ប្រជាជនកម្ពុជាកំពុងទទួលយកទម្រង់ទូទាត់តាមបែបឌីជីថល ខណៈការប្រើប្រាស់ក្រដាសប្រាក់នៅតែពេញនិយម

ភ្នំពេញ ៖ ឥរិយាបថទូទាត់ប្រាក់របស់អតិថិជន ឬអ្នកប្រើប្រាស់នៅកម្ពុជាកំពុងទទួលយកវិធីសាស្ដ្រ ទូទាត់តាមរយៈប្រព័ន្ធឌីជីថល ប៉ុន្តែការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តប្រើប្រាស់ជាទូទៅនៅទូរទាំងប្រទេស។ នេះបើយោងតាមការសិក្សាចុងក្រោយ របស់ Visa ដែលជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលចេញផ្សាយកាលពីថ្មីៗនេះ។

ការសិក្សារបានបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងទទួលយកទម្រង់ថ្មីលើការទូទាត់ដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ខណៈពេលដែលជម្រើសការប្រើប្រាស់ក្រដាសប្រាក់នៅតែបន្ត។ បន្ទាប់ពីបានធ្លាក់ចុះមកនៅប្រមាណត្រឹម ៦៤ភាគរយ នៅឆ្នាំ២០២១ ការចូលរួមស្ទង់មតិក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា ៨៦ភាគរយ នៃអ្នកប្រើប្រាស់ បានប្រើសាច់ប្រាក់សុទ្ធជាជម្រើសក្នុងការទូទាត់ ដែលទិន្នន័យនេះគឺជាភាគរយដូចគ្នាទៅនឹងឆ្នាំ២០២០​ដូច្នោះដែរ។  

តាមរយៈចម្លើយរបស់អ្នកចូលរួមស្ទង់មតិដដែលនោះ ប្រមាណ ៦៥ភាគរយ បាននិយាយថាការទូទាត់តាមរយៈសាច់ប្រាក់សុទ្ធ នៅតែជាវិធីសាស្ត្រទូទាត់ដ៍ពេញនិយមសម្រាប់ពួកគេ បន្ទាប់មកគឺការទូទាត់តាមរយៈការស្កេន QRកូដ ដែលមានប្រមាណ ២១ភាគរយ។ ការត្រឡប់មកវិញនៃការប្រើសាច់ប្រាក់សុទ្ធសម្រាប់ជាវិធីសាស្ត្រនៃការទូទាត់ ក្រោយពីការរីករាលដាលនៃជំងឺកូវីដ-១៩ អាចបណ្តាលមកពីការថមថយភាពភ័យខ្លាចនៃការឆ្លងមេរោគតាមរយៈការប៉ះពាល់វិក្កយប័ត្រដោយផ្ទាល់ ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែជាសសរស្តម្ភក្នុង  វិស័យប្រព័ន្ធទូទាត់នៅក្នុងប្រទេសកម្ពុជា។

អ្នកស្រីIvana Tranchini  នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ តាមរយៈរបាយការណ៍អ្នកចូលរួមឆ្លើយតបនៅក្នុងចំណោមក្រុមដែលយើងបានស្ទង់មតិ បានបង្ហាញថា ក្រុមគោលដៅជំនាន់ Zគឺជាអ្នកដែលមានចំណូលចិត្តខ្ពស់បំផុតក្នុងការប្រើប្រាស់សាច់ប្រាក់សុទ្ធ។ 

អ្នកស្រីបន្តទៀតថា៖

“ភាពធន់នៃការប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងចំណោមយុវជន និងការយល់ខុសដែលបានចាត់ទុកការប្រើប្រាស់សាច់ប្រាក់សុទ្ធ ជាជម្រើសមានសុវត្ថិភាព ដូចទម្រង់ទូទាត់ប្រាក់តាមរយៈការស្តេន QR កូដ នេះហាក់ដូចជាឡើងចំពេលដែលមានកិច្ចសហការក្នុងភាពជាដៃគូរបស់ក្រុមហ៊ុន Visaជាមួយដៃគូអាជីវកម្ម កម្ពុជានាពេលថ្មីៗនេះ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។”

ស្របពេលជាមួយគ្នានេះដែរការទូទាត់តាមរយៈការស្កេន QRកូដ ក៏មានការកើនឡើងផងដែរ។ ប្រមាណ ៦៨ភាគរយ នៃអ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិ បាននិយាយថាពួកគេបានប្រើប្រាស់ការទូទាត់តាមរយៈការស្កេន QRកូដ​ ដែលនេះបានបង្ហាញពីកំណើនប្រមាណ ៣៦ភាគរយ ធៀបទៅនឹងឆ្នាំ២០២១ និង១២ភាគរយ ធៀបទៅនឹងឆ្នាំ២០២០។ ប្រជាជនកម្ពុជា បានប្រើប្រាស់ទម្រង់ទូទាត់ប្រាក់តាមរយៈការស្កេន QR កូដ សម្រាប់ការទិញទំនិញញឹកញ៉ាប់ ក្នុងនោះ ៦៨ភាគរយ បានអះអាងថាពួកគេប្រើ មួយដង រឺច្រើនដងក្នុងមួយសប្តាហ៍ ដែលទិន្នន័យនេះបើយើងប្រៀបធៀបឆ្នាំ ២០២០​​ (មាន៤៩ភាគរយ) វាមានការកើនឡើង ។

អ្នកប្រើប្រាស់ប្រមាណ៩០ភាគរយ ដែលបានឆ្លើយតបការស្ទាបស្ទង់មតិ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទូទាត់តាមរយៈការស្កេន QRកូដ និងការទូទាត់ដោយប្រើកាតដែលមានផ្ទុកបច្ចេកវិទ្យា contactless មានការកើនឡើងចំនួន ៥៨ភាគរយ ធៀបនឹងឆ្នាំ ២០២១ ដែលមានត្រឹម ៤២ភាគរយ ប៉ុណ្ណោះ។ ការកើនឡើងនេះបង្ហាញអោយឃើញពីអត្ថប្រយោជន៍នៃការប្រើប្រាស់វិធីសាស្ត្រទូទាត់តាមរយៈឌីជីថលដំបូងបង្អស់ បានក្លាយជាទម្រង់អចិន្ត្រៃ មួយក្នុងទម្លាប់របស់ប្រជាជនកម្ពុជាសម្រាប់ការទិញទំនិញរួចទៅហើយ។

ជាការពិតណាស់ អ្នកប្រើប្រាស់ជាច្រើនបាននិយាយថាប្រទេសរបស់យើងនឹងអាចប្រែក្លាយទៅជាសង្គមមិនប្រើប្រាស់សាច់ប្រាក់សុទ្ធនៅក្នុងទសវត្សរ៍នេះរ។ នេះបើយោងតាមការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិប្រមាណ ៤៦​ភាគរយ បានអះអាងថាពួកគេរំពឹងទុកថាប្រទេសកម្ពុជាអាចនឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចមិនប្រើប្រាស់ក្រដាសប្រាក់យ៉ាងយូរបំផុតនៅឆ្នាំ២០៣០។​

ប្រជាជនកម្ពុជាកាន់តែច្រើនបានចាប់ផ្ដើមទទួលយកបទពិសោធន៍មិនប្រើប្រាស់សាច់ប្រាក់សុទ្ធ។ អ្នកចូលរួមស្ទង់មតិប្រម្រាណ ៣២ភាគរយ នៅក្នុងឆ្នាំ២០២២  បានបញ្ជាក់ថា ពួកគេព្យាយាមមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ ដែលចំនួននេះមានការកើនឡើងលើសពីឆ្នាំ ២០២១ ប្រមាណ ២០ភាគរយ ហើយក្នុងចំណោម ៥២ភាគរយ នោះ ពួកគេអាចពឹងផ្អែកលើជម្រើសនៃការទូទាត់ប្រាក់ដោយ​មិនប្រើសាច់ប្រាក់សុទ្ធបានរហូតដល់ទៅមួយសប្តាហ៍។

តាមរយៈការសិក្សាក៏បានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការធ្វើឌីជីថលនីយកម្មក្នុងសង្គមកម្ពុជាផងដែរ។ អ្នកឆ្លើយតបការស្ទង់មតិប្រមាណ ៧៦ភាគរយ បាននិយាយថា ពួកគេទិញទំនិញនៅហាងលក់រាយខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ហើយ ៦៦ភាគរយ ទូទាត់ជាសាច់ប្រាក់សុទ្ធ ខណៈ ១១ភាគរយ ទូទាត់តាមរយៈការស្កេន QR កូដ។ ទិន្នន័យនេះបង្ហាញពីឱកាសដ៏ធំសម្រាប់ការអភិវឌ្ឍនៃជម្រើសការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធនៅក្នុងវិស័យអាជីវកម្មខ្នាតតូច និងមធ្យម។

អ្នកស្រីIvana Tranchini  បានមានប្រសាសន៍បន្ថែមទៀតថា៖

“លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការធ្វើឌីជីថលនីយកម្មរបស់អាជីវកម្មខ្នាតតូច និង មធ្យម ហើយក្រុមហ៊ុនVisa បានគាំទ្រការជម្រុញមួយនេះតាមរយៈសកម្មភាពក្នុងភាពជាដៃគូជាមួយនឹងអង្គការមូលនិធិអាស៊ី និងក្រសួងកិច្ចការនារីក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន។ ក្រុមហ៊ុនVisaក៍បានចូលរួមផងដែរ ក្នុងការធ្វើឌីជីថលនីយកម្មរបស់អាជីវកម្មខ្នាតតូច និង មធ្យម ដើម្បីលើកកម្ពស់ការប្រើប្រាស់វេទិកាពាណិជ្ជកម្មឌីជីថល មានដូចជាសេវាកម្មដឹកជញ្ជូន និងកម្មវិធីជិះរឺម៉ក ride-hailing apps ជាដើម។” 

ផលប៉ះទង្គិចនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ត្រូវបានរកឃើញផងដែរតាមរយៈរបាយការណ៍នៃការសិក្សាមួយនេះ ដូចជាការប្រើប្រាស់សេវាកម្មដឹកជញ្ជូនទំនិញដល់គេហដ្ឋានជាដើម។​ ៥២ភាគរយ នៃអ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិបាននិយាយថា បច្ចុប្បន្នពួកគេប្រើប្រាស់សេវាដឹកជញ្ជូនដល់ផ្ទះ ហើយ ៣៧ភាគរយទៀត បាននិយាយថាពួកគេបានប្រើវាជាលើកដំបូងក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ហើយអ្នកដែលប្រើប្រាស់ការដឹកជញ្ជូនដល់គេហដ្ឋាន ក៏បានបញ្ជាក់ថា ពួកគេមានគម្រោងប្រើប្រាស់វាញឹកញាប់ជាងមុននៅក្នុងប៉ុន្មានខែខាងមុខនេះ។

អ្នកស្រី Ivana Tranchini បានបញ្ជាក់ទៀតថា

“សម្រាប់ក្រុមហ៊ុន Visa យើងកំពុងស្ថិតនៅក្នុងតួនាទីមួយយ៉ាងប្រសើរ ក្នុងការគាំទ្រដៃគូអាជីវកម្មក្នុងស្រុក តាមរយៈការបញ្ជ្រាបការយល់ដឹងនូវទីផ្សាប្រភេទនេះ ក្នុងពេលជាមួយគ្នាដែរ យើងក៏បានផ្តល់ជូនប្រជាជនកម្ពុជានូវបណ្តាញនៃប្រព័ន្ធទូទាត់ប្រាក់មួយដែលភាពងាយស្រួល គួរឲ្យទុកចិត្តបាន និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ចមានការរីកចម្រើន។”

នៅពេលដែលវិធានការរឹតត្បិតពីជំងឺកូវីដ-១៩ ត្រូវបានដកចេញ ប្រជាជនកម្ពុជាភាគច្រើនមានបំណងធ្វើដំណើរកម្សាន្ត ហើយមួយភាគបួននៃអ្នកចូលរួមការឆ្លើយតបក្នុងការស្ទង់មតិបាននិយាយថា ពួកគេបានចាប់ផ្តើមដំណើរកម្សាន្តនៅក្នុងឆ្នាំ២០២២ ហើយការធ្វើដំណើរកម្សាន្តភាគច្រើន គឺនៅក្នុងស្រុក ខណៈដែលមួយភាគបីទៀតមានបំណងចង់ធ្វើដំណើរកម្សាន្តក្នុងអំឡុងពេល ១២ ខែខាងមុខ មិនថាក្នុងស្រុក ឬក្រៅប្រទេសនោះឡើយ។ ប្រជាជនកម្ពុជាក៏កំពុងប្រើប្រាស់វិធីសាស្ត្រថ្មីៗដើម្បីទូទាត់ប្រាក់អំឡុងពេលធ្វើដំណើរកម្សាន្តទាំងនោះផងដែរ នេះបើតាមការបញ្ជាក់របស់អ្នកស្ទង់មតិ ការធ្វើដំណើរកម្សាន្តត្រូវបានចាត់ក្នុងចំណាត់ថ្នាក់កំពូល សម្រាប់ការប្រើប្រាស់គម្រោង ទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (Buy Now, Pay Later – BNPL)។

“ប្រជាជនកម្ពុជាកំពុងប្រើប្រាស់វិធីសាស្ត្រគ្រប់គ្រងលុយក្នុងទម្រង់បែបថ្មី ដូចជា BNPL (Buy Now, Pay Later -​ ទិញឥលូវនេះ ទូទាត់នៅពេលក្រោយ) និងប្រើប្រាស់កាតឥណទាន ហើយក៍ចាប់ផ្តើមគិតគូរពីអនាគត តាមរយៈការទទួលយកសេវាកម្មធានារ៉ាប់រងជាដើម។”

នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា។ អ្នកស្រី បន្ថែមទៀតថា៖

“ធនាគារ គួរតែគិតគូអំពីតម្រូវការទាំងនោះ ព្រមទាំងនាំយកការដាក់បញ្ចូលនូវផលិតផលទាំងនោះ ទៅក្នុងមុខងារធនាគារចល័តរបស់ខ្លួន ដើម្បីអាចជួយគាំទ្រដល់អតិថិជន ក្នុងការរក្សាបាននូវទំលាប់ដ៍ល្អទាំងនេះ។”

ការសិក្សាស្តីពីឥរិយាបថទូទាត់ប្រាក់របស់អ្នកប្រើប្រាស់ Visa កាត  ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន CLEAR ប្រព្រឹត្តទៅចាប់ពីខែកញ្ញា រហូតដល់ខែតុលា ឆ្នាំ ២០២២ នឹងបានធ្វើការស្ទង់មតិក្នុងចំណោមអ្នកប្រើប្រាស់ ៦៥៥០នាក់ នៅក្នុងប្រទេសសិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និងកម្ពុជា។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមរយៈអនឡាញ ជាមួយអ្នកប្រើប្រាស់កម្ពុជា ចំនួន ៥០០ នាក់ រួមមានទាំងអ្នកធ្វើការពេញម៉ោង ក្រៅម៉ោង និងប្រជាជនទូទៅ ចម្រុះទាំង អាយុរ និង ភេទ ដើម្បីកំណត់យកតំណាងនៃរបាយការណ៍ទំាងមូល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦