ហត្ថានារី អាជីវកម្មផលិតផលធម្មជាតិសម្រួលដល់ការរស់នៅ និងលើកកម្ពស់ជីវភាពស្ត្រីជនបទ

ដោយមើលឃើញពីបញ្ហាសុខភាព ពិសេសផ្នែកអារម្មណ៍ និងស្មារតី ដែលបងប្អូនយើងមានភាពតានតឹង និងហត់នឿយច្រើន យុវតីមួយរូបបានច្នៃបង្កើតនូវផលិតផលធម្មជាតិដែលអាចកាត់បន្ថយស្ត្រេស បំបាត់ភាពហត់នឿយ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយក្នុងការរស់នៅប្រចាំថ្ងៃ។

ហត្ថានារី ជាអាជីវកម្មមួយផ្ដោតលើការផលិតតែរុក្ខជាតិ ទៀនក្រអូបប្រហើរ ក្រមួនជំនួយដំណេក និងក្រែមការពារមូស ដែលជាប្រភេទផលិតផលបែប Healing ដោយប្រមូលយកទិន្នផលរុក្ខជាតិតាមរដូវកាលកែច្នៃជាផលិតផល ពិសេសគឺផលិតឡើងដោយស្ត្រីនៅជនបទ។

កញ្ញា ភាព សុថុន ស្ថាបនិក ហត្ថានារី បានមានប្រសាសន៍ថា៖

«កត្តាសំខាន់ៗដែលជំរុញឱ្យខ្ញុំបង្កើតហត្ថានារីឡើងគឺដោយសារមើលឃើញពីបញ្ហារបស់បងប្អូនយើងផង ណាមួយមានជំនាញផ្នែកគីមីចំណីអាហារស្រាប់ផង ទើបខ្ញុំចង់ប្រើជំនាញនេះដើម្បីបង្កើតនូវអ្វីដែលជះផលវិជ្ជមានដល់ការរស់នៅ ពិសេសជួយជីវភាពបងប្អូនស្ត្រីនៅជនបទបានមួយកម្រិតផងដែរ»។

កញ្ញាបន្ថែមថា ដំណើរការនៃសង្វាក់ផលិតកម្មទាំងអស់ គឺធ្វើឡើងដោយដៃទាំងស្រុង រាប់ទាំងការផលិត ការរចនានៅលើសំបកកញ្ចប់ និងការវេចខ្ចប់គឺមិនប៉ះពាល់ដល់បរិស្ថាននោះទេ។

សម្រាប់ ផលិតផលរបស់ហត្ថានារី ផ្ដោតលើ គ្រីមធម្មជាតិ ដូចជា គ្រីមការពារមូស គ្រីមជំនួយដំណេក និងគ្រីមលាបនៅពេលឈឺក្បាល ចំណែកប្រភេទតែមាន ៩រសជាតិ មានដូចជា តែរមៀត តែខ្ញី និងតែស្លឹកគ្រៃលាយស្លឹកក្រូច និងរំដេង តែផ្កាអមតៈ តែស្លឹកតើយ តែផ្កាឡេវអាវ តែម្ជូរព្រឹក និងតែព្នៅ។ ក្រៅពីនេះគេក៏មានជាប្រភេទទៀនក្រអូបដែលមានចំនួន ១២ក្លិន ផ្សំឡើងពីវត្ថុធាតុដើមក្នុងស្រុក និងមានការរចនារូបលើដបទឹកផងដែរ។

កញ្ញាបន្ថែមទៀតថា៖

«រាល់ផលិតផលសុទ្ធតែមានរឿងរ៉ាវផ្សេងៗគ្នានៅពីក្រោយ ដូចជារូបនៅលើដបទឹកដែលមានរូបផ្កាកំប្លោកពណ៌ស្វាយ ដោយសារខ្ញុំចូលចិត្តពណ៌ស្វាយ ហើយផ្កាកំប្លោកគឺគ្រួសារខ្ញុំចូលចិត្តញ៉ាំតាំងពីខ្ញុំនៅក្មេងដែលខ្ញុំចង់រំឭកពីការចងចាំល្អៗទាំងនេះ ហើយក៏មានរូបបញ្ជាក់ពីខេត្តនីមួយៗដែលយើងកំពុងធ្វើជាមួយបងប្អូនស្ត្រីមេផ្ទះ ស្ត្រីពិការ និងស្ត្រីម៉េម៉ាយដូចជានៅ ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពត និងភ្នំពេញ»។

ពាក់ព័ន្ធនឹងការ ស្ថាបិករូបនេះបន្តថា ការផលិតទៀនគឺងាយស្រួល ដែលអាចផលិតបានលឿនដល់ទៅរាប់រយ ឬរាប់ពាន់កែវក្នុងមួយថ្ងៃ ដោយសារការផលិតគឺយើងត្រូវការស្ងោរក្រមួនលាយជាមួយប្រេងរុក្ខជាតិរួចចាក់ចូលកែវ រង់ចាំឱ្យវាស្ងួតជាការស្រេច។ ឯការផលិតតែក៏មិនខុសពីការផលិតទៀនប៉ុន្មានដែរ តែគេត្រូវចំណាយពេលយូរជាងក្នុងការលាងសម្អាត និងចិតវត្ថុធាតុដើមឱ្យបានស្អាត និងត្រូវទំហំ ទើបយកទៅសម្ងួត។

គួរបញ្ជាក់ដែរថា ក្នុងការចាប់ផ្ដើម កញ្ញា សុថុន បានបង្កើតអាជីវកម្មនេះឡើងនៅឆ្នាំ២០១៩ ដោយប្រើដើមទុនតិចតួច ដោយសារខ្លួននៅកំពុងរៀនផង និងធ្វើការងារ freelance នៅឡើយ។ អ្វីដែលកញ្ញាចងចាំនោះគឺ មានលុយត្រឹម​ ១៦ដុល្លារដើម្បីទិញវត្ថុធាតុដើមក្នុងការផលិតតែរុក្ខជាតិ ហើយបានដាក់លក់ ជាលក្ខណៈ refill store នៅក្រុមហ៊ុន ដោយមានការគាំទ្រច្រើនទាំងបងប្អូនខ្មែរ និងបរទេស ទើបគេអាចបង្វិលដើមទុនដើម្បីផលិតបន្ថែម ទិញសម្ភារសម្រាប់វេចខ្ចប់ និងបង្កើតជាយីហោខ្លួនឯងដូចសព្វថ្ងៃ។

យ៉ាងណាមិញ បញ្ហាប្រឈមខ្លាំងនៅពេលចាប់ផ្ដើមនោះគឺ ដោយសារស្ថាបនិករូបនេះចេះទំនាញតែមួយមុខ ដែលត្រូវការរៀនជំនាញផ្សេងៗជាច្រើនទៀតដើម្បីដំណើរការអាជីវកម្មមួយបាន។ ដោយឡែកបច្ចុប្បន្ន ហត្ថានារីក៏អាចចំណេញខ្លះហើយ អ្វីដែលសំខាន់គឺយើងនៅមានស្តុកឥវ៉ាន់ច្រើន និងមានលទ្ធភាពអាចបង្កើតផលិតផលថ្មីផ្សេងៗទៀតបាន។ នេះជាអ្វីដែលម្ចាស់អាជីវកម្មរូបនេះបានលើកឡើង។

ចុងក្រោយ កញ្ញា ភាព សុថុន ក៏មានក្ដីស្រមៃគឺចង់បានពង្រីកការផលិតផលិតផលពីរុក្ខជាតិនេះឱ្យកាន់តែធំ អាចជួយដល់ស្ត្រីអ្នកផលិតបានកាន់តែច្រើន និងមានផលិតផលធម្មជាតិច្រើនមុខដើម្បីសម្រួលដល់ការរស់នៅ និងរក្សាការវេចខ្ចប់មិនប៉ះពាល់ដល់បរិស្ថាន និងប្រើប្រាស់បានយូរ៕   


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី