អាមេរិកធ្លាក់ចុះពីលេខកំពូលមកត្រឹមចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេសដែលពួកមហាសេដ្ឋីចង់រស់នៅ

បរទេស៖ តាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា អាមេរិកលែងជាទីគាប់ចិត្តសម្រាប់បណ្តាមហាសេដ្ឋីពិភពលោកដូចមុនការរាតត្បាតកូវីដ-១៩ ទៀតហើយ ដោយចំណាត់ថ្នាក់ធ្លាក់មកនៅត្រឹមលេខរៀងទី៦។

យោងតាមរបាយការណ៍អំពីរំហូរចូលនៃពួកអ្នកមានទៅកាន់អាមេរិកបានធ្លាក់ចុះជាង ៨០ ភាគរយ បើធៀបនឹងកម្រិតមុនការរាតត្បាតជំងឺកូវីដ-១៩ ខណៈដែលកាលពីឆ្នាំ២០២២កន្លងទៅនេះ តួលេខនេះបានធ្លាក់ចុះមកនៅត្រឹមតែ ១ ៥០០ នៃចំនួនមហាសេដ្ឋី បើធៀបទៅនឹងតួរលេខ ១០ ៨០០ នៃមហាសេដ្ឋីនៅចន្លោះឆ្នាំ២០១៣ និង២០១៩។ របាយការណ៍នេះបញ្ជាក់ថា ប្រទេសនេះកំពុងបាត់បង់ភាពសុខដុមក្នុងចំណោមប្រទេសដែលមហាសេដ្ឋីចង់ធ្វើចំណាកស្រុក។ របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា មហាសេដ្ឋីដែលមកពីប្រទេសផ្សេងៗក៏មានការផ្លាស់ប្តូរដែរ ខណៈដែលកាលពីមុនអ្នកដាក់ពាក្យសុំធ្វើចំណាកស្រុកភាគច្រើនគឺមកពីប្រទេសកំពុងអភិវឌ្ឍន៍ដែលមានលិខិតឆ្លងដែនទន់ខ្សោយ ជាមួយនឹងសិទ្ធិចូលដំណើរការដោយគ្មានទិដ្ឋាការ និងកម្រិតសេដ្ឋកិច្ចទាប ប៉ុន្តែមហាសេដ្ឋីភាគច្រើនឥឡូវនេះមកពីប្រទេសអភិវឌ្ឍន៍។

យោងតាមក្រុមអ្នកវិភាគបានបង្ហាញថា ពួកអ្នកមានគឺជាអ្នកការពារសុខភាពនៃសេដ្ឋកិច្ច ដោយសារតែសមត្ថភាពរបស់ពួកគេក្នុងការផ្លាស់ទីជុំវិញពិភពលោកដោយសេរី អាចផ្តល់នូវសញ្ញាព្រមានជាមុនអំពីនិន្នាការសកលនាពេលអនាគត។ ទិន្នន័យបានបង្ហាញផងដែរថា កាលពីឆ្នាំ ២០១៤ កន្លងទៅនេះ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានរំហូរចូលធំបំផុតនៃមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើន។ ទោះជាបែបនេះក្តី ប្រទេសនេះបានធ្លាក់មកត្រឹមចំណាត់ថ្នាក់ទី ៦ ដោយបានធ្លាក់ពីក្រោយប្រទេសអារ៉ាប់រួម អូស្ត្រាលី សិង្ហបុរី កាណាដា និងស្វីស។

ប្រធានផ្នែកស្រាវជ្រាវនៅ New World Wealth លោក Andrew Amoils បានលើកឡើងថា ទោះបីជាមានកំណើនមនុស្សនៅតែមករស់នៅអាមេរិកមែន ប៉ុន្តែកំណើនមនុស្សដែលចាកចេញទៅក៏មានច្រើនផងដែរ។ ប្រជាជនអាមេរិកដែលជាអ្នកមានបានធ្វើដំណើរទៅក្រៅប្រទេស ដើម្បីផ្លាស់ទីកន្លែងទៅនៅបរទេស ដោយសារពួកគេភាគច្រើនព្រួយបារម្ភអំពីបញ្ហាពន្ធ និងសន្តិសុខនៅអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងតូចៗទទួលបានប្រជាប្រិយភាពពីពួកមហាសេដ្ឋី ខណៈដែលទីក្រុងធំៗ ដូចជា Chicago និង New York កំពុងមើលឃើញពីការចាកចេញរបស់មហាសេដ្ឋីយ៉ាងច្រើន។

ទោះបីជាយ៉ាងណាក្តី សហរដ្ឋអាមេរិកនៅតែជាទីផ្សារទ្រព្យសម្បត្តិដ៏ធំបំផុតដែលមានតម្លៃ ៦៥ ទ្រីលានដុល្លារ ជាមួយនឹងមហាសេដ្ឋី ៧៧០ នាក់, ប្រជាជន ៩៦ ៣០ នាក់មានទ្រព្យប្រហែល ១០០ លានដុល្លារ ឬច្រើនជាងនេះ និង ៥,៣ លាននាក់ដែលជាអ្នកមាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/06/2026

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

រដ្ឋសភា ត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់ និងបន្ថយថ្លៃឡូជីស្ទិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

អន្តរគណៈកម្មការជំនាញទាំង១០ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែ មិថុនាឆ្នាំ ២០២៦នេះ បានបើកកិច្ចប្រជុំរួមគ្នាជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់

ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

ពីគំនិតស្រាវ​ជ្រាវ​ក្នុង​ថ្នាក់​រៀន ទៅជា​ស្នាដៃ​ជាក់​ស្តែង​ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ក​សិ​កម្ម សិស្ស​ជំនាញ​អគ្គិ​សនី នៃវិទ្យាស្ថា​នជាតិ​បណ្តុះ​បណ្តា​ល​បច្ចេ​​កទេស (NTTI) បាន​បង្កើ​តប្រព័ន្ធ Solar Greenhouse ឬផ្ទះ​កញ្ចក់​ប្រើ​ថាម​ពល​ព្រះអាទិត្យ ដែល​អាច​គ្រប់​គ្រង​ការ​ស្រោច​ទឹក ដាក់​ជី និងសីតុ​ណ្ហ​ភាព​ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ​បច្ចេក​វិទ្យា​ឆ្លាត​វៃ

ចិន ដាក់គោលដៅអភិវឌ្ឍវិស័យរថយន្តអគ្គិសនីដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

រដ្ឋាភិបាលចិន បានគាំទ្រ និងជំរុញឱ្យបណ្តាក្រុមហ៊ុនក្នុងឧស្សាហកម្មយានយន្តអគ្គិសនីដាក់ផែនការ និងគោលដៅអភិវឌ្ឍដើម្បីពង្រឹងគុណភាពដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរជាងពេលបច្ចុប្បន្ន

ជនជាតិអាម៉េរិករាប់លាននាក់ សម្រេចចិត្តចាកចេញទៅរស់នៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

សកម្មភាពផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋអាម៉េរិកជាច្រើនទៅក្រៅប្រទេសមានទំនោរកាន់តែច្រើនឡើង ពិសេសគឺធ្វើឡើងដោយយ៉ាងស្ងប់ស្ងាត់

វៀតណាម និងទីម័រខាងកើត បើកទំព័រថ្មីនៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

នាយករដ្ឋមន្ត្រីទីម័រខាងកើត បានជួបពិភាក្សាជាមួយ​ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ

កាសែតអាម៉េរិក WSJ ៖ កូរ៉េខាងជើង មានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

កាសែតដ៏ល្បីឈ្មោះរបស់អាម៉េរិក The Wall Street Journal (WSJ) សរសេរថា កូរ៉េខាងជើងមានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើពិភពលោក

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ