បរទេស ៖ ព្រឹត្តិការណ៍បោះឆ្នោតរបស់អាមេរិកនៅចុងឆ្នាំ២០២៤ខាងមុខនេះនឹងក្លាយទៅជាព្រឹត្តិការណ៍ដែលគួរឲ្យតាមដានបំផុតសម្រាប់ពិភពលោកក្នុងពេលដែលវិបត្តិសកលកំពុងជះផលប៉ះពាល់យ៉ាងខ្លាំងស្ទើរគ្រប់បណ្តាប្រទេស។
គួររំលឹកថា កាលពីព្រឹត្តិការណ៍បោះឆ្នោត ឆ្នាំ២០១៦ លោក Donald Trump បានទទួលជ័យជំនះក្លាយជាប្រធានាធិបតី ទោះបីជាជាក់ស្តែងចាញ់សម្លេងគាំទ្ររបស់ពលរដ្ឋដល់ទៅ ៣លានសម្លេងក្តី។
តើនេះបណ្តាលមកពីមូលហេតុអ្វី ហើយតើប្រព័ន្ធបោះឆ្នោតអាមេរិកមានភាពស្មុគ្រស្មាញយ៉ាងណា?
ដោយសារតែអាមេរិកជាប្រទេសដែលប្រមូលផ្តុំទៅដោយរដ្ឋច្រើន ដូច្នេះការបោះឆ្នោតអាស្រ័យលើសម្លេងឆ្នោតដោយផ្ទាល់ពីសំណាក់ពលរដ្ឋនឹងអាចធ្វើឲ្យរដ្ឋតូចៗមិនសប្បាយចិត្តថាបេក្ខភាពតំណាងរបស់គេនឹងមិនមានឳកាសដឹកនាំប្រទេស ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយសភាក៏មិនត្រូវបានធ្វើឡើងដោយសារតែបារម្ភថាអំណាចប្រតិបត្តិទាំងពីរនឹងត្រូវរ៉ូវគ្នាក្នុងការសម្រេចចិត្តកិច្ចការងារធំៗរបស់ជាតិ។

ប្រព័ន្ធបោះឆ្នោតរបស់អាមេរិក អស់រយៈពេលជាយូរមកហើយគឺធ្វើឡើងតាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរបស់ពលរដ្ឋតាមរដ្ឋជាជាងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់។ តំណាងពលរដ្ឋជាទូទៅគេស្គាល់ថា Elector ដែលពួកគេស្ថិតនៅក្នុងប្រព័ន្ធបោះឆ្នោតបែប Electoral Collegue ដែលអ្នកខ្លះហៅថាជាតំណាងពលរដ្ឋ ឬខ្លះគេហៅថា អង្គបោះឆ្នោត ហើយពួកគេមានចំនួនសរុបដល់ទៅ ៥៣៨នាក់ទៅទូទាំងប្រទេស។
គណបក្សណាដែលទទួលបានសម្លេងគាំទ្រ២៧០សម្លេងពីតំណាងបោះឆ្នោតទាំងអស់នៅទូទាំងប្រទេសនឹងទទួលបានសិទ្ធិក្នុងការដឹកនាំប្រទេសតាមរយៈបេក្ខភាពប្រធានាធិបតីនិងអនុប្រធានាធិបតីដែលបានជ្រើសរើសរួចជាស្រេច។
រាល់សម្លេងបោះឆ្នោតនៅតាមរដ្ឋដែលបេក្ខភាពណាទទួលបានលើសពី៥១ភាគរយ នោះមានន័យថាសម្លេងបោះឆ្នោតផ្សេងទៀតនឹងត្រូវផ្តល់ទៅឲ្យអ្នកទទួលបានការគាំទ្រច្រើនជាង ។ នេះហើយជាមូលហេតុដែលធ្វើឱ្យយុទ្ធសាស្ត្រគណបក្សភាគច្រើនតែងតែធ្វើយុទ្ធនាការបោះឆ្នោតផ្តោតសំខាន់តែទៅរដ្ឋធំៗ ឬ Swing state និងគិតថាខ្លួនមានប្រជាប្រិយភាពបំផុត ហើយវាក៏ជាមូលហេតុដែលធ្លាប់ធ្វើឲ្យលោក Trump យកឈ្នះលោកស្រី Clinton ទាំងដែលសម្លេងគាំទ្ររបស់ពលរដ្ឋសុទ្ធតិចជាង៣លានសម្លេង។
គួរឲ្យដឹងដែរថា ប្រព័ន្ធបោះឆ្នោតបែប Electoral Collegue នេះមានប្រវត្តិជាង២០០ឆ្នាំមកហើយទោះបីជាកន្លងមករដ្ឋសភាអាមេរិកបានព្យាយាមកែសម្រួលក្តី ប៉ុន្តែមកទល់ពេលនេះគ្រប់គ្នាហាក់ដូចជាមិនបានព្យាយាមក្នុងការផ្លាស់ប្តូរទៀតឡើយ ពីព្រោះថា នេះគឺជាហ្គេមដែលត្រូវតែលេង និងប្រកួតប្រជែងគ្នា ដើម្បីសម្រេចជ្រើសយកប្រធានាធិបតីអាណត្តិថ្មី៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content