ប្រជាជនកម្ពុជាជិតពាក់កណ្តាលប្រទេសបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជិតពាក់កណ្តាល់ប្រទេស បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថានអស់រយៈពេល២ខែកន្លងមកនេះ។

យោងតាមទិន្នន័យផ្តល់ដោយមន្ទីរបរិស្ថានរាជធានីខេត្តទាំងអស់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី៣០ ខែតុលានេះ សិស្សានុសិស្សសរុបចំនួន ១ ៨៦១ ២២៣ នាក់ រួមជាមួយលោកគ្រូអ្នកគ្រូសរុបចំនួន ៦៦ ៥០៣ នាក់ មកពីគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសរុបចំនួន ៣ ៩៦៩ សាលា ទូទាំងប្រទេស បានចូលរួមក្នុងយុទ្ធនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានចំនួន ៦ ២០៨ដង។ ដោយឡែកកម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាស ចំនួន៨៣កន្លែងផ្សេងទៀត បានស្មគ្រចិត្តចូលរួមយុទ្ធនាការ ១ កញ្ញា និងបានប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ប្រសិនបើសិស្សម្នាក់ ឬគ្រូម្នាក់ ក៏ដូចជាប្រជាពលរដ្ឋម្នាក់ បានចូលរួមក្នុងយុទ្ធនាការនេះ នឹងមានមនុស្សយ៉ាងហោចណាស់៣នាក់ទៀត រួមមាន ឪពុក ម្តាយ បង ឬប្អូន បានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ហើយដែលធ្វើឲ្យប្រជាពលរដ្ឋជិតពាក់កណ្តាលនៃចំនួនប្រជាជនកម្ពុជា។ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានគ្រប់ដណ្តប់លើផ្ទៃប្រទេស ដែលបង្កើនសកម្មភាពចូលរួមឲ្យបរិស្ថានស្អាត នៅតាមមូលដ្ឋាននានាក្រៅពីនៅតាមសាលារៀន រោងចក្រ សហគ្រាសថែមទៀត។


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ជោគជ័យនៃយុទ្ធនាការនេះ មិនអាចកើតឡើងបានទេប្រសិនបើគ្មានការគាំទ្រ និងការចូលរួមពីភាគីពាក់ព័ន្ធនានា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មនុស្សម្នាក់ៗដែលមានគោលដៅចូលរួមកែប្រែឥរិយាបថរបស់មនុស្សទាំងក្នុងជំនាន់នេះ និងនាពេលអនាគតផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសំដែងនូវក្តីសង្ឃឹមថាយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងដោះស្រាយបញ្ហាសំណល់ប្លាស្ទិក ជាមួយនឹងសារដ៏សាមញ្ញ ប៉ុន្តែមានលក្ខណៈស៊ីជម្រៅ ដែលបានលើកទឹកចិត្តពួកមនុស្សម្នាក់ៗឲ្យពិចារណាឡើងវិញនូវជម្រើស និងទម្លាប់ការរស់នៅប្រចាំថ្ងៃ ដោយការបោះជំហានយ៉ាងសំខាន់មួយឆ្ពោះទៅកាន់កម្ពុជាស្អាតនៅពេលខាងមុខ។



សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការខាងលើនេះ សម្រាប់ខេត្តកំពង់ឆ្នាំង មានអ្នកចូលរួមសរុបកើនឡើង ១២៩ ២០៦នាក់ បានកន្ថយការប្រើប្រាស់ថង់ប្លាស្ទិកចំនួន ៥១៦ ៨២៤ថង់។ រហូតមកទល់ពេលនេះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចូលរួមអនុវត្ត ៩៥៣លើក នៅតាមស្រុកចំនួន ០៧ ក្រុងចំនួន ០១ ស្មើ ១០០% សាលាចំនួន ៣៩៨ ស្មើ ១០០%។ ដោយឡែក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ឆ្នាំង បានបន្តផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកចំនួន ០៣ ស្រុក នៅតាមសាលរៀនចំនួន ១០ សាលា ស្មើនឹងចំនួន ៥២ លើក ដោយមានអ្នកចូលរួមសរុប ១ ៦២៤ នាក់ ស្រី ៨៥២ នាក់ និងមិនប្រើថង់បប្លាស្ទិកសម្រេចបាន ៦ ៤៩៦ថង់។

ខេត្ដស្វាយរៀង មានលោកគ្រូ អ្នកគ្រូ សរុបចំនួន ១ ៧៦៧នាក់ និងសិស្សានុសិស្សសរុបចំនួន ៣៦ ៨៤៨នាក់ មកពីសាលារៀនចំនួន ៦៤ (ឯកជន ០៤) ក្នុងស្រុក/ខណ្ឌ ចំនួន ៨ នៃខេត្ដស្វាយរៀង បានប្តេជ្ញាចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដោយសម្រេចបានចំនួន ៦៨ លើក នៅទីតាំងចំនួន ៦៤ កន្លែង៕


ខេត្តបាត់ដំបង មានលោកគ្រូ អ្នកគ្រូ សរុបចំនួន ១ ៨៣៦នាក់ និងសិស្សានុសិស្ស សរុបចំនួន ៣៩ ៥០៦នាក់ មកពីសាលារៀនចំនួន ៧៩ (ឯកជន ០១) ក្នុងស្រុក/ខណ្ឌ ចំនួន ៦ នៃខេត្តបាត់ដំបង បានប្តេជ្ញាចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ៖ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដោយសម្រេចបានចំនួន ៨១ លើក នៅទីតាំងចំនួន ៧៩ កន្លែង៕

ខេត្តកណ្តាល មានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការិនី និងប្រជាពលរដ្ឋសរុបចំនួន ១១៨ ៥៦៥នាក់ បានប្តេជ្ញាចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដោយសម្រេចបានចំនួន ២៦១ លើក នៅទីតាំងចំនួន ២៣១ កន្លែង៕

ខេត្តកំពត បានអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង«យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» សម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ចំនួន ៤២សាលា ធ្វើការផ្សព្វផ្សាយបានចំនួន ១ ៥៥១លើក និងមានលោកគ្រូ អ្នកគ្រូសរុបចំនួន ៤៩៣នាក់ សិស្សានុសិស្សសរុប ១២ ១៦០នាក់ ដែលបានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានចំនួន ៥០ ៣៩៦ថង់។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *