាន់នៃការកាត់បន្ថយការបំពុលបរិស្ថាន គឺជាការកាត់បន្ថយឧស្ម័នកាបូនិច ឬយើងហៅថាធម្មតាថាជាកាបូនដែលបច្ចុប្បន្នក៏កំពុងមានឈ្មោះជាទីផ្សារដ៏មានសក្តានុពលខ្លាំង ពីព្រោះថាកាបូនអាចយកទៅធ្វើការជួញដូរបានដោយសារតែកាបូនអាចយកទៅផលិតបានជាផលិតផលជាច្រើនប្រភេទសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃជាច្រើនបូករួមតាំងពីសម្លៀកបំពាក់ គ្រឿងសិង្ហារឹម ប្លាស្ទិក និងគ្រឿងម៉ាស៊ីនផ្សេងទៀតផងដែរ។

តើគេអាចទាញយកកាបូនដោយវិធីសាស្ត្រណាខ្លះ?
វិធីសាស្ត្រទាញយកកាបូនអាចនិយាយបានថា ជាការងាយស្រួល ប៉ុន្តែចាំបាច់ត្រូវការចូលរួមសហការពីភាគីទាំងរដ្ឋ និងឯកជន។
វិធីទី១ គេអាចទាញយកកាបូនបានគឺជាការបង្កើនស្តុកកាបូននៅក្នុងប្រព័ន្ធអេកូឡូស៊ីតាមរយៈការដាំដើមឈើឲ្យបានកាន់តែច្រើនឡើងពីព្រោះថាកាបូននឹងត្រូវស្រូបយកពីបរិយាកាសចូលទៅក្នុងដី។
វិធីទី២ គេអាចធ្វើការស្តុកកាបូនបានដោយការប្រើប្រាស់បច្ចេកវិទ្យា Direct Air Capture (DAC) ឬការទាញយកដោយផ្ទាល់ពីបរិយាកាសហើយបញ្ជូនវាទៅស្តុកទុកនៅក្នុងឃ្លាំងក្រោមដីដើម្បីអាចទាញវាទៅជាវត្ថុធាតុដើមសម្រាប់ផលិតនូវផលិតផលផ្សេងៗបាន។
The Bain បានចេញផ្សាយថា មកដល់ពេលនេះទីផ្សារជួញដូរកាបូននៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺជាទីផ្សារដ៏មានសក្តានុពល និងគួរឲ្យវិនិយោគបំផុតពាក់ព័ន្ធទៅនឹងការកសាងប្រព័ន្ធស្តុកកាបូន ខណៈដែលទីផ្សារសកលលោកកំពុងមានតម្រូវការខ្លាំងបែបនេះ។ គេជឿជាក់ថា នៅត្រឹមឆ្នាំ២០៣០ ទីផ្សារកាបូនក្នុងតំបន់នឹងអាចទទួលបានចំណូលពីការទាញយកកាបូននេះយ៉ាងហោចណាស់ ១០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំជាមិនខាន។ ទីផ្សារកាបូនស្ម័គ្រចិត្ត គឺជាទីផ្សារដែលមានឱកាសច្រើនជាងគេក្នុងការទាញយកចំណូលបានយ៉ាងច្រើនជាពីការជួញដូរកាបូនដែលបច្ចុប្បន្នគេបានដឹងថាតម្លៃជាមធ្យមរបស់កាបូនក្នុងមួយតោនអាចលក់បានក្នុងតម្លៃប្រមាណជា ៣ដុល្លារអាមេរិក ហើយរំពឹងទុកថានឹងត្រឹមឆ្នាំ២០៣០ខាងមុខនេះតម្លៃវានឹងកើនឡើងទៅដល់១៧ដុល្លារក្នុងមួយតោន ប៉ុន្តែបើយោងតាមកិច្ចព្រមព្រៀងស្តីពីបញ្ហាបម្រែមប្រួលអាកាសធាតុនៅទីក្រុងប៉ារីសវិញ តម្លៃកាបូននឹងអាចមានតម្លៃរហូតទៅដល់៥០ដុល្លារក្នុងមួយតោន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content