ធនាគាររដ្ឋធំៗរបស់ចិននាំគ្នាលក់ប្រាក់ដុល្លារអាមេរិកដើម្បីទិញប្រាក់យ័ន

បរទេស ៖ យោងទៅតាមប្រភពពី Markets Insider បានរាយការណ៍ថា ធនាគាររដ្ឋធំៗរបស់ចិនកំពុងមមាញឹកក្នុងការលក់ប្រាក់ដុល្លារអាមេរិកដើម្បីទិញប្រាក់យ័ននៅក្នុងទីផ្សារប្តូរប្រាក់បរទេសទាំងក្នុង និងក្រៅប្រទេសកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីទប់ទល់នឹងការធ្លាក់តម្លៃប្រាក់យ័ន។

ទន្ទឹមនឹងនេះ ចិនបានស្នើឱ្យធនាគារគ្រប់គ្រងដោយរដ្ឋចាត់វិធានការនៅក្នុងទីផ្សាររូបិយប័ណ្ណក្នុងសប្តាហ៍នេះ ដើម្បីកំណត់ភាពប្រែប្រួលនៃប្រាក់យ័ន។ លើសពីនេះ មន្ត្រីជាន់ខ្ពស់ចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងលើវិធានការកាត់បន្ថយបរិមាណទុនបម្រុងរូបិយប័ណ្ណបរទេស ដើម្បីទប់ទល់នឹងសេដ្ឋកិច្ចមិនឱ្យធ្លាក់ចុះបន្ថែមទៀត។ គេយល់ឃើញថា វាគឺជាយុទ្ធសាស្ត្រស្រដៀងគ្នាទៅនឹងយុទ្ធសាស្ត្រកាលពីឆ្នាំ២០២២ នៅពេលដែលធនាគារកណ្តាលចិនបានស្នើសុំឱ្យធនាគាររដ្ឋធំៗត្រៀមខ្លួនលក់ប្រាក់ដុល្លារចេញដើម្បីទិញប្រាក់យ័ន។ អ្នកវិនិយោគម្នាក់ដែលរស់នៅទីក្រុងសៀងហៃនិយាយថា ការលក់ប្រាក់ដុល្លារចេញពីធនាគាររដ្ឋបានក្លាយទៅជារឿងធម្មតាហើយ ដើម្បីទប់ទល់នឹងការធ្លាក់តម្លៃប្រាក់យ័ន។

នៅក្នុងខែនេះ ប្រាក់យ័នចិនបានធ្លាក់តម្លៃប្រហែល ២,៤ ភាគរយ ឬ ៧,៣៥ យ័នក្នុង ១ ដុល្លារ។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ធនាគារកណ្តាលរបស់ចិនបាននិយាយថា ទីផ្សាររូបិយប័ណ្ណបរទេស គឺស្របតាមមូលដ្ឋានគ្រឹះ ហើយខ្លួនប្តេជ្ញាថានឹងទប់ស្កាត់ការឡើងចុះនៃតម្លៃប្រាក់យ័ន។ ទោះជាយ៉ាងណាក្តី វាក៏ជាបញ្ហាមួយស្មុគស្មាញផងដែរ ដោយសារ​ធនាគារកណ្តាល​ចិនត្រូវ​រក្សា​ស្ថិរភាព​នៃប្រាក់​យ័ន ខណៈដែល​​ព្យាយាម​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ។

ស្របពេលនេះដែរ អ្នកបង្កើតគោលនយោបាយបានកំណត់នូវអត្រាយោងប្រចាំថ្ងៃដ៏រឹងមាំមួយចំនួនសម្រាប់ការជួញដូរជាប្រាក់យ័ន។ ដើម្បីជួយស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ពួកគេក៏បានអនុវត្តការកាត់បន្ថយអត្រាការប្រាក់មួយចំនួន ដែលជាមូលហេតុធ្វើឲ្យប្រាក់យ័នធ្លាក់ចុះតម្លៃ។ យ៉ាងណាមិញ កាលពីសប្តាហ៍មុនកន្លងទៅនេះ តួលេខនៃការលក់រាយ និងទិន្នផលឧស្សាហកម្មបានបង្ហាញថា កំណើនកំពុងធ្លាក់ចុះកាន់តែខ្លាំង។ កាលពីដើមខែសីហានេះ ការិយាល័យស្ថិតិជាតិរបស់ចិននិយាយថា តម្លៃអ្នកប្រើប្រាស់ប្រចាំឆ្នាំបានធ្លាក់ចុះនៅខែកក្កដាជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំ ដែលជំរុញឱ្យមានការភ័យខ្លាចអំពីបរិត្តផរណា (ការធ្លាក់ចុះនៃថ្លៃទំនិញ និង សេវាកម្ម)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ