ការ​ជួល​ដី​ក្នុង​ខេត្ត​បាត់​ដំបង​ភាគច្រើនផ្ដោតលើ​វិស័យកសិកម្ម

ភ្នំពេញ ៖​ សកម្មភាពនៃការ​ជួលដី​ធ្លី​នៅក្នុងខេត្តបាត់ដំបង​ត្រូវបានគេមើលឃើញថា ភាគច្រើនផ្ដោតទៅលើ​ការ​ធ្វើកសិកម្ម​ និង​ជួលដីជា​លក្ខណៈធំៗ ដែល​សកម្មភាពនេះដែរ​បានជួយ​ដល់​ម្ចាស់ដី​ដោយមិនចាំបាច់​ចំណាយ​ច្រើនទៅលើកាតព្វកិច្ច​ពន្ធ (ដីទំនេរ)។

លោក កែវ សារ៉ន ​​​ប្រធាន​សាខា​នៃក្រុមហ៊ុន​អចលន​ទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​បាត់ដំបង​ឱ្យដឹង​ថា​ សកម្មភាព​នៃការជួលដីធ្លីនៅក្នុង​ខេត្ត​បាត់ដំបង​មួយរយៈចុងក្រោយ​នេះហាក់​មានកំណើន​គួរឱ្យ​កត់សម្គាល់​ខណៈសកម្មភាព​នេះបានកើត​ឡើង​យូរហើយ គឺអ្នកដែលមានដីធំៗ​នៅក្នុ​ងខេត្ត​បានជួល​ទៅ​ឱ្យកសិក​រ​ក្នុង​ខេត្ត​ដើម្បីបង្កបង្កើន​ផល​កសិកម្ម ។

លោកបន្តថា​ ៖

“តម្លៃនៃការ​ជួល​ដីនៅក្នុងខេត្ត​នេះ​មាន​តម្លៃ​ចន្លោះពី​ ៤០០ ​ទៅ ​៥០០ដុល្លារអាមេរិក​ក្នុងមួយ​ហិកតា​ក្នុង​មួយ​ឆ្នាំ អាស្រ័យ​ទៅលើ​ប្រភេទ​ដី និងផល​ដំណាំ​ដែលអាចដាំដុះ​លើដីនោះបានដូចជានៅក្នុង​ស្រុក​រតន​ម​ណ្ឌ​ល​​ និង​ស្រុកបាណន់​ជាដើម ដោយកសិករ​ដែលជួល​ដី​ធ្វើកសិកម្ម​ភាគច្រើន​ដាំ​ដំណាំ​ដំឡូង​មី​ ហើយ​បើតាមអ្វីដែលគាត់បានប្រាប់​ពួកយើង​ក្នុងមួយឆ្នាំ​ចាប់តាំងពី​ពេលដាំរហូត​ដល់​ប្រមូល​ផល​គឺចំណាយ​ប្រមាណ ​១៥០​០​ដុល្លារអាមេរិក​ក្នុងមួយហិកតា ហើយបើសិនជា​ឆ្នាំណា​តម្លៃដំឡូង​មី​លើទីផ្សារ​កើនឡើង​ល្អ​ក៏ធ្វើឱ្យពួកគាត់បានចំណេញច្រើន។ ក្រៅពីដំណាំ​នេះ​ក៏មា​ន​កសិករផ្សេងទៀត​បានជួល​ដីស្រែ​សម្រាប់​ធ្វើ​ដំណាំស្រូវ​ផងដែរ”

លោក​ សារ៉ន ​បន្ថែមថា សកម្មភាពនៃការ​ជួល​ដីនេះ​ វាបានជួយ​ដល់​កសិក​រដែល​មិនមានដី​ច្រើន​សម្រាប់បង្ក​បង្កើ​ន​ផល​ដំណាំសម្រាប់លក់​លើ​ទីផ្សារ ហើយក៏បានជួយដល់ម្ចាស់​ដីដែលទំនេរទទួលបានចំណូល និង​រួចផុតពីកាតព្វ​កិច្ច​ពន្ធផងដែរ ដោយសារ​តែដីដែលទំនេរ​មិន​ធ្វើអ្វីនោះ​នឹង​ត្រូវ​បង់ពន្ធ​ថ្លៃជា​ងដី​ដែលធ្វើកសិកម្ម។​

អ្នកស្រី ហ្គ្រេស​ រចនី​ អគ្គនាយិកា​ក្រុមហ៊ុន​ Century 21 Cambodia ក៏បានឱ្យដឹង​ផងដែរថា តាមពិតទៅ​កម្ពុជា​មានសក្ដានុពលខ្ពស់​ណាស់​ខាង​វិស័យកសិកម្ម ហើយ​បើសិនជា​ម្ចាស់​ដីចេះកែ​ច្នៃ​ដីធ្លីឱ្យមានប្រយោជន៍​នោះវា​នឹង​ផ្ដល់​ចំណូល​ដល់​ម្ចាស់​ដីនោះ​ជាច្រើន​ផងដែរ ដោយមិនចាំបាច់​ទាល់​តែ​អភិ​វឌ្ឍន៍អគារ ឬលំនៅឋានធំៗទេ ។

អ្នកស្រីបានបន្តថា កន្លងមក​វិនិយោគិន​ដែលមក​ពីបរទេស​ក៏មានមួយ​ចំនួន​មក​សិក្សា​ស្វែងយល់ពី​សក្ដានុពលវិស័យកសិកម្ម​​នៅក្នុងប្រទេស​កម្ពុជា ដោយក្នុងនោះមានក្រុមហ៊ុនបរទេស​មួយចំនួនបាន​បណ្ដាក់ទុនវិនិយោគលើវិស័យ​កសិកម្ម​ ដូច​ជា ​ដំណាំ​កៅស៊ូ ដំឡូង​មី និង​ដំណាំយុទ្ធសាស្ត្រ​សម្រាប់នាំចេញមួយចំនួនទៀត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី