CGCC ប្រកាសបន្តដំណើរការ “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម” សម្រាប់ SME ដែលខ្វះទ្រព្យធានា

ភ្នំពេញ ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសបន្តដាក់ឱ្យដំណើរការ “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)” ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣ តទៅ រហូតដល់គម្រោងនេះត្រូវបានប្រើប្រាស់អស់ បន្ទាប់ពីទទួលការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។  នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CGCC ចេញផ្សាយកាលពីថ្មីៗនេះ។

BRGS គឺជាគម្រោងធានាឥណទាន ដែលមានគោលដៅគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម (SME) និងសហគ្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ធ្វើជាទុនបង្វិល, ការវិនិយោគ, និងការពង្រីកអាជីវកម្ម។

គម្រោង BRGS ដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លារត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូងចាប់ពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ កម្ចីទំហំប្រមាណ ៨៩ លានដុល្លារ ដែលភាគច្រើនជាកម្ចីដែលខ្វះទ្រព្យធានា ត្រូវបានធានាដោយ CGCC ក្រោមគម្រោង BRGS។

CGCC បានទទួលការឯកភាពដ៍ខ្ពង់ខ្ពស់បំផុតពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបន្តដាក់ឱ្យដំណើរការគម្រោង BRGS នេះ ដោយកែសម្រួលលក្ខខណ្ឌមួយចំនួនឱ្យមានភាពប្រសើរឡើង ដូចជាសុពលភាពនៃគម្រោង, ការកំណត់និយមន័យនៃអាជីវកម្ម ខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសខ្នាតធំ និងការកំណត់ទំហំជាអតិបរមាសម្រាប់កម្ចី នីមួយៗ ( សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័ររបស់ CGCC www.cgcc.com.kh)។

ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា ក្រោមគម្រោង BRGS នឹងបន្តដើរតួជាទ្រព្យធានាចាប់ពី ៧០% ដល់ ៨០%នៃទំហំឥណទានដែលផ្តល់ដោយ PFIs ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យធានាពីអាជីវកម្មដែលស្នើកម្ចី។

ទន្ទឹមនឹងនេះ សហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួន គឺមិនងាយស្រួលក្នុងការស្នើសុំកម្ចីនោះទេ ប៉ន្តែ CGCC ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការធានាលើកម្ចី ដែលបញ្ចេញ​តាមរយៈធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូ ឬ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC ទៅកាន់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំតែម្តង។

CGCC បានលើកឡើងពី ៥ ជំហាន សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SME) ដែលខ្វះទ្រព្យបញ្ចាំ ដើម្បីស្នើសុំ និងទទួលបានកម្ចី ដែលមានការធានាឥណទានពី CGCC៖ ជំហានទី ១៖ អ្នកខ្ចីត្រូវស្នើសុំកម្ចីទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC (ដើម្បីស្វែងរក PFIs របស់ CGCC សូមចុច https://bit.ly/3LkYuo7)។ ជំហានទី ២៖ បន្ទាប់ពីទទួលបានសំណើសុំកម្ចី PFI នឹងវាយតម្លៃសំណើសុំកម្ចីនោះ ទៅតាមនីតិវិធី និងលក្ខខណ្ឌតម្រូវរបស់ PFIs នីមួយៗ។ ជំហានទី ៣៖ នៅពេលសំណើកម្ចីនោះបំពេញគ្រប់លក្ខខណ្ឌតម្រូវ PFI នឹងស្នើសុំការធានាឥណទានមកកាន់ CGCC។ ជំហានទី ៤ ៖ CGCC នឹងវាយតម្លៃសំណើសុំធានាឥណទាននោះ រួចចេញលិខិតធានាទៅកាន់ PFIs ក្នុងរយៈពេលចន្លោះពី ៣ ទៅ ៥ ថ្ងៃ។ ជំហានចុងក្រោយ៖ PFIs នឹងបញ្ចេញកម្ចី ដែលមានការធានាពី CGCC ជូនអ្នកខ្ចី។

បច្ចុប្បន្ន សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ផ្តល់ការធានាលើកម្ចី ដែលបញ្ចេញដោយធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូ(PFIs) របស់ CGCC  ទៅកាន់ក្រុមហ៊ុនអាជីវកម្ម ជាពិសេស សហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំកម្ចី។ និយាយឱ្យស្រួលស្តាប់ទៅ CGCC ដើរតួជាផ្នែកមួយនៃទ្រព្យបញ្ចាំ រហូតដល់៨០% នៃទំហំកម្ចី ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីក្រុមហ៊ុនអាជីវកម្ម ដែលស្នើកម្ចីទៅធនាគារ។

សូមប​ញ្ជាក់ថា CGCC មិនផ្តល់កម្ចីដោយផ្ទាល់ ដល់ក្រុមហ៊ុនអាជីវកម្មទេ។ CGCC មិនមែនជាធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអាចផ្តល់កម្ចីជូនលោកអ្នកបានទេ។ CGCC ជាសហគ្រាសសាធារណៈ ដែលផ្តល់ការធានាឥណទាន លើកម្ចីដែលបញ្ចេញដោយធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC (PFIs) ទៅកាន់ក្រុមហ៊ុនអាជីវកម្ម ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ដែលខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំកម្ចី។ ក្រុមហ៊ុនអាជីវកម្ម អាចស្នើសុំកម្ចីដែលមានការធានាពី CGCC តាមរយៈ PFIs របស់ CGCC បាន។

ការយល់ដឹងពីដំណើរការវាយតម្លៃឥណទាននឹងជួយឱ្យលោកអ្នកឱ្យរៀបចំសំណើកម្ចីបានប្រសើរជាងមុន និងឈានទៅទទួលបានការធានាឥណទានលើកម្ចីរបស់អ្នកផងដែរ។ ជាទូទៅ ការវិភាគឥណទានរបស់ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅលើកម្ចីមួយៗ គឺផ្តោតលើ ៥ចំណុច សំខាន់ៗ រួមមាន លក្ខខណ្ឌ ទ្រព្យបញ្ចាំ សមត្ថភាព ដើមទុន ចរិតលក្ខណៈ។

ការធានាឥណទានជួយបង្កើនលទ្ធភាពទទួលបានកម្ចីរបស់អ្នកខ្ចី។ ការធានាឥណទានជួយអ្នកខ្ចីឱ្យទទួលបានកម្ចី ទោះបីគ្មានទ្រព្យបញ្ចាំ និងជួយអ្នកខ្ចីឱ្យទទួលបានកម្ចីច្រើនជាងមុន ជាងការខ្ចីដោយគ្មានការធានាឥណទាន។ឧទាហរណ៍ ប្រសិនបើគ្មានការធានាឥណទាន អ្នកខ្ចីដែលគ្មានទ្រព្យបញ្ចាំទាល់តែសោះ មិនអាចទទួលបានកម្ចីពីធនាគារនោះទេ ទោះបីអ្នកខ្ចីនោះមានលទ្ធភាពសងក៏ដោយ។ ប្រសិនមានការធានាឥណទាន អ្នកខ្ចីដែលគ្មានទ្រព្យបញ្ចាំទាល់តែសោះ អាចទទួលបានកម្ចីពីធនាគារ ដែលមានការធានាពី CGCC ដែលដើរតួជំនួសទ្រព្យបញ្ចាំរបស់អ្នកខ្ចី។ ម្យ៉ាងវិញទៀត ប្រសិនអ្នកខ្ចីមានទ្រព្យបញ្ចាំ ១០០ ០០០ដុល្លារ ជាទូទៅ ធនាគារអាចផ្តល់កម្ចីក្នុងរង្វង់ ៧០ ០០០ដុល្លារ។ ប្រសិនមានការធានាឥណទាន ជាមួយនឹងទ្រព្យបញ្ចាំ ១០០ ០០០ដុល្លារ​ដូចគ្នា ធនាគារអាចផ្តល់កម្ចីរហូតដល់ ១០០ ០០០ដុល្លារ ឬលើសពីនេះ ដល់អ្នកខ្ចី៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)