សិប្បកម្មផលិតចំណីអាហារ PPF ផលិតម្ហូបអាហារខ្មែរប្រហែល១ម៉ឺនយូនីតក្នុងមួយខែសម្រាប់នាំចេញនិងលក់ក្នុងស្រុក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ សិប្បកម្មផលិតចំណីអាហារ PPF Yummy Manufacturing ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ និងបានវិវត្តពីអាជីវកម្មលក្ខខណៈគ្រួសារដែលលក់តែតាមប្រព័ន្ធអនឡាញ ទៅជាសហគ្រាសដែលមានសក្តានុពលមួយ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតផលិតផលរួមមានដូចជាម្ហូប អាហារ ដែលអាចទទួលទានបានភ្លាមៗ (ready-to-eat food) ចំនួន៨ មុខ ដូចជា ប្រហុកខ្ទិះ ប្រហុកអង្ក្រង និងបុកត្រីឆ្អើរ ព្រមទាំងផលិតផលសម្រាប់ចម្អិនលាយគ្រឿងជាស្រេច ៩មុខផ្សេងទៀត (ready-to-cook food) ដូចជាឆ្អឹងជំនីប្រឡាក់ សាច់គោចំណិត និងសាច់គោជ្រនួចជាដើម។

ផលិតផលទាំងនេះត្រូវបានដាក់លក់នៅលើទីផ្សារក្នុងស្រុក ផ្សារទំនើបធំៗ និងបណ្តាភោជនីយដ្ឋានមួយចំនួននៅទូទាំងប្រទេស ខណៈដែលក្រុមហ៊ុនដ៏បានធ្វើការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េកាលពីខែឧសភា ឆ្នាំ២០២៤នេះ។

លោក ជា ចិត្រា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PPF Yummy Manufacturing បានប្រាប់ AMS Economy ថា ៖

“យើងបាននាំចេញផលិតផលចំនួន៥០០ គីឡូក្រាមទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចហើយ ខណៈដែលពេលនេះយើងបានត្រៀមសម្រាប់នាំចេញទៅប្រទេសកូរ៉េជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗខាងមុខនេះ ហើយក្រៅពីនាំចេញទៅកូរ៉េ កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន PPF Yummy Manufacturing ក៏បាននាំចេញទៅជប៉ុន ស្វីស អាមេរិក អូស្រាលី និងញូវវែលសេឡង់ផងដែរ រួមមានផលិតផលហូបបានភ្លាមៗ ដូចជា បុកកន្ទុយហេសត្រីឆ្អើរ សរុប៧មុខ និងប្រភេទសាច់ប្រឡាក់គ្រឿង៩មុខមាន សាច់មាន់ សាច់ជ្រូក សាច់គោ ជាដើម »។

លោកនាយកគ្រប់គ្រងក្រុមហ៊ុន PPF បានឱ្យដឹងផងដែរថា៖ កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនក៏បានសហការជាមួយក្រុមហ៊ុនសូណាត្រាធ្វើជ្រក់ម្រេចដោយប្រើប្រាស់ម្រេចខ្ចីនៅកំពត ហើយលក់ចេញទៅជប៉ុន។ ក្រៅពីនេះក៏មានធ្វើអំបិលបង្គាលីងគ្រឿងឱ្យក្រុមហ៊ុនផ្សេងមួយទៀតសម្រាប់លក់នៅកម្ពុជា និងធ្វើគ្រឿងផ្សំ (Cooking Paste)  លក់ជាផ្លូវការទៅណូវែលសេឡង់ និងសហរដ្ឋអាមេរិក ចំណែកប្រហុកត្រីរ៉ស់ និងប្រហុកត្រីកំភ្លាញ នាំចេញទៅណូវែលសេឡង់។ បន្ថែមមពីនេះ ក្រៅពីនាំចេញជាផ្លូវការនូវផលិតផលដូចបានលើកឡោះងខាងលើនេះ ក្រុមហ៊ុនក៏បាននាំចេញក្រៅផ្លូវការទៅជាង១០ប្រទេសទៀតតាម DHL ផងដែរ។

សូមរំលឹកដែរថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលធ្លាប់បានអញ្ជើញចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រក្រុមហ៊ុន PPF Yummy Manufacturing នៅក្នុងខណ្ឌ សែនសុខ រាជធានី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុកមួយនេះ ស្វែងរកអ្នកជំនាញម្ហូបខ្មែរ ដើម្បីលើកកម្ពស់ការកែច្នៃ និងការទទួលស្គាល់ម្ហូបខ្មែរលើឆាកអន្តរជាតិ ដោយនាំយកម្ហូបដែលមានរសជាតិដ៏សម្បូរបែបរបស់កម្ពុជាលក់ជូនដល់អតិថិជនទូទាំងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តក្រុមហ៊ុនផលិតចំណីអាហារក្នុងស្រុកផ្សេងទៀត ឱ្យផ្តោតលើការលើកកម្ពស់ស្តង់ដារគុណភាព អនាម័យ និងសុវត្ថិភាពចំណីអាហារ ដោយអាចយកគំរូពីសិប្បកម្ម PPF Yummy Manufacturing ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុន រួមមានការបន្តលើកកម្ពស់អនាម័យ និងស្តង់ដារ, ការស្រាវជ្រាវ និងប្រៀបធៀបរសជាតិជាមួយផលិតផលរបស់ប្រទេសជិតខាងដើម្បីបង្កើតរស់ជាតិពិសេស, ព្រមទាំងការផ្តោតលើសុខភាព និងបង្ហាញព័ត៌មានអំពីកម្រិតអាហារូបត្ថម្ភលើស្លាកសញ្ញាផលិតផលជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖

«សិប្បកម្ម PPF Yummy Manufacturing ប្រៀបដូចជា “មេដែកធំ” មួយ ដែលមិនត្រឹមតែបង្កើតការងារសម្រាប់បុគ្គលិកជាង៣០នាក់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កសិករជាច្រើនដែលផ្គត់ផ្គង់វត្ថុធាតុដើមដល់ក្រុមហ៊ុននេះផងដែរ»។

ឯកឧត្តមបានលើកទឹកចិត្តក្រុមហ៊ុនឱ្យសហការជាមួយស្ថាប័នស្រាវជ្រាវ ដូចជា មន្ទីរពិសោធន៍ និងសាកលវិទ្យាល័យ ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍លើមុខផលិតផល និងពង្រីកបច្ចេកវិទ្យាចំណីអាហារថ្មីៗបន្ថែមទៀត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី “មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣​ រកឃើញក្រុមនិស្សិតជ័យលាភីនវានុវត្តន៍ផលិតផលអាហារ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/05/2026

កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ “មគ្គទេសក៍ សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ” រដូវកាលទី៣ បានបិទបញ្ចប់ដោយជោគជ័យនៅសាកលវិទ្យាល័យជាតិបាត់ដំបង

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ឆ្នាំ២០៥០ ប្រាក់ចំណូល​ប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម​ រំពឹង​កើនឡើងរហូតដល់​ ១៤ ០០០ដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការ​បង្កើន​ចំនួនប្រជាជន​ឱ្យបានដល់ ​២០លាន ទៅ ២០,២លាននាក់ និង​ប្រាក់ចំណូល​ជាតិសម្រាប់​មនុស្ស​ម្នាក់រំពឹងថា​នឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក

ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/04/2026

ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា

ក្រសួងបរិស្ថាន គាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ចិន និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានគាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ប្រទេសចិន និងលើកទឹកចិត្តឱ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា

តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកគំរាមឡោមព័ទ្ធបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់អាចឈានដល់រយៈពេលជាច្រើនខែ

វិស័យឧស្សហកម្មវាយនភណ្ឌនៅកម្ពុជា រក្សាបានភាពធន់ ខណៈការបញ្ជាទិញបន្តមានកំណើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេររបស់កម្ពុជា រក្សាបាននូវភាពធន់ ស្របពេលដែលរោងចក្រមានចំនួនកាន់តែច្រើន និងការបញ្ជាទិញទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាបន្តបន្ទាន់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

វិបត្តិ​នៅមជ្ឈិមបូព៌ាកំពុងរង​ការ​រំខានវិស័យ​ទេសចរណ៍​កម្ពុជា ​ប៉ុន្តែមិនធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/04/2026

វិស័យទេសចរណ៍របស់កម្ពុជា កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិមជ្ឈឹមបូព៌ា ដោយមានការរំខានដល់ផ្លូវអាកាស និងថ្លៃដើមកើនឡើង ដែលបង្ខំឱ្យប្រតិបត្តិករទេសចរ ត្រូវគិតគូពីយុទ្ធសាស្ត្រឡើងវិញ

រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/04/2026

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *