ចំនួនកសិករស្រូវមិត្តក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង កើនឡើងពី ៤១ ទៅ ១១៩ គ្រួសារ

ភ្នំពេញ ៖ គិតមកដល់ឆ្នាំ២០២៣នេះ គម្រោងស្រូវមិត្ដក្រៀលបានឈានចូលដល់ឆ្នាំទី៣ហើយ ដោយចំនួនកសិករស្រូវមិត្ដក្រៀលបានកើនឡើងពី ៤១គ្រួសារ ដល់១១៩គ្រួសារ។ ចំណែកផ្ទៃដីដាំស្រូវមិត្តក្រៀលមានការកើនឡើងពី ៣៧,៥ហិកតាដល់ ១២៥,៦១ហិតា មានទីតាំងនៅជាប់តំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

គម្រោងផ្ដល់ពូជស្រូវសម្រាប់ឆ្នាំទី១ និងឆ្នាំទី២ ដើម្បីលើកទឹកចិត្តឱ្យកសិករដាំស្រូវពូជពងលលក និងសម្បកការទឹម ជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី។ ចំណែកឯជីធម្មជាតិផ្ដល់ជូនចំនួន ៣ឆ្នាំ។ លើសពីនេះទៀតគម្រោងបានទទួលទិញតម្លៃស្រូវខ្ពស់ជាងទីផ្សារ ប្រសិនបើកសិករគោរពតាមលក្ខខណ្ឌទាំង១២របស់អង្គការ Nature Life ។

លោក សូត្រ ឡាំង កសិករស្រូវមិត្តក្រៀលមួយរូបបានបញ្ជាក់ថា គាត់រីករាយក្នុងការចូលរួមជាមួយគម្រោងស្រូវមិត្តក្រៀល ព្រោះបានទទួលការគាំទ្រជាពូជ ជីសរីរាង្គ និងទទួលបានវគ្គបណ្ដុះបណ្ដាលបច្ចេកទេសនៃការធ្វើកសិកម្មពីអ្នកជំនាញកសិកម្មរបស់អង្គការផងដែរ ជាពិសេសទៀតគឺបានចូលរួមអភិរក្សសត្វក្រៀល។

គិតមកដល់ឆ្នាំ២០២៣នេះគម្រោងស្រូវមិត្ដក្រៀលចូលដល់ឆ្នាំទី៣ហើយ ដោយចំនួនកសិករស្រូវមិត្ដក្រៀលបានកើនឡើងពី៤១គ្រួសារដដល់១១៩គ្រួសារ ដោយឡែក ចំណែកផ្ទៃដីដាំស្រូវមិត្តក្រៀលមានការកើនឡើងពី ៣៧,៥ហិកតាដល់១២៥,៦១ហិកតា មានទីតាំងនៅជាប់តំបន់ការពារទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ នេះមានន័យថា ដីស្រែជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង​​ សុទ្ធសឹងជាផ្ទៃដីរបស់កសិករស្រូវមិត្ដក្រៀល និងជាតំបន់ទ្រនាប់ដែលមានសុវត្ថិភាព និងផ្តល់ចំណីបន្ថែមសម្រាប់សត្វក្រៀលដែលជាសត្វកំពុងរងគ្រោះឈានទៅផុតពូជ។

លោក សូត្រ ឡាំង ក្នុងនាមជាកសិករស្រូវមិត្តក្រៀលមួយរូបបានបង្ហាញពីការអរគុណដល់មូលនិធិ KNCF និង Mandai Nature ដែលបានគាំទ្រហិរញ្ញវត្ថុដល់គម្រោងស្រូវមតិ្តក្រៀលនេះ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ កសិករដែលជាសមាជិកស្រូវមិត្តក្រៀលមកពី ៥ភូមិ(ភូមិកោះត្នោត, ភូមិជ្រេស, ភូមិអន្លង់ព្រីង,ភូមិព្រះទ្រហឹង,និងភូមិកោះចំការ) នៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាចនៃខេត្តកំពត សរុបកសិករ ៩៥គ្រួសារបានចូលរួមទទួលការបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់ជីធម្មជាតិសម្រាប់ដំណាំស្រូវក្នុងតំណាក់កាលលូតលាស់ដំបូង និងផ្សារភ្ជាប់បញ្ហាដែលកើតមានឡើងលើដំណាំស្រូវរបស់កសិករ ដើម្បីងាយស្រួលក្នុងការកំណត់ផែនការគ្រប់គ្រង និងកម្ចាត់រាល់កត្តាចង្រៃផ្សេងៗដើម្បីកាត់បន្ថយផលអវិជ្ជមានដល់ដំណាំស្រូវ។ ក្រោយទទួលបានការបណ្តុះបណ្តាលក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជាបានចែកចាយជីធម្មជាតិដល់កសិក រដើម្បីប្រើប្រាស់អោយទាន់ពេលដំណាក់កាលភ្ជួររាស់។

ដោយឡែក ក្រុមការងាររបស់អង្គការ Nature Life ក៏ទើបតែបញ្ចប់ការជំរឿនសត្វក្រៀលក្នុងរដូវមិនបន្តពូជនៅដែនជម្រកសត្វព្រៃលំផាត់សម្រាប់ឆ្នាំ២០២២-២៣ ដែលជាទីជម្រកដ៏សំខាន់មួយសម្រាប់ក្រៀលក្នុងការរកចំណី និងពងកូន។ ការជំរឿននេះត្រូវបានធ្វើឡើងចាប់ពីខែធ្នូ រហូតដល់ខែឧសភាជារៀងរាល់ឆ្នាំ និងនៅទូទាំងប្រទេស។  ជាលទ្ធផលសម្រាប់ការជំរឿនឆ្នាំ២០២២-២០២៣នេះ យើងកត់ត្រាបានក្រៀលបានចំនួន ១៦ក្បាល ដែលជាចំនួនខ្ពស់បំផុតក្នុងរយ:ពេល៥ឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ដែរថា ក្រៀល ជាបក្សីដែលមានកំពស់ខ្ពស់បំផុត និងអាចហើរបាន។ បក្សីដ៏ស្រស់ស្អាតនេះធ្លាប់មានចំនួនច្រើន និងមានរបាយស្ទើរពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចំនួនរបស់វាបានធ្លាក់ចុះយ៉ាងលឿនដោយសារកត្តាបាត់បង់ទីជម្រក ការបរបាញ់ និងប្រមូលពងកូនជាដើម។ នៅពេលបច្ចុប្បន្ននេះ ក្រៀលត្រូវបានចាត់ចូលជាប្រភេទងាយរងគ្រោះក្នុងបញ្ជីរក្រហម IUCN។ អរគុណ Critical Ecosystem Partnership Fund និង BirdLife-Vangard ដែលបានគាំទ្រដល់សកម្មភាពអភិរក្សនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

តម្រូវការប្រើប្រាស់ធ្យូងអនាម័យកំពុងបន្តកើនឡើង ខណៈដែលតម្លៃឧស្ម័នហ្គាសឡើងថ្លៃ

ជំនួញ, ព្រឹត្តិការណ៍

• 19/05/2026

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការជំរុញបរិវត្តកម្មឌីជីថលសម្រាប់អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/05/2026

ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH)

វៀតណាម អាចជាអ្នកឈ្នះមុនគេក្នុងសង្គ្រាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/05/2026

ប្រទេសវៀតណាម កំពុងក្លាយជាតួអង្គទទួលបានផលប្រយោជន៍ដ៏ធំធេង និងគួរឱ្យភ្ញាក់ផ្អើលបំផុតពីសង្គ្រាមបន្ទះឈីបសកល (Chip War)

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មកែច្នៃធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

អ្នកអភិវឌ្ឍន៍លំនៅឋាន​តម្លៃសមរម្យនៅកម្ពុជា នឹងទទួលបានការលើកទឹកចិត្តខ្ពស់​ពីរាជរដ្ឋាភិបាល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អ្នកវិនិយោគ​ទាំង​ក្នុង និងក្រៅប្រទេស​ដែលផ្ដោតលើការ​អភិវឌ្ឍ​លំនៅឋានតម្លៃ​សមរម្យ​នៅកម្ពុជា​ នឹងទទួលបានការ​លើកចិត្តខ្ពស់​រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យការ​ផ្គត់ផ្ឡត់​លំនៅឋានដែលជាតម្រូវការពិតប្រាកដពីប្រជាពលរដ្ឋ

រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

លោកបណ្ឌិតបន្តថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធពារសង្គម រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាន និងកំពុង បន្តអនុវត្តគោលនយោបាយជាតិនៅប្រទេសកម្ពុជា ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាល ជាពិសេសប្រជាពលរដ្ឋ

ចរន្តសេដ្ឋកិច្ចរបស់ចិន មានកំណើនយឺតជាងការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សកម្មភាពសេដ្ឋកិច្ចរបស់ចិន កាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការរំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ

៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី