ឆ្នាំ២០០៥ ដល់ឆ្នាំ២០២៣ កងកម្លាំងទ័ពជើងទឹកចិនប្រែប្រួលខ្លាំងហួសការស្មាន

អស់រយៈពេលត្រឹមតែជាង២ទសវត្សរ៍ប៉ុណ្ណោះ កម្លាំងកងទ័ពជើងទឹកចិនបានប្រែខ្លួនពីកងទ័ពដែលគ្មានអំណាច និងឥទ្ធិពលទៅជាមហាអំណាចដ៏គួរឲ្យស្ងប់ស្ញែងមួយ និងអាចចាត់ទុកបានថាជាកងកម្លាំងដែលមានទំហំធំបំផុតលើពិភពលោកទៀតផងក្នុងពេលបច្ចុប្បន្ននេះ។

ត្រឡប់ទៅពេលវេលាកាលពីឆ្នាំ២០០៥ កងកងម្លាំងទ័ពជើងទឹក People’s Liberation Army Navy មាននាវាមុជទឹកភាគច្រើនសុទ្ធតែជានាវាចាស់ៗដើរដោយថាមពលប្រេងម៉ាស៊ូត ហើយក្នុងនោះនាវាបំពាក់អាវុធនុយក្លេអ៊ែរមានតែមួយគ្រឿងគត់ ខណៈដែលខ្លួនមិនមាននាវាផ្ទុកយន្តហោះចម្បាំង និងនាវាចម្បាំងប្រភេទ cruisers នោះឡើយ។

មកដល់ឆ្នាំ២០២៣នេះ បើគេប្រៀបធៀបសមត្ថភាពរបស់ចិនបច្ចុប្បន្ន និងអតីតកាល គឺមានភាពខុសគ្នាដាច់ស្រឡះ។ កងទ័ពជើងទឹកចិនដែលហៅកាត់ថា PLAN ទើបតែទទួលបាននាវាមុជទឹកថ្មីដើរដោយថាមពលនុយក្លេអ៊ែរ និងអាចបំពាក់គ្រាប់នុយក្លេអ៊ែរដល់ទៅ៦គ្រឿង ហើយក្នុងនោះ១គ្រឿងត្រូវបានដាក់ឲ្យប្រតិបត្តិការនៅតាមដែនសមុទ្រជាប់ជានិច្ចផងដែរ។

នាវាមុជទឹកដ៏ទំនើប និងពោរពេញទៅដោយកម្លាំងនីមួយៗអាចបំពាក់ជាមួយនឹងមីស៊ីលបាញ់ឆ្លងទ្វីប ឬ ballistic ប្រមាណជា១២គ្រាប់ និងក្បាលគ្រាប់នុយក្លេអែរចំនួន៣គ្រាប់ផងដែរ ដែលអាចវាយប្រហារបំផ្លាញទីក្រុងមួយបានយ៉ាងងាយបំផុត ខណៈកន្លងមកចិនក៏មាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៩គ្រឿងទៀតសុទ្ធតែអាចត្រៀមប្រតិបត្តិការបានភ្លាមៗប្រសិនបើមានបញ្ជារណាមួយ។

មិនត្រឹមតែប៉ុណ្ណោះ ពេលនេះ PLAN អាចធ្វើប្រតិបត្តិការយោធាបានជាមួយនឹងនាវាផ្ទុកយន្តហោះចម្បាំងសរុបដល់ទៅ៣គ្រឿងដែលក្នុងនោះ១គ្រឿងទើបតែរួចរាល់កាលពីឆ្នាំមុន និងមានឈ្មោះថា Fujian ដែលមានទំងន់ដល់ទៅ ៨០ ០០០តោន ពោលគឺធំជាងនាវាផ្ទុកយន្តហោះរបស់អង់គ្លេស Queen Elizabeth។

មហិច្ឆិតារបស់រដ្ឋាភិបាលក្រុងប៉េកាំងជាមួយនឹងនាវាផ្ទុកយន្តហោះចម្បាំងមិនមែនត្រឹមតែប៉ុណ្ណេះនោះទេ ដោយសារតែនាវាទី៤ត្រូវបានគេជឿជាក់ថា នឹងសាងសង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយកាន់តែទំនើប និងមានសមត្ថភាពកាន់តែខ្លាំងដោយសារវាអាចបំពាក់បច្ចេកវិទ្យាដើរដោយថាមពលនុយក្លេអ៊ែរដែលអាចផ្ទុកយន្តហោះចម្បាំងកាន់តែច្រើន និងប្រតិបត្តិការដោយមិនចាំបាច់ប្រើប្រាស់ថាមពលឥន្ធនៈនោះឡើយ។

ចំពោះនាវាចម្បាំងប្រភេទ cruiser បច្ចុប្បន្ន ចិនមានប្រមាណជា៦គ្រឿងផងដែរ ដែលក្នុងនោះមានដូចជា Renhai class ជាដើម និងនាវាចម្បាំងប្រភេទ destroyer និង frigates សរុបជាង៨០គ្រឿង បន្ថែមជាមួយនឹងនាវាប្រយុទ្ធធុនស្រាល light corvetters ប្រមាណជាង៥០គ្រឿងផ្សេងទៀត។

ដូច្នេះមិនមានអ្វីគួរឲ្យសង្ស័យនោះទេថា កងទ័ពជើងទឹកចិនពិតជាធំ និងខ្លាំង ទាំងចំនួន និងបច្ចេកវិទ្យាផងដែរ ពីព្រោះថាក្រៅពីនោះចិនក៏នៅមានអាវុធទំនើបៗជាច្រើនប្រភេទផ្សេងទៀត ជាពិសេសកងកម្លាំងយោធាប្រចាំការរហូតទៅដល់២៦ម៉ឺននាក់គិតត្រឹមឆ្នាំ២០២៣នេះ ខណៈដែលនាវាសរុបទាំងតូចធំមានជាង៦២០គ្រឿង ហើយឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងដល់ទៅជាង៥៧០គ្រឿង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ