៩ខែឆ្នាំ២០២៣ កម្ពុជានាំចេញទំនិញទៅកាន់បណ្តាប្រទេសសមាជិក RCEP បាន ៥,៨១ពាន់លានដុល្លារ

រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្ដាប្រទេសសមាជិក​កិច្ចព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ RCEP (Regional Comprehensive Economic Partnership) មានទឹកប្រាក់ ៥,៨១ពាន់លានដុល្លារ កើនឡើង២៣%។ នេះបើតាមរបាយការណ៍របស់​ក្រសួងពាណិជ្ជកម្ម។

របាយការណ៍​ដដែល​បានបញ្ជាក់ទៀតថា ចន្លោះ​ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃប្រមាណ ៥ ៨១៣លានដុល្លារ កើនឡើង២៣,៥៩​ ភាគរយ​ពី​ចំនួន ៤,៧ ​ពាន់​លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២​។ ចំណែកបណ្តាប្រទេសសមាជិក RCEP នាំចូលមកកាន់​កម្ពុជាវិញមានទឹកប្រាក់ ១៦ ០០០លានដុល្លារ ថយចុះចំនួន១៧,៣៦ ​ភាគរយ ពី​ចំនួន ១៩,៣៦​ ពាន់​លាន​ដុល្លារ។ ដោយឡែកសម្រាប់​ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយ RCEP ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ មានទឹកប្រាក់ចំនួន ២១ ៨១៣លានដុល្លារ ថយចុះ ៩,៣៦ ​ភាគ​​រយ​ពី ២៤,០៧​ ពាន់​លាន​ដុល្លារ​។

សម្រាប់ទំនិញកសិផលរបស់កម្ពុជាឯណោះវិញ រយៈពេល៩ខែ ឆ្នាំ២០២៣នេះ បាននាំចេញ​ប្រមាណជាង ៥.៥លានតោនទៅកាន់​ទីផ្សារ​អន្តរ​ជាតិប្រមាណ ៧១ប្រទេស ដោយទទួល​បានចំណូលជាង ៣ ២១៣លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្តីពីស្ថានភាព​នៃការនាំ​ចេញកសិផលក្នុងរយៈពេល៩ខែឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម។

​របាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមកសិផលដែលបាននាំចេញទាំងជាង ៥លានតោននេះ មានការនាំចេញអង្ករចំនួនជាង ៤៥ម៉ឺនតោន ស្រូវចំនួនជាង ១.៨លានតោន និងកសិផល​ក្រៅពី​ស្រូវ-អង្ករចំនួនជាង ៣.៣ លានតោន ដោយបាននាំចេញទៅកាន់ ៧១ប្រទេស ថយចុះចំនួន​ជាង ១៣%។

​ចំណែកតម្លៃ​ដែលទទួលបានពីការនាំចេញកសិផលសរុបមានចំនួនជាង ៣ ២១៣ លានដុល្លារ​អាមេរិក ក្នុងនោះ​នាំចេញអង្ករទទួលបានថវិកាជិត ៣៩៥ លានដុល្លារអាមេរិក ​ការនាំចេញស្រូវ​ទទួលបានជាង ៦៥៨លានដុល្លារអាមេរិក និង​ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជិត ២ ១៦០ លានដុល្លារអាមេរិក។

ក្នុងវិស័យកសិ-ឧស្សាហកម្មឯណោះវិញ រយៈពេល៩ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ៣២១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គ​នាយកដ្ឋានកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល៩ខែនេះ មានចំនួន ៣២០ ៦១៩ ៣៤៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន១ ៣០៥ ៩៨១ដុល្លារ។

ក្នុងរយៈពេលដូចគ្នានេះដែរ កម្ពុជា​ទទួលបានចំណូលចំនួន ​៤០០​លាន​​ដុល្លារ​អាមេរិក​ ពីការ​នាំចេញកង់​ទៅកាន់ទីផ្សារ​អន្តរជាតិ​ ប៉ុន្តែធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាលពីឆ្នាំ ២០២២​កន្លងទៅ​ឃើញថា​មានការ​ថយចុះ​ប្រមាណ ​៤២,៨៥ ​ភាគរយ ។

បើតាមលោក ប៉ែន សុវិជាតិ រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្មបានឱ្យដឹងថា ការនាំ​ចេញ​កង់​របស់កម្ពុជា​ធ្លាក់ចុះបែបនេះ ដោយសារតែកម្លាំងបញ្ជាទិញពីបណ្តាប្រទេសនានា បានរ​ងផល​ប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច​ និងសង្រ្គាមរវាងរុស្ស៊ី-អ៊ុនក្រែន។ 

គួររំលឹកថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាមាន ២២៧.១៩៥ ប៊ីលានរៀល (៥៥.១៨៥ លានដុល្លារអាមេរិក) ក្នុងនោះការនាំចេញមាន ៩៥.៤៣០ ប៊ីលានរៀល កើនឡើង ១៨,៧%ធៀបនឹងឆ្នាំមុន ស្របពេលដែលការនាំចូលមាន ១៣១.៧៦៥ ប៊ីលានរៀល កើនឡើង ៤,២%។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា និងធនាគារជាតិនៃកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី