ទោះបីពិការភ្នែក ស្ត្រីម្នាក់នៅតែតស៊ូចាក់កាបូបអំបោះលក់ដើម្បីចិញ្ចឹមជីវិតបាន

ពិការភាព ជារឿងអកុសល និងផ្ដល់នូវបញ្ហាច្រើនសម្រាប់ជីវិតមនុស្ស ក៏ប៉ុន្តែវាមិនមែនជាបញ្ហាទាំងស្រុងនោះទេសម្រាប់ការរស់នៅប្រកបការងារ ឬធ្វើអាជីវកម្មដោយសេចក្ដីថ្លៃថ្នូរអ្វីនោះទេ សំខាន់ឱ្យតែអ្នកទាំងនោះមានឆន្ទៈ ភាពអត់ធ្មត់ ព្យាយាមដើម្បីសម្រេចគោលដៅដែលខ្លួនចង់បាន។ ជាក់ស្ដែង ស្ត្រីពិការភ្នែកម្នាក់ដែលមិនអស់សង្ឃឹម និងបានខិតខំរៀនជំនាញចាក់កាបូបធ្វើពីអំបោះដើម្បីរកចំណូលចិញ្ចឹមជីវិត។

អ្នកស្រី ប្រឹម ស្រីអូន ជាម្ចាស់អាជីវកម្មលក់សម្ភារចាក់ពីអំបោះឈ្មោះថា ស្នាដៃស្ត្រីពិការភ្នែក / Blind Woman’s crochets មានទីតាំងនៅម្ដុំបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញបានមានប្រសាសន៍ឱ្យដឹងថា ៖

«ទោះបីត្រូវពិការភ្នែកម្ខាង មុខមាត់មិនស្អាតល្អដូចមុន ក៏ខ្ញុំមិនផ្ដេកផ្ដួលលើភាពលំបាកទាំងនេះដែរ តែខ្ញុំបានរៀនចាក់កាបូបអំបោះលក់ដើម្បីរកកម្រៃចិញ្ចឹមគ្រួសារ»។

អ្នកស្រីបន្តថា ៖

«ខាងយើងមានផលិតដូចជា កាបូប មួក កន្សែងបង់ក កម្រាលតុ កម្រាលទូ ជាដើម ដែលសុទ្ធសឹងជាផលិតផលធ្វើពីអំបោះច្រើនប្រភេទផ្សេងៗគ្នា ដែលចាក់តាមការចង់បានរបស់អតិថិជន និងខ្លះទៀតច្នៃដោយខ្លួនឯង មានច្រើនម៉ូដ ច្រើនទំហំ គុណភាពល្អ និងអាចប្រើប្រាស់បានយូរ។ ក្រុមអ្នកផលិតរបស់ខ្ញុំមានបីនាក់ ដែលក្នុងនោះមានខ្ញុំជាអ្នកពិការភ្នែក ម្នាក់ទៀតមានជំងឺបេះដូងចំហរ និងម្នាក់ទៀតគាត់មានជីវភាពលំបាកព្រោះកូនមានជំងឺពិការខួរក្បាល ហើយការផលិតជាមធ្យមអាចបានប្រមាណ ២០កាបូបក្នុងមួយខែ ឯសម្ភារដិនដោយដៃសុទ្ធអាចបានត្រឹម ៨ ទៅ ១០ប៉ុណ្ណោះ»។

សម្រាប់តម្លៃវិញ ផលិតផលរបស់ស្នាដៃស្ត្រីពិការភ្នែកមានតម្លៃពី ៥-៧០ដុល្លារ អាស្រ័យទៅលើប្រភេទផលិតផល ទំហំ ម៉ូដ និងប្រភេទអំបោះដែលគេចាក់ផងដែរ។ ចំណែកអតិថិជនភាគច្រើនជាអ្នកកម្ម៉ង់ទិញតាមបណ្ដាញសង្គម ដែលជាអ្នកគាំទ្រស្នាដៃរបស់បងប្អូនពិការ។

គួរបញ្ជាក់ដែរថា អ្នកស្រី ស្រីអូន បានចាប់ផ្ដើមអាជីវកម្មនេះនៅឆ្នាំ២០១៩ ដែលពីមុនឡើយអ្នកស្រីជាអ្នករកស៊ីធម្មតាទេ ប៉ុន្តែបន្ទាប់ពីបានធ្លាក់ខ្លួនពិការភ្នែកមក អ្នកស្រីក៏ចាប់ផ្ដើមរៀនចាក់ រៀនច្នៃដោយខ្លួនឯង ដោយមានកូនស្រីជាអ្នកជួយមើលថែ និងស្រាវជ្រាវប្រាប់ម៉ូដផលិតផល។

ចុងក្រោយ អ្នកស្រី ប្រឹម ស្រីអូន ក៏សូមថ្លែងអំណរគុណដល់បងប្អូនអតិថិជនដែលតែងតែគាំទ្រកម្ម៉ង់ទិញ ហើយក៏សូមអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀត។ ជាមួយគ្នានេះ អ្នកស្រីក៏បានលើកទឹកចិត្តដល់បណ្តាបងប្អូនដែលមានពិការភាពត្រូវតែមានភាពតស៊ូ ព្យាយាម កុំផ្ដេកផ្ដួលលើភាពលំបាកវេទនា ឬដើរសុំទានគេនោះគឺមិនល្អនោះឡើយ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ