ធនាគារ អ៊ឹមប៊ី ខេមបូឌា ម.ក ​បើកសម្ពោធសាខាឆ្លាតវៃក្នុងខណ្ឌបឹងកេងកងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤​ នេះ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានសម្ពោធដាក់ឲ្យដំណើរការសាខាថ្មីរបស់ខ្លួនដែលជាសាខាឆ្លាតវៃមានទីតាំងនៅអាគារលេខ១៥១ មហាវិថីម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មធនាគារតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួន។

សាខាឆ្លាតវៃក្នុងសង្កាត់បឹងកេងកងទី៣ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មធនាគារ អោយកាន់តែប្រសើរថែមមួយកម្រិតទៀតតាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយ។ សាខាថ្មីនេះ បានបំពាក់ទៅដោយម៉ាស៊ីនដកប្រាក់-ដាក់ប្រាក់ ម៉ាស៊ីនអេធីអ៊ឹម រួមនឹងសេវាកម្មផ្សេងៗទៀតដែលអតិថិជនអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលាតាមតម្រូវការ។

ដើម្បីអបអរសាទរការសម្ពោធសាខាថ្មីនេះផងដែរ ធនាគារ អ៊ឹមប៊ី​ ខេមបូឌា ក៏មានការផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនជូនដល់អតិថិជនដូចជាៈ

១. ទទួលបានការដូអនុស្សាវរីយ៍និងលេខគណនីពិសេសដែលមានតម្លៃ $500 សម្រាប់ការបើកគណនីថ្មីជាមួយប្រាក់តម្កល់ចាប់ពី $100 ឡើងទៅ នៅសាខាឆ្លាតវៃ។

២. កញ្ចប់ឥណទានពិសេស ដែលផ្តល់ជូនឥណទានរហូតដល់ 15 លានដុល្លារ ជាមួយការអនុគ្រោះប្រាក់ដើមរយៈពេល 06 ខែ  រួមនឹងអត្រាការប្រាក់ដ៏ល្អប្រសើរ។

៣. ការផ្តល់ជូនមាសសុទ្ធទម្ងន់ 1ជី សម្រាប់ការដាក់ប្រាក់សន្សំចាប់ពី 20 ម៉ឹនដុល្លារ សម្រាប់រយៈពេល 06 ខែ.

លោក Dinh Quang Huy ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា បានបញ្ជាក់នៅក្នុងសន្ទរកថារបស់លោកដែលថា ធនាគារ អ៊ឹមប៊ី ខេមបូឌា បានបើកដំណើរការជាធនាគារពាណិជ្ជក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងមួយឆ្នាំ ក្រោយពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ ធនាគារ អ៊ឹមប៊ី ខេមបូឌា​ បានក្លាយជាធនាគារមួយដ៏សកម្មក្នុងការបំរើទីផ្សារនៅកម្ពុជាតាមរយៈការផ្តល់ជូនឥណទានអាជីវកម្ម និងឥណទានទិញផ្ទះ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី ធនាគារ អ៊ឹមប៊ី នៅប្រទេសវៀតណាម។ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានចាប់ដៃគូរសហការជាមួយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗជាច្រើនដូចជាបុរីប៉េងហួត បុរីមេគង្គលែន បុរីវិមានភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ធ្វើជាដៃគូយុទ្ធសាស្រ្តក្នុងការផ្តល់សេវាឥណទាន។   បច្ចុប្បន្ន ធនាគារ អ៊ឹមប៊ី ខេបូឌា បានពង្រីកខ្លួនយ៉ាងសកម្មដោយមានទីស្នាក់កណ្តាលចំនួន01 និង​សាខាចំនួន03 ដែលមានបុគ្គលិកបំរើការជាង 200 នាក់ និងមានទ្រព្យសកម្មសរុប 203លានដុល្លារ។ យើងបានកំណត់នូវផែនការជាយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍ខ្លួនអោយក្លាយជាធនាគារឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មដ៏ងាយស្រួលនិងរហ័សជូនដល់អតិថិជនតាមរយៈបច្ចេកវិទ្យាទំនើបរបស់យើង។  

ធនាគារ អ៊ឹមប៊ី គឺជាធនាគារឈានដ៏មុខគេខាងផ្នែកបច្ចេកវិទ្យាទំនើបក្នុងប្រទេសវៀតណាម។ ត្រឹមឆ្នាំ2023 ធនាគារ អ៊ឹមប៊ី មានអតិថិជនសរុបចំនួន២៦លាននាក់ និងមានទ្រព្យសកម្មសរុបជិត40ពាន់លានដុល្លារ ជាមួយចំណូលមុនកាត់ពន្ធចំនួន 1.2 ពាន់លានដុល្លារ។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ អ៊ឹមប៊ី នៅប្រទេសវៀតណាម ធនាគារ អ៊ឹមប៊ី ខេមបូឌា ទទួលបានការគ្រាំទ្រនិងផ្គត់ផ្គង់លើបច្ចេកវិទ្យាពី​វៀតណាមមកកាន់កម្ពុជា។ សាខាឆ្លាតវៃថ្មីនេះ គឺជាការរួមបញ្ចូលគ្នាររវាងការផ្តល់សេវាកម្មតាមរយៈបុគ្គលិកដោយផ្ទាល់និងតាមរយៈម៉ាស៊ីនស្វ័យប្រវត្តិដែលធនាគារ អ៊ឹមប៊ី បាននាំយកក្នុងទីផ្សារប្រទេសកម្ពុជា។

ធនាគារ អ៊ឹមប៊ី ខេមបូឌា បានអញ្ជើញអតិថជនជាច្រើនចូលរួមជាភ្ញៀវកត្តិយសក្នុងការដាក់សម្ពោធសាខាឆ្លាតវៃ និងបានប្តេចជ្ញាក្នុងការផ្តល់សេវាកម្មធនាគារដ៏ទំនើបងាយស្រួល ដោយផ្តោតលើអតិថិជនជាគោល។

អំពីធនាគារ អ៊ឹមប៊ី ខេមបូឌា

ធនាគារ អ៊ឹមបី ខេមបូឌា បានសម្ពោធជាផ្លូវការនៅដើមឆ្នាំ2023 ក្រោយពីបានបើកដំណើរការជាសាខារបស់ធនាគារ អ៊ឹមប៊ី តាំងពីឆ្នាំ2011​ មកម្ល៉េះ។ ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងទីផ្សារនៅប្រទេសកម្ពុជានេះ ធនាគារ អ៊ឹមប៊ី ខេមបូឌា បានបោះជំហានទៅមុខដើម្បីក្លាយជាធនាគារពាណិជ្ជប្រកបដោយបច្ចេកវិទ្យាទំនើបដែលផ្តោតលើអតិថិជនជាគោល។

សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារ អ៊ឹមប៊ី ខេមបូឌា សូមទំនាក់ទំនងតាមរយៈ

http://www.facebook.com/MBBankCambodiaPlc/  ឬទូរស័ព្ទលេខ 023 96 86 876

ស្វែងរកតាមរយៈវេបសាយៈ https://www.mbcambodia.com/

សូមស្វែងរកទីតាំងសាខាឆ្លាតវៃរបស់យើងតាមរយៈ https://maps.app.goo.gl/CVPvQQRhBpwetSdG9


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦