រយៈពេល៦ខែ កម្ពុជានាំចេញទំនិញទៅអាមេរិកក្នុង​ទឹកប្រាក់ជាង ៤០០០លានដុល្លារ

យោងតាមទិន្នន័យដែលចេញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជា​បាន​នាំចេញទំនិញចម្រុះទៅកាន់ទីផ្សារសហរដ្ឋអាមេរិកគិតជាទឹកប្រាក់សរុបប្រមាណជា ៤.២ ពាន់លាន​ដុល្លារ។ ដែលចំនួននេះបានថយ​ចុះ​ជិត ៩% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២​កន្លងទៅ។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក ​ក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ មានចំនួនទឹកប្រាក់ជាង ៤.៣៥ពាន់លានដុល្លារ ថយចុះ ៩.៦ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះ សម្រាប់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញទៅអាមេរិកក្នុងទឹកប្រាក់ជាង ១​ពាន់លានដុល្លារ កើនឡើង ១៣ភាគរយ បើធៀបនឹងឆ្នាំ២០២២។ រីឯការនាំចូលពីអាមេរិកមកវិញ​មានចំនួនទឹកប្រាក់ចំនួន ២៥លានដុល្លារ ធ្លាក់ចុះជាង ២៥ភាគរយ។

ទំនិញសំខាន់ៗដែល​កម្ពុជា​នាំទៅ​អាមេរិក មានដូចជា ​សម្លៀកបំពាក់ ផលិត​​ផល​ធ្វើដំណើរ ស្បែកជើង គ្រឿង​បង្គុំ​អេឡិចត្រូនិក គ្រឿង​​អគ្គិសនី និង​កង់ ខណៈ​ទំនិញ​អាមេរិក​នាំមក​កម្ពុ​ជា មាន​ដូច​​ជា រថយន្ត ឧបករណ៍​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន ផលិតផល​ប្រើ​បច្ចេក​វិទ្យា​ទំនើបៗ និង​ឱសថ​ជាដើម។

គួរកត់សម្គាល់ថា បន្ទាប់ពីទីផ្សារអាមេរិក កម្ពុជាបាននាំចេញទំនិញចម្រុះទៅកាន់ទីផ្សារប្រទេសចិន ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៧១៣លានដុល្លារ កើនឡើង ១៦.៦ភាគរយ បើធៀបនឹងឆ្នាំ២០២២ កន្លងទៅ។

កាលពី​ឆ្នាំ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទឹកប្រាក់​សរុប​ជាង ៩ ២៨១​ ពាន់​លាន​ដុល្លារ កើនឡើង ១៨,៦​ ភាគរយ​បើ​ធៀប​ឆ្នាំ២០២១ ដែលមាន​ចំនួន ៧ ៨២៦ ​ពាន់​លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុ​ជា មាន​ទឹកប្រាក់​ជិត ៨ ៩៦៩ ​លាន​ដុល្លារ កើនឡើង ១៩,៧ ​ភាគរយ និង​នាំចូល​មាន​ចំនួន​ជាង ៣១២ ​លាន​ដុល្លារ ធ្លាក់ចុះ ៧,១ ​ភាគរយ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផលនេសាទកម្ពុជា កើនឡើងដល់ជិត ១ លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

នៅក្នុងឆ្នាំ ២០២៥ ផលិតកម្មជលផលសរុបរបស់កម្ពុជាសម្រេចបានជិត ១ លានតោន  មានការកើនឡើង ៥,៦ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ក្រសួងសេដ្ឋកិច្ច សម្រេចឱ្យបញ្ឈប់ការផ្តល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ ខែកញ្ញា

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការដាច់ខាតដោយបញ្ជាឱ្យបញ្ឈប់ទាំងស្រុងនូវការផ្តល់ ឬការប្តូររង្វាន់នៅលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះជាកំហិត

ចិន​ សាងសង់នាវាដឹកជញ្ជូនខ្នាតយក្សទី៣ របស់ខ្លួនរួចរាល់ មានសមត្ថភាពផ្ទុករថយន្តរហូតដល់ទៅ ១០ ០០០ គ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/07/2026

ក្រុមហ៊ុនផលិតនាវារបស់ប្រទេសចិន Guangzhou Shipyard International (GSI) បានប្រគល់នាវាដឹកជញ្ជូនយានយន្តស៊េរីថ្មីមួយគ្រឿងទៀតជាផ្លូវការ ដើម្បីដាក់ឱ្យដំណើរការក្រោមការជួលដោយក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Glovis

កូនខ្មែរ កែច្នៃម្ហូបប្រពៃណី នាំចេញទៅលក់ដល់ទីផ្សារ ៥ ប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

កូនខ្មែរកែច្នៃម្ហូបប្រពៃណីមានរសជាតិឆ្ងាញ់ និងមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព រហូតទទួលបានការគាំទ្រខ្លាំង ចាប់តាំងពីទីផ្សារក្នុងស្រុក រហូតនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិធំៗចំនួន ៥ ក្នុងតំបន់អាស៊ី និងអឺរ៉ុបទៀតផង

លោក ដូណាល់ ត្រាំ រកចំណូលបានជាង ១ ពាន់លានដុល្លារពីគ្រីបតូ និងរាប់លានដុល្លារបន្ថែមទៀតពីអាជីវកម្មផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២៥ អាចរកចំណូលបានជាង ១ ពាន់លានដុល្លារពីការធ្វើអាជីវកម្មគ្រីបតូ រួមជាមួយនឹងប្រាក់ចំណូលជាច្រើនលានដុល្លារទៀតពីការប្រកបអាជីវកម្មចម្រុះរបស់លោក

សហគ្រិន​វ័យ​ក្មេង​ ឈុន ស៊ីណាត បង្កើតផលិតផល​ទឹក​ម៉ាយូនេស​ ផ្គត់ផ្គង់លើទីផ្សារ​ជំនួស​ឱ្យផលិតផលថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/07/2026

យុវជនវ័យក្មេងដែលមានអាយុទើបតែជាង ២០ ឆ្នាំ បានបង្កើតស្នាដៃដ៏គួរកោតសរសើរក្នុងវិស័យម្ហូបអាហារនៅកម្ពុជា ដោយយុវជនរូបនេះ បានបង្កើតនូវផលិតផលទឹកម៉ាយូនេស សម្រាប់ផ្គត់ផ្គង់លើទីផ្សារជំនួសឱ្យផលិតផលរបស់ថៃ

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងបញ្ហាពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះស្រាយបែបបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/07/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងបញ្ហាពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះស្រាយបែបបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍

តម្លៃប្រេងនៅកម្ពុជាបន្តធ្លាក់ចុះ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ា​​បានធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

តម្លៃប្រេងសាំងនៅកម្ពុជា បន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានធូរស្បើយ ចាប់តាំងពីពាក់កណ្ដាលខែមិថុនា

ក្រសួងរៀបចំដែនដី លើកទឹកចិត្តវិស្វករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបទពិសោធន៍ថ្មីៗលើវិស័យសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/06/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានបំណងជំរុញឱ្យវិស្វករ និងស្ថាបត្យករកម្ពុជា ទៅបម្រើការងារនៅក្រៅប្រទេស ដើម្បីទទួលបានទាំងប្រាក់ចំណូល និងបទពិសោធន៍ថ្មីៗលើវិស័យសំណង់ មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី ៦០០ហិកតា នៅខេត្តកំពង់ធំ នឹងប្រែក្លាយកម្ពុជាពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាការនាំចេញផលិតផលកែច្នៃសម្រេច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីទំហំ ៦០០ហិកតា នៅខេត្តកំពង់ធំ នឹងប្រែក្លាយកម្ពុជា ពីប្រទេសនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាអ្នកនាំចេញផលិតផលកែច្នៃសម្រេច