ចង់រក្សាទុកស្នាដៃសម្រាប់កូនចៅជំនាន់ក្រោយ ស្ត្រីម្នាក់​បង្កើតអាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ធ្វើពីស្ពាន់

ម៉ាដាមច្នៃ គឺជាហាងលក់វត្ថុអនុស្សាវរីយ៍បែបប្រណិតដែលផលិតចេញពីស្ពាន់ ខណៈដែលរាល់វត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ សុទ្ធតែផលិតឡើង​ដោយដៃ និងឆ្លាក់ចេញជាក្បាច់ផ្សេងៗដែលតំណាងឱ្យកេរតំណែលរបស់ខ្មែរ។

ហាងមួយនេះត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១៩ ចំពេលដែលជំងឺកូវីដកំពុងរីករាលដាលខ្លាំង ប៉ុន្តែដោយទឹកចិត្តស្រឡាញ់ចំពោះ​ការងារ​នេះ ព្រមទាំងមានគ្រួសារជាជាងចម្លាក់ស្រាប់ផងនោះ ស្ត្រីម្នាក់បានជំនះ និងរិះរកគ្រប់វិធីដើម្បីឱ្យអាជីវកម្ម​របស់ខ្លួនអាច​ឆ្លងផុតវិបត្តិ​សកល​លោកនោះ។

អ្នកស្រី ឈឿន ពុទ្ធារី ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ «ម៉ាដាមច្នៃ» បានលើកឡើងឱ្យដឹងថា ដើម្បីអាចទ្រទ្រង់អាជីវកម្មបាន អ្នកស្រីបានជ្រើស​រើស​យកវិធីបង្វិលទុន ដែលលុះ​ត្រាតែមាន​ការ​កម្មង់ទិញទើបអ្នកស្រីឱ្យជាងធ្វើ ឬផលិត។ ម្យ៉ាងទៀត អ្នកស្រីតម្រូវឱ្យអតិថិជនបង់ប្រាក់កក់មុន​ពាក់កណ្ដាល ដើម្បីអ្នកស្រីអាចយក​ប្រាក់​នោះ​ទៅបន្តធ្វើការងារទៀត។

សម្រាប់អ្នកស្រី នេះមិនមែនជាអាជីវកម្មដែលអាចជោគជ័យ ត្រចះត្រចង់​ និងអាចរកចំណូល​ឱ្យអ្នក​ស្រីក្នុងចំនួនច្រើននោះទេ ប៉ុន្តែវាជាការ​ផ្ដោត​ការយកចិត្តទុកដាក់លើផលប្រយោជន៍សង្គមមួយផ្នែក។ ជាក់ស្ដែង តាមរយៈអាជីវកម្មរបស់អ្នកស្រី ប្រជាសហគមន៍ដែលមាន​វ័យ​ចំណាស់ និងមិនមានចំណូលចូលគ្រួសារអាចទទួលបានឱកាស​ការងារជា​ប្រចាំ។ មិនត្រឹមតែប៉ុណ្ណោះ ក្មេងៗជំនាន់ក្រោយដែលមិនមាន​ឱកាសសិក្សាអប់រំបានវែងឆ្ងាយក៏អាចរៀនពីជំនាញនេះផងដែរ។ អ្វីដែលសំខាន់បំផុតសម្រាប់អាជីវកម្មអ្នកស្រី គឺក្បាច់បុរាណដែលទាក់​ទង​នឹងវប្បធម៌ អរិយធម៌ខ្មែរ ដែលអ្នកស្រី និងបុគ្គលិកបានឆ្លាក់ជាប់នៅលើស្ពាន់ទាំងនោះ។ ការកែច្នៃផលិតផលនីមួយៗ គឺទាមទារការយក​ចិត្ត​ទុកដាក់ផ្ចិតផ្ចង់យ៉ាងខ្លាំងទម្រាំអាចបានផលិតផលនីមួយៗ។

ការច្នៃចេញជាផ្ការំដួល ថូផ្កា ដែលមានក្បូក្បាច់រចនា រូបរាងផ្លែឈើរបស់ខ្មែរ រូបរាងសត្វផ្សេងៗ និងផ្ទាំងស៊ុមសម្រាប់​ដាក់តាំងផ្ទះ​ដោយមានរូប​ប្រាសាទ​អង្គរវត្តជាដើម តែងតែផ្ទុះការចាប់អារម្មណ៍ ច្រើនពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម។

តាមរយៈ​ស្នាដៃទាំងនេះរបស់អ្នកស្រី គឺបានបង្ហាញពីភាពប្រណិតនៃផលិតផលនីមួយៗ ជាពិសេស ពីភាពច្នៃប្រឌិតរបស់អ្នកឆ្លាក់ ក្នុងការដាក់​បញ្ចូលនូវក្បាច់ភ្ញីខ្មែរចូលទៅក្នុងស្ពាន់ទាំងនោះ ហើយទម្រាំអាចទទួលបានវត្ថុអនុស្សាវរីយ៍មួយៗគឺត្រូវការចំណាយពេលវេលាច្រើន។ ប្រសិន​បើជារបស់នោះតូចល្មមទេ វាត្រូវការពេលពី ៤ថ្ងៃទៅ ១សប្ដាហ៍ ប៉ុន្តែបើរបស់នោះធំ ហើយមានក្បាច់ច្រើន អាចចំណាយពេល​រហូត​ដល់​៣ខែ។

សម្រាប់បច្ចុប្បន្ន អាជីវកម្មរបស់អ្នកស្រីថ្វីត្បិតថានៅក្មេងខ្ចីនៅឡើយ ក៏ប៉ុន្តែវាបានសម្រេចបំណងដ៏ធំ​របស់អ្នកស្រីជាបណ្ដើរៗ គឺការធ្វើឱ្យក្មេង​ជំនាន់ក្រោយបានស្គាល់ពីភាពសម្បូរបែបនៃចម្លាក់ខ្មែរ។ លើសពីការរំពឹងទុក អាជីវកម្មរបស់អ្នកស្រីក៏មានការជាវទិញច្រើន ដែលគោល​បំណង​នៃការទិញគឺយកទៅដាក់តាំងលម្អផ្ទះ ហាង ឬទីតាំងផ្សេងៗ និងជូនជាកាដូដល់មនុស្សជាទីស្រលាញ់ជាដើម។

មិនថាក្នុងរូបភាពណា​ អ្នកស្រីមានការសប្បាយចិត្តដែលអាជីវកម្មអ្នកស្រីបានចូលរួមជួយផ្សព្វផ្សាយ វប្បធម៌ខ្មែរដល់សាធារណៈជនបានស្គាល់ បានយល់ដឹងកាន់តែទូលំទូលាយ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)