បច្ចេកទេសថ្មីរបស់ស្វីស ផលិតសាំងចាក់យន្តហោះទាញយកពីពន្លឺព្រះអាទិត្យ និងបរិយាកាស

វិស័យអាកាសចរណ៍ គឺជាមធ្យោយបាយដឹកជញ្ជូនដ៏មានភាពចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍសកលលោកបើទោះបីជាបច្ចុប្បន្ននេះគេរកឃើញថាសកម្មភាពហោះហើររបស់យន្តហោះទាំងអស់លើពិភពលោកបានបង្កជាឧស្ម័នកាបូនឌីអុកស៊ីតក្នុងចំណែកដល់ទៅ៣ភាគរយនៃការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាសក៏ដោយ។

ការប្រើប្រាស់ប្រេងឥន្ឌនៈដែលមានចំហេះហ្វូស៊ីលខ្ពស់គឺជាកត្តាសំខាន់ដែលធ្វើឲ្យវិស័យនេះបានចូលរួមក្នុងការបំផ្លាញបរិស្ថានភពផែនដី ដូច្នេះហើយថ្មីៗនេះក្រុមអ្នកស្រាវជ្រាវមកពីប្រទេសស្វីសបានរកឃើញបច្ចេកទេសដ៏ពិសេសមួយដែលអាចផលិតប្រេងសាំងសម្រាប់ចាក់យន្តហោះតាមវិធីសាស្ត្រផ្សេងជំនួសឲ្យវិធីសាស្ត្របែបប្រពៃណីនេះ។

វិទ្យាស្ថានស្រាវជា្រវសាធារណៈ ETH Zurich ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Zurich ប្រទេសស្វីសបានដំណើរការបច្ចេកទេសផលិតសាំងចាក់យន្តហោះចេញពីទីតាំងសាកល្បងមួយកន្លែង។

អ្វីដែលគេអាចមើលឃើញនៅទីតាំងនោះគឺជាប៉មមួយដែលសង់នៅចំកណ្តាលបណ្តុំនៃកញ្ចក់ប្រមាណជា ១៦៩បន្ទះ។ ចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យចេញពីកញ្ចក់ទាំងអស់នោះត្រូវបានចំណាំងផ្លាតត្រឡប់មកកាន់ប្រហោងតូចៗនៅប៉មជាមួយនឹងកំដៅខ្លាំងជាងកំដៅព្រះអាទិត្យដែលបានទទួលដល់ទៅជាង ២ ៥០០ ដង ។

ម៉ាស៊ីននៅពីខាងក្នុងប៉មមានតួនាទីក្នុងការប្រើប្រាស់កំដៅដ៏ខ្លាំងក្លានេះដើម្បីបំប្លែងឧស្ម័នកាបូនឌីអុកស៊ីត ឬ CO2 និងទឹកដែលមាននៅបរិយាកាសទៅជាអ៊ីដ្រូសែ និងកាបូនម៉ូណូអុកស៊ីត ដែលសារធាតុទាំង ២ នេះត្រូវបានធ្វើប្រតិកម្មបញ្ចូលគ្នាផលិតបានទៅជា Syngas ។ Syngas នេះហើយគឺជាសមាសធាតុសំខាន់បំផុតចុងក្រោយក្នុងការទាញយកទៅបំប្លែងបន្តផលិតទៅជាប្រេងសាំងដែលអាចចាក់យន្តហោះបាន។

គួរឲ្យដឹងដែរថា ទីតាំងសាកល្បងរបស់ ETH Zurich បច្ចុប្បន្នស្ថិតក្នុងទំហំមួយដែលគេអាចផលិតបានសាំងសម្រាប់ចាក់យន្តហោះប្រមាណជាង ៤០លានលីត្រក្នុងមួយឆ្នាំ ឬគ្រប់គ្រាន់ឲ្យយន្តហោះមួយគ្រឿងធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិចរហូតទៅដល់ ៦០០ដង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)