ស្វែងយល់ពីបច្ចេកទេសដាំដំណាំសណ្ដែកបាយ ដែលអាចប្រមូលផលបានជាង១តោនក្នុងមួយហិកតា

សណ្ដែកបាយ ជាដំណាំដែលផ្ដល់អត្ថប្រយោជន៍ច្រើនក្នុងជីវភាពប្រចាំថ្ងៃ ព្រោះវាអាចកែច្នៃបានជាប្រយោជន៍ច្រើនមុខ មិនថាចំពោះប្រភេទបង្អែម ក៏ដូចជាឱសថ ហើយថែមទាំងអាចជួយកែប្រែគុណភាពដីឱ្យមានជីជាតិដី តាមរយៈការបន្សាយសារធាតុអាសូតចូលទៅក្នុងដី ខណៈដែលប្រជាកសិករមួយចំនួនមានចំណូលចិត្តក្នុងការដាំដុះដោយសារតែវាមានតម្រូវការទីផ្សារ និងទទួលបានតម្លៃថ្លៃគួរសម ហើយដំណាំដែលមានប្រយោជន៍មួយនេះ ជាទូទៅគេអាចប្រមូលផលបាន ៧០០-១៣០០គីឡូក្រាមក្នុងមួយហិកតា ប្រសិនការដាំដុះស្របតាមបច្ចេកទេស។

សម្រាប់គ្រាប់សណ្ដែកបាយ គេអាចប្រើប្រាស់ និងកែច្នៃបានទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលអាចផលិតចេញជាសណ្ដែកបណ្ដុះស្រស់ ម្សៅសណ្ដែក ធ្វើជាបង្អែម និងម្ហូបអាហារច្រើនបែប ហើយសូម្បីតែកាកសំណល់សណ្ដែកបាយក៏គេអាចកែច្នៃបានជាប្រយោជន៍ផងដែរ។

ដោយឡែកនៅប្រទេសកម្ពុជា ដំណាំសណ្ដែកបាយ ជាប្រភេទដំណាំដែលមានវដ្ដជីវិតខ្លី ពុំសូវត្រូវការទឹកច្រើនពេកនោះទេ ទើបប្រជាកសិករនិយមចូលចិត្តដាំដុះច្រើន ជាពិសេសដាំនៅតំបន់មានដីល្បាប់មាត់ទន្លេ ដីក្រហម និងដីខ្មៅ តួយ៉ាងដូចជានៅតាមកំពង់ឆ្នាំង កំពង់ចាម កណ្ដាល ព្រៃវែង បាត់ដំបង កំពត និងខេត្តព្រះវិហារជាដើម។

ពាក់ព័ន្ធនឹងបច្ចេកទេសដាំដុះវិញ ជាធម្មតាសណ្ដែកបាយជាដំណាំមិនប្រកាន់រដូវទេ តែក៏មិនធន់នឹងជំងឺ ឬសត្វល្អិតនោះដែរ ហេតុនេះកសិករត្រូវជ្រើសរើសពូជឱ្យសមស្របតាមលក្ខខណ្ឌដីរបស់ខ្លួន ដូចជា ពូជលូតលាស់មិនកំណត់ដែលជាពូជក្នុងស្រុក មានដើមខ្ពស់មែកច្រើន ថ្នាំងរង្វើល ស្លឹកធំ ដើមទន់ និងមានអាយុកាលវែង ហើយមួយប្រភេទទៀតគឺពូជលូតលាស់កំណត់ ដែលមានដើមទាប បែកមែកតិច ថ្នាំងញឹក ស្លឹកល្អិត អាយុកាលលូតលាស់ខ្លី តែធន់នឹងជំងឺ មានដូចជាពូជសណ្ដែកប្រផេះ និងពូជសណ្ដែកប្រេង។

ចំពោះការរៀបចំដី កសិករត្រូវជ្រើសរើសដីណាដែលជាប្រភេទដីល្បាប់ល្បាយខ្សាច់ ឬដីកំអែលភ្នំភ្លើងនៅតំបន់ខ្ពង់រាប ដែលមានសភាពធូរ ជ្រាបទឹករហ័ស និងសម្បូរសារធាតុចិញ្ចឹម ទើបសណ្ដែកបាយអាចលូតលាស់បានល្អ។ បន្ទាប់មក គេត្រូវសម្អាតដី ប្រមូលយកាកសំណល់ផ្សេងៗ យកមកដុតចោល ហើយភ្ជួររាស់ដីឱ្យបានជ្រៅ និងច្រើនលើក។

នៅតំបន់វាលទំនាប អ្នកដាំគួរលើករងឱ្យបានខ្ពស់ ចន្លោះជួរ ៤៥-៦០សង់ទីម៉ែត្រ ចន្លោះគុម្ព ២៥-៣០សង់ទីម៉ែត្រ កម្ពស់ ២៥-៣០សង់ទីម៉ែត្រ ក្នុងករណីដាំដោយប្រើប្រព័ន្ធស្រោចស្រព ឬបញ្ចូលទឹក។

ការដាំសណ្ដែកបាយ គេត្រូវយកគ្រាប់ពូជដាក់ហាលថ្ងៃក្ដៅ ១-២ម៉ោង បន្ទាប់មកយកទៅលាយជាមួយថ្នាំការពារផ្សិតប្រមាណ ២០០ក្រាម។ ចំពោះការដាំដោយមិនលើករង គេត្រូវបុករណ្ដៅដាំរតាមខ្សែបន្ទាត់ចន្លោះជួរ ៥០សង់ទីម៉ែត្រ ចន្លោះគុម្ព ៣០សង់ទីម៉ែត្រ ជម្រៅពី ៣-៤សង់ទីម៉ែត្រ ដាក់គ្រាប់ ៣-៤គ្រាប់ក្នុងមួយគុម្ព ឬដាំតាមចង្អូរនង្គ័ល ដោយរោយក្នុងជម្រៅ ៤-៥សង់ទីម៉ែត្រ និងត្រូវរោយគ្រាប់ពី ១៥-១៨គ្រាប់ក្នុងប្រវែង ១ម៉ែត្រ។

ក្រៅពីនេះ ការដាំសណ្ដែកប្រភេទនេះក៏ត្រូវការថែទាំផងដែរ ដូចជាការស្រោចទឹក និងជ្រោយដីឱ្យធូរដើម្បីឱ្យមានខ្យល់ចេញចូលបានល្អ រក្សាសំណើម ជ្រាបទឹករហ័ស កាត់បន្ថយការដុះស្មៅ ធ្វើឱ្យសណ្ដែកចាក់ឫសបានវែង បង្កើតកំពកឫសបានច្រើន ជួយឱ្យទិន្នផលសណ្ដែកកើនឡើង។

ចុងក្រោយ គឺការប្រមូលផល សណ្ដែកបាយអាចប្រមូលផលបាននៅអាយុខុសៗគ្នាអាស្រ័យតាមពូជ ក្នុងនោះពូជស្រាលចាប់ពី ៦០-៦៥ថ្ងៃ ពូជកណ្ដាលពី ៦៥-៧០ថ្ងៃ និងពូជធ្ងន់ពី ៧០-៧៥ថ្ងៃក្រោយពេលដាំ ហើយការប្រមូលអាចធ្វើឡើង ២-៣លើកទៅតាមប្រភេទពូជ និងការដាំដុះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង