ដំណាំ ជីរគ្រប់មុខ កំពុងហុចផលល្អជួយដល់ជីវភាពស្រ្តីវ័យចំណាស់សហគមន៍កសិកម្មទឹកហូតខេត្តកំពង់ឆ្នាំង

ភ្នំពេញ ៖ សហគមន៍ស្រ្តីស្រុកទឹកហូតខេត្តកំពង់ឆ្នាំង ក្រៅពីដំណាំយុទ្ធសាស្ត្រស្លឹកខ្ទឹម ក៏មានដំណាំរួមផ្សំ​​ដូចជាជីរគ្រប់មុខ ដែលកំពុងទទួលផលបានល្អ​ អាចលក់ចូលទីផ្សារជាប្រចាំ ជួយដោះស្រាយជីវភាពសហគមន៍ ជាពិសេសស្រី្តមានវ័យចំណាស់ឱ្យទទួលបានប្រាក់កម្រៃពីការដាំដុះ ជួយផ្គត់ផ្គង់គ្រួសារបានមួយផ្នែកធំ។

ជីរគ្រប់មុខ ជាប្រភេទបន្លែដែលជាទូទៅគេស្គាល់ដោយសារតែវាមានរសជាតិឆ្ងាញ់ ក្លិនឈ្ងុយក្រអូបប្រហើរបែបផ្សេងគ្នាតាមធម្មជាតិរបស់វា ហើយគេអាចច្នៃចម្អិន ឬទទួលទានបានច្រើនបែបច្រើនយ៉ាងទាំងឆ្អិន និងស្រស់ ខណៈដែលទាំងកសិករ ក៏ដូចជាពលរដ្ឋភាគច្រើននិយមដាំដុះជាលក្ខណៈចំការ និងលក្ខណៈគ្រួសារ ដែលទិន្នផលជីរគ្រប់មុខនេះត្រូវបានធ្វើការចែកចាយផ្គតផ្គង់ទៅកាន់ទីផ្សារជាច្រើនគីឡូក្នុងមួយឆ្នាំៗ ជាពិសេសទីផ្សារក្នុងស្រុក ដែលនិយមទទួលទានច្រើន។

អ្នកស្រី ​រិទ្ធ ចន្ថា ប្រធានសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម បានប្រាប់ AMS ថា សហគមន៍កសិកម្មរបស់អ្នកស្រី ក្រៅពីល្បីដំណាំស្លឹកខ្ទឹម ជាដំណាំយុទ្ធសាស្ត្រ កសិករវ័យចំណាស់ៗ ក៏បានដាំដំណាំជីរគ្រប់មុខដែលហុចផលបានយ៉ាងល្អ អាចនាំចេញទៅកាន់ទីផ្សារក្នុងស្រុកបានមួយចំណែកធំ។

អ្នកស្រី ចន្ថា បានបញ្ជាក់ថា ដំណាំជីរគ្រប់មុខងាយស្រួលដាំដុះជាងដំណាំស្ពៃ និងតម្លៃខ្ពស់ជាងបន្លែផ្សេងៗ ហើយក៏ជាដំណាំបន្ទាប់បន្សំក្រៅពីស្លឹកខ្ទឹម និងសម្រាប់ស្ត្រីចំណាស់ៗអាចថែទាំងាយស្រួលព្រោះនៅជិតផ្ទះ។ ជីរទាំងនោះរួមមាន ៖​ ជីរក្រសាំងទំហំ(ជីរពងទាកូន) ​ ជីរថ្ពាល់ត្រី ជីរនាងវង ជីរអង្កាម ដែលសហគមន៍គាត់មានផ្ទៃដីតិចតួចនៅឡើយទេ។ សព្វថ្ងៃនេះកសិករដាំជីរមាន៧គ្រួសារ លើទំហំដីជាង៣០អា ស្មើនឹង៣០០០ម៉ែត្រការ៉េ ហើយនៅមានដាំដំណាំភ្លៅកង្កែបក្នុងលក្ខណៈជាបន្លែសុវត្ថិភាព ដែលអាចទទួលផលបានរាល់ថ្ងៃ។

អ្នកស្រី រិទ្ធ ចន្ថា បានរៀបរាប់ថា ៖

“ដំណាំជីរគ្រប់មុខ ផ្តល់ផលដល់អ្នកប្រមូលផល និងមានតម្រូវការជាប្រចាំថ្ងៃផងដែរ សម្រាប់ការប្រមូលយកទៅលក់នៅលើទីផ្សារ ដោយអាចកុម្ម៉ង់ដាច់ដោយឡែកក៏បានដែរ។”

តំណាងកសិកររូបនេះបានបញ្ជាក់ថា ដំណាំជីរគ្រប់មុខលក់ចេញបានតម្លៃខ្ពស់ គឺចន្លោះពី៥០០០រៀល ក្នុងមួយគីឡូក្រាម ហើយមានឈ្នួញ និងម៉ូយខ្លះត្រូវវេចខ្ចប់ផ្ញើតាមរថយន្តទៅតាមគោលដៅតែម្តង។ ​ ដោយក្នុងមួយថ្ងៃៗពួកគាត់អាចប្រមូលផល ពី១០០ ទៅ ១១០គីឡូក្រាម សរុបក្នុងការប្រមូលផលមួយថ្ងៃលក់បានប្រមាណ៥៥ម៉ឺនរៀល និង១សប្តាហ៍អាចទទួលបានប្រាក់ជាង៣លានរៀល( ៣ ៨៥០,០០០)។

សូមបញ្ជាក់ថា ជីរគ្រប់មុខ ត្បិតថាជារុក្ខជាតិដែលបងប្អូនអាចដាំដុះនៅជុំវិញផ្ទះក៏ពិតមែន ប៉ុន្តែរបៀបនៃការដាំឱ្យត្រឹមត្រូវតាមបច្ចេកទេសវានឹងឱ្យផលបានល្អដែរ ដែលកសិករត្រូវយល់ដឹងច្បាស់ពីបច្ចេកទេសនៃការរៀបចំដី ការគ្រប់គ្រងទឹក និងការថែទាំជាច្រើនទៀតទើបទទួលបានជោគជ័យ។ ចំណុចដំបូងដែលកសិករគួរគិតមុនគេគឺការជ្រើសរើសពូជ ដែលគេត្រូវជ្រើសពូជណាដែលសុទ្ធល្អមានប្រភពច្បាស់លាស់មានអាយុកាលត្រឹមត្រូវទើបធ្វើឱ្យការដាំដុះមានលក្ខណៈល្អប្រសើរ និងអាចទទួលបានទិន្នផលខ្ពស់ ព្រោះដំណាំនេះ មិនសូវរើសដី និងអាចធន់នឹងអាកាសធាតុបាន។ យោងតាមរបាយការណ៍មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងខេត្តមានក្រុមកសិករបណ្តុំដាំដុះ បន្លែសុវត្ថិភាពជាង៥០បណ្តុំសហគមន៍ ដែលក្នុងមួយបណ្តុំមាន១០០គ្រួសារ បានផលិតបន្លែសុវត្ថិភាព ដោយ​មិន​ប្រើប្រាស់ជីគីមី ហើយឆាប់ទទួលបានផល ។ បច្ចុប្បន្នទីផ្សារ បន្លែសុវត្ថិភាពទាំងនោះរួមមាន៖ ស្ពៃ សាឡាត់ ខ្ទឹមបារាំង ម្ទេស សណ្តែកកួរ ប៉េងប៉ោះ ខ្ទឹមស្លឹក ជីរគ្រប់មុខ ភ្លៅកង្កែបជាដើម រួមនិងដំណាំរួមផ្សំមួយចំនួនទៀតមានតម្រូវការទីផ្សារក្នុងស្រុកខ្ពស់ សម្រាប់ការនាំចេញទៅបណ្តាខេត្ត និងរាជធានីភ្នំពេញ ដែលធ្វើឱ្យជីវភាពរបស់កសិករ កាន់តែប្រសើរឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ