IMF ៖ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបន្តមានភាពធន់ និងរឹងមាំ

ភ្នំពេញ ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបន្តមានភាពធន់និងរឹងមាំ ដោយសារការ ងើបឡើង និងការវិលទៅរកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច ខណៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នឹងបន្តមានភាពរឹងមាំ និងបន្តមានកំណើនខ្ពស់ជាងការប៉ាន់ស្មាន។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្មីៗនេះ បានទទួលជួបក្រុមបេសកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Davide Furceri ប្រធានក្រុមបេសកកម្ម IMF សម្រាប់កម្ពុជា ដើម្បីរាយការណ៍ជូនពីការវាយតម្លៃបឋមលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ក្រោយពីបានបំពេញបេសកកម្មអស់រយៈពេលមួយសប្តាហ៍កន្លងមក។

ការវាយតម្លៃបឋមរបស់ IMF បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ នឹងបន្តមានភាពរឹងមាំ និងបន្តមានកំណើនខ្ពស់ជាងការប៉ាន់ស្មានដែលបានធ្វើឡើងនៅក្នុងរបាយការណ៍ពិគ្រោះយោបល់មាត្រា IV កាលពីចុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យទេសចរណ៍ ទោះជាការនាំចេញផលិតផលកាត់ដេរប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារភាពទន់ខ្សោយនៃតម្រូវការខាងក្រៅក្តី។ គួររំលេចថា ក្រុមបេសកកម្មមាត្រា IV គ្រោងនឹងមកបំពេញបេសកកម្មនៅអំឡុងខែតុលា ឆ្នាំ២០២៣ ដើម្បីវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា។

អតិផរណាត្រូវបានព្យាករថានឹងមានកម្រិតទាបអាចគ្រប់គ្រងបាន ដោយសារនិន្នាការថមថយនៃថ្លៃម្ហូបអាហារនិងថ្លៃប្រេងឥន្ធនៈសកល។ ចំពោះវិស័យក្រៅប្រទេស ឱនភាពគណនីចរន្តរំពឹងថានឹងថយចុះ ដោយសារការថយចុះគួរឱ្យកត់សម្គាល់នៃកំណើនការនាំចូល (រាប់ទាំងការនាំចូលមាស) ខណៈដែលលំហូរមូលធនបន្តមានភាពរឹងមាំ ដែលគាំទ្រដោយលំហូរចូលនៃវិនិយោគក្រៅប្រទេសដែលនឹងជួយផាត់ទាត់ឱនភាពគណនីចរន្ត។

ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបន្តមានកម្រិតខ្ពស់ ស្របពេលដែលអត្រាប្ដូរប្រាក់បន្តមានស្ថិរភាព។ វិស័យធនាគារនិងហិរញ្ញវត្ថុបន្តមានភាពធន់និងរឹងមាំ ជាមួយនឹងការថយចុះឥណទានរៀបចំឡើងវិញ និងកម្រិតទាបនៃឥណទានមិនដំណើរការ ដោយសារការបន្តងើបឡើងនិងការវិលទៅរកប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច ស្របពេលដែលការធ្វើប្រក្រតីកម្មឡើងវិញនៃវិធានការគាំទ្រដែលបានដាក់ចេញក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានអនុវត្តជាបណ្តើរៗ ដើម្បីបន្តពង្រឹងស្ថិរភាពហិរញ្ញវត្ថុ។

យ៉ាងណា សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួន ដូចជា៖ i/-ការបន្តថមថយនៃកំណើនសេដ្ឋកិច្ចប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ជាពិសេសប្រទេសជាទីផ្សារនាំចេញផលិតផលកាត់ដេរ ii/-កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន និងភាពរអាល់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់នាំចូលមកកម្ពុជា iii/-ការបន្តដំឡើងអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក ដែលអាចបន្ថែមបន្ទុកលើការចំណាយការប្រាក់របស់ក្រុមហ៊ុន-សហគ្រាសនៅកម្ពុជា iv/-ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ចរវាងប្រទេសមហាអំណាច ដែលអាចធ្វើពាណិជ្ជកម្មកម្ពុជាប្រឈមនឹងហានិភ័យ និង v/- លទ្ធភាពសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុនៅមានកម្រិតជាពិសេសសម្រាប់វិស័យកសិកម្ម។ 

ឯកឧត្តម ទេសាភិបាល ក៏បានថ្លែងថា ក្រុមបេសកកម្មបានរាយការណ៍ពីទស្សនវិស័យវិជ្ជមាននៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលកំពុងបន្តងើបឡើងឥតឈប់ឈរ ព្រមទាំងបានជម្រាបជូនពីការអនុវត្តវិធានការចាកចេញពីវិបត្តិរបស់ធនាគារជាតិនៃកម្ពុជាដែលបានធ្វើឡើងដោយសន្សឹមៗ ដើម្បីពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ច-សង្គមបានត្រឡប់មករកប្រក្រតីភាព និងសំដៅរក្សាជាជន្ទុលការពារវិបត្តិដែលអាចកើតឡើងជាយថាហេតុ។

គិតត្រឹមឆ្នាំ ២០២២ ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន ធនាគារពាណិជ្ជ ៥៨ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ គ្រឹះស្ថានឥណទានជនបទ ២២៣ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៥ ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៨៦៦។

ប្រព័ន្ធធនាគារនៅកម្ពុជា នៅតែបន្តមានវឌ្ឍនភាព ទទួលបានជំនឿទុកចិត្តពីសាធារណជន និងចូលរួមយ៉ាងសកម្មក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចនានា។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១២,៦% ដល់ ៣១៩,២ ទីលានរៀល (៧៧,៥ ពាន់លានដុល្លារអាមេរិក) ក្នុងនោះឥណទានអតិថិជនបានកើនឡើង ១៨,៩% ដល់ ២២៦,៧ ទ្រីលានរៀល (៥៥,១ ពាន់លានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើអតិថិជនមានកំណើន ៩,២% ដល់ ១៧៤,៤ ទ្រីលានរៀល (៤២,៤ ពាន់លានដុល្លារអាមេរិក) និងដើមទុនមានកំណើន ១៣,៩% ដល់ ៦៣,៣ ទ្រីលានរៀល (១៥,៤ ពាន់លានដុល្លារអាមេរិក)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី