ក្នុងព្រឹត្តិការកាលពីថ្ងៃទី៩ ខែសីហា នាឆ្នាំ១៩៦៥ ប្រទេសកូនកោះដ៏តូចមួយ (សិង្ហបុរី) បានចាប់កំណើតឡើង ហើយបច្ចុប្បន្ន កំពុងមានឈ្មោះបោះសំលេងយ៉ាងខ្លាំងទាំងសេដ្ឋកិច្ច និងនយោបាយនៅលើឆាកអន្តរជាតិ ទោះការចាប់ផ្តើមដំបូងខ្លួនបានជួបឧបសគ្គនិងបញ្ហាដ៏ស្មុគ្រស្មាញជាច្រើយ៉ាងណាក្តី។

ឆ្នាំ១៩៦៥ សិង្ហបុរីបានបំបែកខ្លួនចេញពីប្រទេសម៉ាឡេស៊ី ជាផ្លូវការនិងក្លាយខ្លួនទៅជារដ្ឋឯករាជ្យ និងអធិបតេយ្យភាពមួយដោយខ្លួនឯង។ ការបំបែករដ្ឋនេះ បានកើតឡើងដោយសារតែទស្សនៈខុសគ្នាផ្នែកនយោបាយផង និងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅរវាងគណបក្សកាន់អំណាចនៃកោះសិង្ហបុរី និងប្រទេសម៉ាឡេស៊ីផង ដែលបានបង្កើតភាពតានតឹងយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋទាំងសងខាង និងចុងក្រោយបណ្តាលឱ្យកើតមានទៅជាមានកុបកម្មបែបជាតិសាសន៍នៅចន្លោះពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ១៩៦៤។

គ្រានោះពលរដ្ឋសិង្ហបុរី ២ភាគ៣ រស់នៅក្នុងស្ថានភាពដ៏លំបាកជាមួយនឹងសំណង់អនាធិបតេយ្យ ហើយពួកគេភាគច្រើនជាមនុស្សដែលញៀនអាភៀនខ្លាំងបំផុត ដោយជាញឺកញាប់កើតមានជាជម្លោះ និងអំពើហិង្សាដាក់គ្នាផង។ សិង្ហបុរីគ្មានសេដ្ឋកិច្ចគ្មានឧស្សាហកម្មគ្មានការងារសម្រាប់ធ្វើ ហើយជាពិសេសការផ្តាច់ខ្លួន គឺមានន័យថាគឺបានផ្តាច់ខ្លួនចេញពីធនធានធម្មជាតិដែលធ្លាប់មានជាមួយនឹងម៉ាឡេស៊ីស្ទើរតែទាំងអស់។

បញ្ហាបានកើតឡើងជាបន្តបន្ទាប់ ទោះបីជាបានកាត់ផ្តាច់ចេញពីគ្នាទៅហើយក្តី ប៉ុន្តែម៉ាឡេស៊ីនៅតែបានបន្តដាក់សំពាធដល់សិង្ហបុរី តាមរយៈការកាត់ផ្តាច់ពាណិជ្ជកម្ម និងអាជីវកម្មផង ខណៈដែលកងកម្លាំងយោធាអង់គ្លេសបានសម្រេចចិត្តដកខ្លួនចេញពីដែនកោះនេះដោយប្រមូលទៅជាមួយនឹងធនធានសេដ្ឋកិច្ច ដែលនៅសេសសល់ស្ទើរតែទាំងអស់ចេញពីសិង្ហបុរី។
សិង្ហបុរីបានធ្វើដំណើរឆ្លងកាត់បញ្ហាក្នុងប្រទេសផងជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយនឹងបរទេសផងឆ្លងកាត់សង្គ្រាមលោកផង និងអាណានិគមផង ប៉ុន្តែក្រោយមកសិង្ហបុរីតាមរយៈច្រកសមុទ្រម៉ាឡាកាជាធនធានតែមួយគត់ដែលនៅសេសសល់។ តាមរយៈច្រកទ្វាសមុទ្រដ៏សំខាន់នេះប្រទេសសិង្ហបុរីអាចទាញយកប្រយោជន៍ធំធេងមិនអាចកាត់ថ្លៃបានតាំងតែពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។
ច្រកម៉ាឡាកាគឺជាផ្លូវធ្វើដំណើរដ៏សំខាន់មួយនៃទីផ្សារសកលលោក ដោយមាននាវាដឹកទំនិញឆ្លងកាត់ប្រមាណជា ២០០គ្រឿង ជារៀងរាល់ថ្ងៃឬ៧០០០នាវា ជារៀងរាល់ឆ្នាំ ដែលមានទំហំទំនិញស្មើទៅនឹង ៨០ភាគរយ នៃទំនិញនាំចេញ និងនាំចូលតំបន់អាស៊ីនៅភាគឦសាន ដែលមានទាំងរុស្សី ម៉ុងហ្គោលី ជប៉ុន កូរ៉េ និងចិន ហើយគឺជាច្រកដ៏សំខាន់មានចរាចរទំនិញដល់ទៅ ១ភាគ៣ នៃទំនិញរបស់ពិភពលោក ដែលមានចាប់តាំងពីកាហ្វេរបស់ឥណ្ឌូនេស៊ីទៅដល់ផលិតផលរោងចក្ររបស់ចិនជាដើម។
បច្ចុប្បន្នសិង្ហបុរីមិនត្រឹមតែមានឈ្មោះជាប្រទេសមានអំណាចសេដ្ឋកិច្ចខ្លាំងជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ផង អាស៊ីប៉ាស៊ីហ្វិកផង និងអាស៊ីផងប៉ុណ្ណោះទេ ប្រទេសនេះត្រូវបានដាក់ចំណាត់ថ្នាក់ជាប្រទេសអ្នកមានបំផុតទី៤ របស់ពិភពលោក ធៀបទៅនឹងទ្រព្យសម្បត្តិរបស់ពលរដ្ឋម្នាក់ៗផង។ សិង្ហបុរីមិនត្រឹមតែប៉ុណ្ណោះគឺជាប្រទេសដែលមានពលរដ្ឋមានការអប់រំខ្ពស់បំផុត និងសុខភាពល្អបំផុត ព្រមទាំងមានផលិតភាពបំផុតដែរ ហើយក៏ជាប្រទេសដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អបំផុតរបស់ពិភពលោក និងជាពិសេសគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំនៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏សំខាន់បំផុតមិនអាចខ្វះបានឡើយសម្រាប់សកលលោក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content