គន្លឹះសន្សំប្រាក់ ៤ យ៉ាង សម្រាប់យុវជន ដើម្បីឆ្ពោះទៅរកភាពជោគជ័យផ្នែកហិរញ្ញវត្ថុនាពេលអនាគត

ភ្នំពេញ ៖ ពេលអ្នកនៅក្មេង ជាធម្មតា អ្នកគិតថា ការសន្សំប្រាក់ហាក់ដូចជាកិច្ចការដែលមិនអាចទៅរួច ឬលំបាក ប៉ុន្តែកិច្ចការដែលអ្នកអាចបង្កើតទម្លាប់សន្សំបាន នោះគឺការចាប់ផ្តើមបែងចែកចំណូល និងចំណាយប្រចាំខែឱ្យច្បាស់លាស់ បើទោះបី​ការសន្សំ​លុយទុកមានចំនួន​បន្តិច​បន្តួច​ជា​រៀងរាល់​ខែក៏ដោយ តែវា​អាចនឹងជួយ​អ្នកបានច្រើននាពេលអនាគត។

គន្លឹះសន្សំលុយទាំង ៤ ខាងក្រោមនេះ នឹងអាចជួយអ្នកឱ្យចាប់ផ្តើមនៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យផ្នែកហិរញ្ញវត្ថុនាពេលអនាគត។

១. បង្កើតផែនការហិរញ្ញវត្ថុ ៖ អ្នកប្រហែលធ្លាប់បានឮពីមុនមកហើយថា ការបង្កើត និងប្រកាន់ខ្ជាប់នូវផែនការហិរញ្ញវត្ថុ គឺជាវិធីដ៏ល្អបំផុតមួយដែលអ្នកអាចសន្សំប្រាក់បាន។ ការ​បង្កើត​ផែនការហិរញ្ញវត្ថុមិន​មាន​ន័យ​ថា ​អ្នក​ត្រូវ​បោះបង់​ការ​ដើរកម្សាន្ត​អស់​មួយ​ជីវិត​នោះ​ទេ។ តាមរយៈការបង្កើតផែនការហិរញ្ញវត្ថុ អ្នកនឹងអាចឃើញពីការចំណាយលុយរបស់អ្នកជារៀងរាល់ខែ ដូច្នេះអ្នកអាចបែងចែកលុយរបស់អ្នកសម្រាប់ការសន្សំប្រចាំខែ ចំណាយប្រចាំខែ និងការកម្សាន្តជាដើម។

២. កុំរង់ចាំក្នុងការចាប់ផ្តើមសន្សំ ៖ ការសន្សំហាក់ដូចជាកិច្ចការមួយលំបាកនៅពេលនេះ ប៉ុន្តែការទុកលុយតែ ២ ឬ ៣ម៉ឺនរៀលក្នុងមួយសប្តាហ៍ ក៏អាចមានផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកនាពេលអានាគតផងដែរ។ ចូរពិនិត្យចំណូលរបស់អ្នក ដើម្បីមើលថា តើលុយប៉ុន្មានដែលអ្នកអាចបញ្ចូលទៅក្នុងគណនីសន្សំរបស់អ្នកក្នុងមួយខែ។

៣. សន្សំ ១ ភាគ ៣ នៃប្រាក់ចំណូលរបស់អ្នក ៖ ប្រសិនបើអ្នកមិនប្រាកដថា អ្នកគួរសន្សំប៉ុន្មាននោះទេ អ្នកជំនាញក៏ណែនាំឱ្យសន្សំ ១ ភាគ ៣ នៃប្រាក់ចំណូលរបស់អ្នក ប្រសិនបើអ្នកអាចធ្វើបាន។ តាមរយៈការសន្សំប្រាក់មួយភាគបីនៃចំណូលរបស់អ្នកនេះ ឧទាហរណ៍ថា ក្នុងមួយថ្ងៃ អ្នករកចំណូលបាន ៣ ម៉ឺនរៀល នោះអ្នកអាចទុក ១ ម៉ឺនរៀលសម្រាប់សន្សំ។ បើអ្នកអាចធ្វើបាន នោះអ្នកកំពុងធ្វើឱ្យខ្លួនអ្នកកាន់តែងាយស្រួលក្នុងការរួចផុតពីការលំបាកផ្នែកហិរញ្ញវត្ថុនាពេលអនាគត ដូចជាការបាត់បង់ការងារ និងការចំណាយចាំបាច់មួយចំនួន ដែលអ្នកមិនដឹងទុកជាមុន។

៤. បង្កើតបញ្ចប់សន្សំ សម្រាប់គ្រាអាសន្នណាមួយ ៖ មធ្យោបាយដ៏ល្អមួយទៀតដើម្បីសន្សំសម្រាប់គ្រាលំបាកផ្នែកហិរញ្ញវត្ថុនោះ គឺត្រូវចាប់ផ្តើមបង្កើតគណនីសន្សំ នៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ តែត្រូវប្រាកដថា គណនីសន្សំនោះ អ្នកអាចដកលុយបានគ្រប់ពេល ព្រោះថា បញ្ហាផ្នែកហិរញ្ញវត្ថុអាចកើតឡើងគ្រប់ពេល ដែលអ្នកមិនអាចមើលឃើញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា