ប្រទេសជាច្រើនកំពុងយកចិត្តទុកដាក់ទៅលើបញ្ហាថាមពលដើម្បីទប់ស្កាត់ទៅនឹងវិបត្តិពិភពលោក

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា​ បញ្ហាប្រឈមផ្នែកថាមពលដែលកើតឡើងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនភាគច្រើនបានកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលបង្កជាការព្រួយបារម្ភដល់ពិភពលោកជាខ្លាំង។ ជាការឆ្លើយតប ប្រទេសជាច្រើនកំពុងយកចិត្តទុកដាក់ទៅលើបញ្ហាថាមពលដើម្បីទប់ស្កាត់ទៅនឹងវិបត្តិថាមពល​ និងបញ្ហាបម្រែបម្រួលអាកាសធាតុ។

ថ្មីៗនេះផងដែរ ឥណ្ឌូណេស៊ីកំពុងសម្លឹងរកមើលការស្តុកទុកកាបូនដើម្បីជួយកាត់បន្ថយការបំភាយឧស្ម័នដោយក្រុមហ៊ុនប្រេង និងហ្គាសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកំពុងត្រូវបានជំរុញឱ្យដំឡើងកន្លែងចាប់យកកាបូន។ ក្នុងនាមជាប្រទេសមួយដែលសម្បូរធនធានធម្មជាតិ និងជាប្រទេសមួយដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតរបស់ពិភពលោក ក្រសួងថាមពលរបស់ប្រទេសនេះបានចេញបទប្បញ្ញត្តិថ្មីក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័ន។ ក្រសួងបានលើកឡើងថា ប្រទេសឥណ្ឌូនេស៊ីមានទម្រង់ភូមិសាស្ត្រដែលអាចរក្សាទុកការបញ្ចេញកាបូនជាអចិន្ត្រៃយ៍តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​ ហើយក្រុមហ៊ុនគួរតែដាក់សំណើលម្អិតសម្រាប់ការអនុម័តពីរដ្ឋាភិបាល។

បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានអនុម័តគម្រោងការចាប់កាបូន CCUS មួយនៅឯរោងចក្រ Tangguh LNG ក្នុងខេត្ត West Papua ហើយក្រុមហ៊ុនថាមពលមួយចំនួនរបស់ឥណ្ឌូនេស៊ីក៏កំពុងធ្វើការសិក្សាលើគម្រោង CCUS នេះផងដែរ ។

ស្របពេលនេះដែរ អូស្ត្រាលីបានបង្កើនការវិនិយោគលើការកកើតឡើងវិញ និងគម្រោងថាមពលស្អាតខ្នាតធំនៅក្នុងប្រទេសអូស្ត្រាលី។ ការវិនិយោគនេះបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំ ដោយមានទំហំទឹកប្រាក់សរុបចំនួន ៤,៣ ពាន់លានដុល្លារអូស្ត្រាលី (២,៨ ពាន់លានដុល្លារ)។ កាលពីខែមុន ភ្នាក់ងារថាមពលជាតិបានព្រមានថា ភាគខាងកើតនៃប្រទេសអាចប្រឈមនឹងហានិភ័យនៃការដាច់ចរន្តអគ្គិសនីចាប់ពីពាក់កណ្តាលទសវត្សរ៍នេះ ដោយសារប្រទេសនេះកាត់បន្ថយការផលិតថាមពលដោយធ្យូងថ្ម ហើយគម្រោងថាមពលកកើតឡើងវិញចាំបាច់ត្រូវតែបង្កើនឡើង។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋាភិបាលអូស្ត្រាលីបានសន្យាថានឹងវិនិយោគ ២០ ពាន់លានដុល្លារអូស្ត្រាលី (១៣ ពាន់លានដុល្លារ) ដើម្បីធ្វើទំនើបកម្មបណ្តាញអគ្គិសនីជាតិ និងសម្រេចគោលដៅកាត់បន្ថយការបញ្ចេញកាបូនចំនួន ៤៣ ភាគរយនៅឆ្នាំ២០៣០ និងឈានដល់សូន្យសុទ្ធនៅឆ្នាំ២០៥០។

មិនត្រឹមតែប៉ុណ្ណោះ មានរឿងថាមពលជាច្រើនទៀតពីជុំវិញពិភពលោកដូចជា សហភាពអឺរ៉ុបបានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលចុងក្រោយនៅទូទាំងប្លុកចំនួន ១១,៧ ភាគរយត្រឹមឆ្នាំ២០៣០ និងការរៀបចំគោលដៅតម្រូវឱ្យប្រទេសនានាជួសជុលអគារដែលមានអ៊ីសូឡង់មិនល្អ។ ស្របពេលនេះដែរ អាល្លឺម៉ង់មានគម្រោងសាងសង់រោងចក្រថាមពលដែលប្រើហ្គាសប្រភេទថ្មីដែលដំណើរការជាមួយអ៊ីដ្រូសែន ហើយប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុបនេះកំពុងសម្លឹងរកមើលការជំរុញប្រភពថាមពលកកើតឡើងវិញរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលឥន្ធនៈហ្វូស៊ីល។ យោងតាមប្រភពដដែលបានបង្ហាញថា កោះថាមពលសិប្បនិម្មិតនៅសមុទ្រដំបូងគេរបស់ពិភពលោកត្រូវបានគេគ្រោងនឹងសាងសង់នៅឆ្នេរសមុទ្រនៃប្រទេសបែលហ្ស៊ិក ហើយបណ្តាញអគ្គិសនីអណ្តែតលើទឹកនឹងតភ្ជាប់កសិដ្ឋានខ្យល់នៅឆ្នេរសមុទ្រទៅកាន់ដីគោកអឺរ៉ុប។

នៅខាងអាស៊ីវិញ ម៉ាឡេស៊ីអាចនឹងត្រូវការវិនិយោគទ្វេដងក្នុងការផ្លាស់ប្តូរថាមពលកកើតឡើងវិញ ដើម្បីសម្រេចបាននូវគោលដៅអព្យាក្រឹត្យភាពកាបូននៅឆ្នាំ២០៥០ ដោយយត្រូវការទំហំវិនិយោគពី ៣៧៥ ពាន់លានដុល្លារទៅ ៤១៥ ពាន់លានដុល្លារដើម្បីពង្រីកសមត្ថភាពកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ និងប្រសិទ្ធភាពថាមពល។ ស្របពេលនេះដែរ ប្រទេសឥណ្ឌាកំពុងត្រូវបានពង្រីកម៉ាស៊ីនបង្កើតថាមពល និងអណ្តូងរ៉ែធ្យូងថ្ម ដើម្បីបំពេញតម្រូវការថាមពលសម្រាប់ប្រើប្រាស់ក្នុងសេដ្ឋកិច្ច និងថាមពលអគ្គិសនី។ ដោយឡែក នៅខាងអ៊ីរ៉ង់វិញបាននិយាយថា ខ្លួនបានរកឃើញកន្លែងផ្ទុកលីចូមដ៏ធំមួយ​ ដែលជាលោហៈធាតុដែលប្រើក្នុងរថយន្តអេឡិចត្រូនិក និងបច្ចេកវិទ្យាទំនើបៗជាច្រើន។ លើសពីនេះផងដែរ អ៊ូហ្គង់ដារំពឹងថានឹងចាប់ផ្តើមផលិតថាមពលនុយក្លេអ៊ែរយ៉ាងតិច ១ ០០០ មេហ្គាវ៉ាត់នៅឆ្នាំ២០៣១ ដោយប្រទេសនេះកំពុងសម្លឹងរកមើលអំពីការប្រើប្រាស់ប្រភពអគ្គិសនីរបស់ខ្លួន និងពន្លឿនការផ្លាស់ប្តូរថាមពល។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនថាមពល ACWA របស់ប្រទេសអារ៉ាប៊ីសាអូឌីតនឹងសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួនពីរនៅក្នុងប្រទេសអ៊ូសបេគីស្ថាន ដោយអ៊ូសបេគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គម្រោងថាមពលកកើតឡើងវិញមួយចំនួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី