ផ្កាម្លិះ ងាយដាំ ងាយថែ តែតម្លៃប្រេងម្លិះអាចលក់បានថ្លៃដល់ទៅ ៥ ០០០ដុល្លារក្នុងមួយលីត្រ

ផ្កាម្លិះ គឺជារុក្ខជាតិដែលមានភាពងាយស្រួលក្នុងការដាំដុះបំផុតមិនថានៅទីណានោះទេ ទោះជានៅចំការ ឬនៅតាមផ្ទះក្តី ដោយផ្កាម្លិះមានរូប​រាង​ជា​បំពង់ពណ៌ស ហើយវាជាប្រភេទដើមផ្កាដែលមាន​ដើម​​កំណើតដំបូងចេញពីអាស៊ី​ ហើយបច្ចុប្បន្នវាបានរីកសាយភាយទៅដល់ផ្នែកជាច្រើនរបស់ពិភព​លោក និងទៅដល់អឺរ៉ុបនៅសតវត្សរ៍​ទី ១៦ ហើយជាពេលដែលម្លិះបានក្លាយទៅជាវត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតបានជា​ទឹកអប់ច្រើនប្រភេទ និងច្រើនក្លិន។

ឥណ្ឌា ត្រូវបានគេស្គាល់ថា ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមជាប្រេងម្លិះដ៏សំខាន់បំផុតនៃទីផ្សារលក់ទឹកអប់របស់អឺរ៉ុប ជាពិសេសប្រទេសបារាំងអស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយបច្ចុប្បន្ននេះមិនត្រឹមតែជាអាជីវកម្មដែលងាយស្រួលក្នុងការប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែការដាំដុះ និងផលិតជាប្រេងម្លិះរបស់ឥណ្ឌាអាចរកបានចំណូលយ៉ាងច្រើនជារៀងរាល់ឆ្នាំដោយក្នុងនោះគេជឿជាក់ថាប្រេងម្លិះតែមួយគីឡូក្រាម ឬមួយលីត្រប៉ុណ្ណោះមានតម្លៃរហូតទៅដល់ ៥ ០០០ដុល្លារអាមេរិក។

តើហេតុអ្វីដើមម្លិះជារុក្ខជាតិងាយដាំងាយថែរក្សាបែបនេះបែរជាអាចមានតម្លៃថ្លៃយ៉ាងនេះ?

ទីផ្សារម្លិះជាទីផ្សារដែលមិនសូវមានផលប៉ះពាល់ខ្លាំងដោយសារបញ្ហាវិបត្តិសកលនោះទេ ដោយសារតែវាគឺជាវត្ថុធាតុដើមចាំបាច់សម្រាប់ផលិតជាទឹកអប់ ឬទឹកក្រអូប និងគ្រឿងសម្រាប់ផ្តល់ក្លិនស្រស់ស្រាយនៅតាមគេហដ្ឋានប៉ុណ្ណោះ។ កត្តាចម្បងបំផុតដែលអ្នកជំនាញទីផ្សារអាចមើលឃើញថាវាបាននាំឲ្យតម្លៃប្រេងរបស់ម្លិះមានតម្លៃខ្លាំងជាជាងរុក្ខជាតិ និងប្រេងរបស់ផ្កាណាទាំងអស់លើពិភលោកនោះគឺជាសង្វាក់ផលិតកម្មដែលមានភាពប៉ិនប្រសប់ដែលមានអត់ធ្មត់បំផុត និងក៏ដូចជាការផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការរបស់អ្នកទិញ។

នៅប្រទេសឥណ្ឌា កម្មករជាស្ត្រីភាគច្រើនគឺជាអ្នកដែលចាប់ផ្តើមដំណើរការនៃការផលិតប្រេងម្លិះដំបូងគេបង្អស់តាមរយៈការចំណាយពេលច្រើនម៉ោងក្នុងមួយថ្ងៃដើម្បីអាចបេះផ្កាម្លិះតូចៗចេញពីចម្ការ។ ផ្កាម្លិះក្រពុំត្រូវបានបេះម្តងមួយៗដោយយកចិត្តទុកដាក់បំផុតដោយប្រើប្រាស់ទាំងភ្នែករកតែផ្កាណាដែលមានអាយុកាលសមល្មម និងការថ្នមផ្កាមិនឲ្យខូចខាត ហើយជាទូទៅក្នុងចំនួន ៥ ០០០ទងទើបអាចមានទំងន់ស្មើនឹង១គីឡូក្រាម ដូចនេះ មានន័យថា ​ពួកគេត្រូវធ្វើការដដែលចំនួន ៥ ០០០ដង ដើម្បីសម្រេចការងារនេះ។ ជារៀងរាល់ថ្ងៃពួកគាត់ត្រូវចំណាយពេលដល់ទៅ៥ម៉ោងចាប់ពីពេលព្រឹកបំផុតដើម្បីអាចធ្វើការងារនេះមុនពេលដែលថ្ងៃត្រង់មកដល់ដែលអាកាសធាតុក្តៅខ្លាំង។

ផ្កាក្រពុំ ជាធម្មតាក្រោយពេលបេះរួចរាល់មានពេល ២ ឬ៣ថ្ងៃប៉ុណ្ណោះមុនពេលដែលវាក្លាយទៅជាផ្ការីក និងអាចជះក្លិនយ៉ាងក្រអូប និងយកទៅធ្វើការចម្រាញ់បានជាប្រេងម្លិះបាន។ មុនពេលទៅដល់រោងចក្រចម្រាញ់ប្រេងម្លិះ ផ្កាទាំងនោះត្រូវបានគេដឹកជញ្ជូនទៅកាន់ទីផ្សារដ៏ធំមួយកន្លែងក្នុងទីក្រុង Madurai ជាទីក្រុងផ្គត់ផ្គង់ផ្លាម្លិះធំជាងគេបំផុតរបស់ឥណ្ឌា។

ក្រុមអ្នកជំនាញរបស់រោងចក្រសិប្បកម្មចាំបាច់ត្រូវដើរផ្សារដើម្បីស្វែងរកតែផ្កាម្លិះណាដែលល្អៗ និងមិនទាន់រីកប៉ុណ្ណោះដើម្បីយកទៅចម្រាញ់ជាប្រេងម្លិះដ៏ល្អមួយបាន ដូចនេះបើខ្វះខាតចន្លោះប្រហោងចំណុចណាមួយ ទាំងការបេះ និងការដឹកជញ្ជូន ផ្កាម្លិះទាំងនោះនឹងត្រូវបាត់បង់ទីផ្សារភ្លាម។

ផ្លាម្លិះក្រពុំ ៥ ០០០ផ្កា មានទំងន់ស្មើនឹងមួយគីឡូក្រាម ប៉ុន្តែសម្រាប់ការផលិតឲ្យបានប្រេងម្លិះមួយគីឡូក្រាមគេត្រូវការផ្កាម្លិះស្រស់ៗបែបនេះដល់ទៅ ១ ០០០គីឡូក្រាម ដូចនេះការផលិតបានជាប្រេងម្លិះមិនមែនជារឿងងាយស្រួលពេកនោះទេ។ បច្ចុប្បន្ន ទីផ្សារប្រេងម្លិះរបស់ឥណ្ឌាត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ និងកំពុងចរាចរទៅកាន់បណ្តាប្រទេសជាច្រើនដែលជាអ្នកផលិតទឹកអប់ ជាពិសេសគឺប្រទេសបារាំង នឹងត្រូវបានប្រើប្រាស់នៅក្នុងប្រភេទទឹកអប់ប្រណិតៗ និងមានតម្លៃថ្លៃ ដូចជា Mon Gerlain ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនយក្សចិន ចង់បោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្មនៅកម្ពុជា ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនចិនដ៏ធំមួយដែលមានផលរបរប្រមាណ២ពាន់លានដុល្លារអាម៉េរិក និងមានជំនាញផ្នែកកសិកម្ម បានបង្ហាញបំណងបោះទុនវិនិយោគសាងសង់រោងចក្រផលិតថ្នាំកសិកម្ម ដើម្បីផ្គត់ផ្គង់នៅកម្ពុជា និងនាំចេញទៅក្រៅប្រទេស

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារ» សម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/06/2026

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារ» សម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ

កម្ពុជា ស្នើឱ្យភាគីចិន កៀរគរក្រុមហ៊ុនមានសក្ដានុពល និងគុណភាពខ្ពស់មកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីចិនជួយកៀរគរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនដែលមានគុណភាពខ្ពស់ និងមានបទពិសោធន៍យមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ

ប្រតិភូធុរកិច្ចទេសចរណ៍ពីឥណ្ឌា ៣៥ ក្រុមហ៊ុន នឹងមកកាន់កម្ពុជា​ ស្វែងរកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

បើមិនមានអ្វីប្រែប្រួលនោះទេ គណៈប្រតិភូធុរកិច្ចទេសចរណ៍មកពីប្រទេសឥណ្ឌាចំនួន ៣៥ក្រុមហ៊ុន នឹងមកកាន់កម្ពុជាក្នុងសប្ដាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦

លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់លុយជាង ៨៧ ពាន់លានដុល្លារពីសភា សម្រាប់ចំណាយលើសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/06/2026

រដ្ឋបាល លោក ដូណាល់ ត្រាំ ស្នើសុំកញ្ចប់ថវិកាចំនួន ៨៧,៦ ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់ចំណាយលើសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

កូរ៉េខាងជើង ដាក់ឱ្យដំណើរការនាវាចម្បាំងធំបំផុតមិនធ្លាប់មាន ដើម្បីបង្ហាញសាច់ដុំកងទ័ពជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កូរ៉េខាងជើង បានដាក់ឱ្យដំណើរការនាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មានរបស់ខ្លួនចំនួន ១គ្រឿង ដែលមានទម្ងន់រហូតដល់ប្រមាណ ៥០០០តោន ឈ្មោះថា Choe Hyon

ស្វែងយល់ពីនីតិវិធីចុះបញ្ជី​ដីធ្លីបំពេញ​បន្ថែម ក្នុងករណីម្ចាស់ដី​មិនបានចុះបញ្ជីដីធ្លីមានលក្ខណៈជា​ប្រព័ន្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/06/2026

ក្នុង​ឆ្នាំ២០២៦នេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រកាស​បញ្ចប់ការ​វាស់វែង និងចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ និង​បាន​ចេញបណ្ណ​ប្រគល់ជូន​ម្ចាស់​ក្បាលដីជា​បន្តបន្ទាប់ហើយផងដែរ​

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/06/2026

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ ព្រមទាំងមានបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។

ចិញ្ចឹមទាយកពងលក់ មួយកសិដ្ឋានអាចរកប្រាក់ចំណេញបានជាង ១០០ ដុល្លារក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 25/06/2026

របរចិញ្ចឹមទាយកពងលក់ គឺជារបរមួយដែលអាចផ្តល់ចំណូលយ៉ាងសមរម្យដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន ឬអ្នកចិញ្ចឹម